ភាគ: ៥២

1.4K 96 16
                                    

ហ្វីឡាថយមួយជំហាន ទៅក្រោយហូរទឹកភ្នែកមកមួយតំណក់ សម្លឹងមុខស្វាមី ពេបមាត់យំ នាងធ្វើចរិតដូចកូនក្មេងអ៊ីចឹង មិនចេះស្តាប់ហេតុផល ជាមុនទេ ខឹងខាត ចូលមកវាយកូន ទាំងកម្រោល។
" ចេញពីបន្ទប់នេះ ត្រឡប់ទៅញ៉ាំបាយវិញ វាមិនមែនជាតួនាទីរបស់អូនទេ នរណាក៏បានដែរ នាំហ្វីចេញពី
ទីនេះទៅ " ចិត្តជាឳពុកនរណាមិនខឹងនោះ នៅសុខៗភរិយាខ្លួនចូលមក ប្រើទង្វើបែបនេះដាក់កូន ទោះកូនខុសឆ្គងក៏ដោយ ក៏មិនត្រូវប្រើដៃប្រើជើងដែរ យ៉ុនណានៅក្មេងយ៉ុនណាក្រោយម្តាយទះមួយកំផ្លៀង នាងក៏ទន់ខ្លួនល្អូកសន្លប់បាត់មាត់ឈឹង យ៉ុនហ្គីឱបក្រសោបអង្រួនកូនតិចៗ ជ្រុលសម្តីដេញ ភរិយាចេញទាំងកម្រោល ដែលជាអកប្បកិរិយាមួយ មិនសមរម្យ នាយមិនធ្លាប់ធ្វើបែបនេះពីមុនមក ដាក់ភរិយាដូចគ្នា តែបេះដូងមួយចំណែកមានកូនស្រី មួយចំណែកទៀត មានភរិយា សុទ្ធតែមិនអាចចោលមួយណាបាន។
" យ៉ុនហ្គីបង ហ្អឹកៗ បងស្តីអូន ហ្អឹកៗ "
" ហ្វីឡា ដឹងខ្លួនឡើង "
" ពុទ្ធោ!! អើយឆ្គួតងាប់ឥលូវហើយអញ ប្រុសតូចនាំហ្វីទៅបន្ទប់បង ហើយខលហៅគ្រូពេទ្យមក យ៉ុនណាក្តៅខ្លួនខ្លាំងណាស់ ចំណែកហ្វីឡា ប្រហែលជាចាញ់កូន "ហ្វីឡាគ្រាន់តែស្វាមីថាស្តីឱ្យតិចតួចទន់ជើង ដួលសន្លប់លើកម្រាលព្រំភ្លាមៗ គាប់ជួនម្ចាស់តូចមកតាមពួកគេ ក៏ស្ទុះចូលមកត្រកងកាយប្អូនថ្លៃ រួចលើកបីនាងឡើង យ៉ុនហ្គីវិញឈ្លីក្បាលខ្លួនឯងព្រោះគិតមិនយល់
ដោះស្រាយមិនចេញ តាមវិធីណា មនុស្សកំពុងបារម្ភពីកូនស្រីផង ឥលូវថែមភរិយាសន្លប់ បាត់បង់ស្មារតី មួយទៀតជាបន្ទុក។
" យ៉ាងណា ក៏បងមិនត្រូវសម្តីធំ ដាក់នាងដែរ " ម្ចាស់តូចនិយាយសម្តីស្ងួតធេង ដាក់បងប្រុស រួចត្រកងបីប្អូនថ្លៃចាកចេញពីបន្ទប់យ៉ុនណាទៅ ដើម្បីត្រៀមហៅពេទ្យ មកមើលអាការៈ ម្តាយកូន ទាំងពីរ ព្រមគ្នាតែម្តង។
" ហៅពេទ្យសិនមក កុំតវ៉ាច្រើន "

២ម៉ោក្រោយមក....

ម្តាយកូនស្ថិតក្នុងស្ថានភាពសន្លប់ ដូចគ្នា ពួកគេទាំងពីរបាន
ដាក់ដោយឡែក នៅបន្ទប់គេងរៀងៗខ្លួន យ៉ុនហ្គីក្រោយចេញពីបន្ទប់កូនស្រី ក៏ដើរមកមើលភរិយានៅបន្ទប់ខ្លួន
គ្រូពេទ្យបានប្រាប់ថា ហ្វីឡាមានទម្ងន់កូនទីពីរ រយះពេល២ខែ មកហើយ តម្រូវឱ្យលោកម្ចាស់មីន មើលថែភរិយាតូច ឱ្យបានដឹតដល់ ព្រោះទារកនៅតិចខែណាស់ ណាមួយហ្វីឡា ខ្សោយកម្លាំងផង ៖
" សឺត!! ប្រពន្ធតូចរបស់បង បុិនងរង៉ក់ណាស់ " យ៉ុនហ្គីអង្គុយក្រសោបប្រអប់ដៃភរិយា រួចឱនមុខទៅថើបថ្ពាល់នាងមួយខ្សឺត គ្រឺតណាស់ ក្នាញ់ណាស់ ស្រលាញ់ណាស់ ឱ្យតែចាញ់កូន ពរពោះម្តងៗ តែងតែ ងរង៉ក់រំអួយ ជាទម្លាប់របស់ហ្វីឡា ប្រពន្ធក្មេងមិនចេះធំ យ៉ុនហ្គីអង្គុយមើលភរិយាក្នុងបន្ទប់ ដោយបានផ្ញើកូនស្រីនិងប្អូនប្រុសសិន ស្របពេលដែលលោកស្រីមីន រុញទ្វារបន្ទប់ចូលមក អង្អែលស្មាកូនប្រុសរបស់គាត់ ពីក្រោយ។
" ហ្វីឡា យ៉ាងម៉េចហើយប្រុសធំកូន? " ម្តាយក្មេកដូចជាលោកស្រីមីន តែងតែបារម្ភពីកូនប្រសារបស់គាត់ជានិច្ច ឱ្យតែឮថានាងឈឺម្តងៗ គាត់ព្រួយបារម្ភណាស់ គាត់ញញឹមស្ងួត អង្អែលស្មាកូនប្រុសតិចៗ។
" គេងលក់មិនទាន់ភ្ញាក់ទេអ្នកម៉ាក់ គ្រូពេទ្យប្រាប់ថាមកពីនាងខ្សោយ ពេលនេះនាងពរពោះបាន២ខែហើយ
អ្នកម៉ាក់ " មួយរយះនេះនាងចាញ់ ញ៉ាំអីក៏មិនសូវបានយ៉ុនហ្គីមើលថែភរិយារហូត ប្រពន្ធនិងកូនសំខាន់ដូចគ្នាមិនអាចចោលនរណាម្នាក់បានទេ តែថ្ងៃនេះក៏បានទទួលសមាជិកថ្មីមួយទៀតដែរ ដែលចាប់កកំណើតបាន២ខែមកហើយ ទើបធ្វើឱ្យចរិតអ្នកម្តាយវ័យក្មេង ប្រែប្រួលឡើងចុះដូច្នេះ យ៉ុនហ្គីញញឹមសប្បាយចិត្ត សម្លឹងមើលមុខម្តាយ។
" កុំសូវធ្វើឱ្យនាងខឹងពេក មានរឿងអីសម្រួលគ្នាទៅ
ស្រលាញ់គ្នារាប់ឆ្នាំហើយ ម៉ាក់មិនបង្គាប់ច្រើនទេ "
" តែចរិតនាង នៅតែជាក្មេងស្រី វ័យ១០ឆ្នាំជានិច្ច
សម្រាប់កូន នៅសុខៗក៏វាយដំកូនស្រីខ្លួនឯង ថាស្តីអ្វីបន្តិចក៏ងរង៉ក់សម្បើមណាស់ កូនប្រសាម៉ាក់ "
" តែកូនក៏ស្រលាញ់នាង នេះហើយជាជីវិតគ្រួសារ
ណាប្រុសធំ "
" បាទអ្នកម៉ាក់ តើម៉ាដឹងរឿងនោះហើយឬនៅ? ម៉ាក់បដិសេធដែរទេ? សម្រាប់ហ្វីឡា នាង..." យ៉ុនហ្គីញញឹមតបម្តាយ ក្រោយមកក៏ទម្លាក់ទឹកមុខចុះវិញ ប្រែប្រួលទៅជាគ្រៀមគ្រាំ មួយរំពេច ខ្លាចម្តាយ បដិសេធរឿងជីមីន ទាក់ទងជាមួយ យ៉ុនណាដោយស្ងៀមស្ងាត់ មិនប្រាប់នរណាឱ្យដឹងតែផ្ទុយទៅវិញលោកស្រី មិនបានបដិសេធទេ មានតែចូលរួមត្រេកអរ ជំនួសកូនប្រុសគាត់ ទៅវិញទេ។
" ម៉ាក់មិនបដិសេធទេ ម៉ាក់យល់ស្របតាមការសម្រេចចិត្តរបស់កូនជានិច្ច ហ្វីឡាចាំម៉ាក់ជួយនិយាយជំនួស "
លោកស្រីមីនឱបកូនប្រុស ទះស្មាគេតិចៗ កុំឱ្យកូនគាត់គិតច្រើន រឿងក្មេងៗ បណ្តោយខ្លះទៅ ណាមួយជីមីនក៏ជា បុរសត្រឹមត្រូវ រស់ក្នុងត្រកូលមានពូជពង្សល្អផងដែរ ចំណែករឿងហ្វីឡា ប្រសិនបើនាងបដិសេធទៀត លោកស្រីមីននិងជួយនិយាយ គ្មានម្តាយឯណា មិនចង់ឃើញក្តីសុខរបស់កូនៗនោះទេ។
" បាទអ្នកម៉ាក់ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now