ភាគ: ៥៤

1.5K 92 10
                                    

ពេលយប់...
ពេលវេលាសម្រាក របស់មនុស្សគ្រប់គ្នា តែខុសប្លែកអី គ្រួសារត្រកូលមីន មកជួបជុំគ្នាទាំងអស់ នៅសាឡុង ក្រោយទទួលទានអាហារ ពេលយប់រួចរាល់ លោកស្រីមីន កំពុងនិយាយពិភាក្សារឿងរវាងជីមីនចៅស្រីរបស់គាត់ ជាមួយកូនប្រុសគាត់ ធ្វើម្តេចបើអង្ករក្លាយទៅជាបាយ ទៅហើយ គ្រប់យ៉ាងមានតែរៀបចំ តាមក្បួនច្បាប់ តែប៉ុណ្ណោះ ទើបអាចឱ្យនាក់ទាំងពីរ រួមរស់នៅជាមួយគ្នា យ៉ាងមានក្តីសុខបាន ដោយមិនស្អុយកេរ្តិ៍ឈ្មោះ លោកស្រីមីនគិតគូរបានល្អិតល្អន់ណាស់ គាត់បង្គាប់ឱ្យកូនប្រុសគាត់ ដោះលែងជីមីន ចេញពីកន្លែងអាងក្រពើ ដែលយ៉ុនហ្គីចិញ្ចឹម នៅជាយក្រុង យ៉ុនហ្គីបានបញ្ជាឱ្យកូនចៅ ចងព្យួរជីមីន នៅផ្នែកខាងលើនៃអាងក្រពើ ពេលនេះ ជីមីនបានវិលត្រឡប់មកវិមានមីនដោយសុវត្តិភាពវិញហើយ ពេលនេះគេ កំពុងងូតទឹកនៅរៀបចំខ្លួន នៅបន្ទប់យ៉ុនណា ត្រៀមបង្ហាញមុខសុំទោសគ្រួសារមីន ជាសាធារណៈ ជាពិសេសគឺសុំទោសលោកស្រីមីន ៖
" ហ្វីយ៉ាចៅ ឡើងទៅហៅប៉ាធំរបស់ចចៅ មកញ៉ាំអាហារ
ពេលល្ងាចចៅ គ្រប់គ្នាញ៉ាំរួចហើយ ម្តេចក៏ឡើងទៅស្ងាត់ឈឹងទាំងពីនាក់អ៊ីចឹង?  " លោកស្រីមួន សម្លឹងមើលទៅជណ្តើរទទឹងរងចាំផ្លូវជីមីន ចុះពីជាន់លើមក ឡើងទៅងូតទឹកតែងខ្លួនអីក៏យូរម្លេះ មើលតែមនុស្សស្រីទៅហើយ គ្រាន់តែបើកដៃអនុញ្ញាតឱ្យជួបគ្នា ពីរនាក់នេះស្អិតរមួត លោកស្រីមីនបានបង្គាប់ចៅស្រីពៅ ឱ្យទៅតាមប៉ាធំរបស់នាង តែភ្លាមនោះប៉ាតូច ក៏ចាប់ដៃកូនស្រី ហាមឃាត់ដំណើររបស់នាង។
" ចាំខ្ញុំទៅអ្នកម៉ាក់ ប្រហែលជាគាត់មិនហ៊ានចុះមកទេមើល៍ទៅ ត្រូវថ្មោងតាចាស់ដាក់ទោស បែបបាក់ស្បាត់ហើយទេដឹង សុភាពបុរសផង បានសុីពងក្រហមហើយនៅ
អត់មាយាទ រងចាំឱ្យគេហៅសុីបាយទៀត " មិនត្រឹមតែស្តីថាឱ្យបងប្រុសទេ ចរិតរបស់ជុងហ្គុកចូលចិត្តដៀល ជាពិសេស គឺមាត់អត់គម្រប ចូលចិត្តនិយាយភាសាអសុរោះ មិនពិរោះស្តាប់តែម្តង ធ្វើឱ្យលោកជំទាវចនដែលអង្គុយ ទល់មុខកូនប្រុស ចោលភ្នែកសម្លក់មកកាន់កូន រួចស្រដី។
" គិតតែខ្លួនឯងទៅ កុំឱ្យម៉ាក់ដឹងថាលាក់ស្រីឯណា ម៉ាក់និងចាប់ឯងគ្រៀវមិនខាន " លោកជំទាវ សម្លក់កូន ពោលសម្តីកាចផ្តាច់ការ បញ្ជាក់ថាអ្នកម្តាយម្នាក់នេះ មិនស្លូតបូតទេ បើកូនធ្វើខុស កូននិងត្រូវទោសធ្ង ន់ជាងជីមីនរាប់រយដងទៅទៀត ព្រោះអ្នកម្តាយម្នាក់នេះ តែងប្រាប់កូនប្រុសជារឿយៗ ទាក់ទងនិងការ ដើរចែចង់ប្រព័ទ្ធ ជាមនុស្សមនុស្សស្រី មិនរើសមុខ ដូចខ្លួននៅវ័យជំទង់ ត្រូវចងចាំថាអាយុ ខ្លួនឥលូវ វ័យក៏កាន់តែចរ ចូលក្បាល៤០ឆ្នាំជាងហើយ តែចរិតដូចកូនក្មេង ម្សិលម្ងៃ ធ្វើឱ្យម្តាយហត់ចិត្ត ហត់មាត់ស្ទើររាល់ថ្ងៃ។
" ជំទាវម៉ាក់ នេះម៉ាក់មិនចេះទុកមុខឱ្យកូនខ្លះទេហ្អេស "
" បានហើយ បានហើយ ប្រុសតូចទៅហៅជីមីនមក
ពីនាក់ម្តាយកូនចេះតែឈ្លោះគ្នា មិនឈប់សោះឡើយ "
" កុំនឹកប៉ាណា ប៉ាទៅហើយ មើល៍ថើបមួយខ្សឺតសិន
សឺត!! " កុំតែបានលោកស្រីមីនជាខែល កាន់ជើងជុងហ្គុកទេម្លោះហើយម្តាយកូនមួយគូរនេះ ប្រហែលឈ្លោះគ្នាដល់កណ្តាលអធ្រាត្រ ទៀតក៏មិនដឹងផង ជុងហ្គុកមុនចាកចេញងាកបង្វិលខ្លួនមកញញឹមដាក់កូនស្រីពៅ រួចចាប់ក្រសោបថ្ពាល់នាងថើបមួយខ្សឺត ឆ្លៀតញាក់ចិញ្ចើម ផ្តឺផ្តងម្តាយទៀត កំពូលកូនក្បាលខូចលើលោកគ្មានពីរទេ ថើបលារគ្នាមើលតែទៅស្រុកឆ្ងាយ។
" អ្ហឹម...ល្មមតែចេញទៅណារួច ដូចថតរឿងកុនកប៉ាល់
ទីតានិច ហ្អឹម..." យ៉ុនហ្គីអង្គុយស្ងៀមមិននិយាយអ្វី ក្រោយពិភាក្សាជាមួយម្តាយបង្កើតរួច នាយសម្លឹងមើលរាង្គប្អូនប្រុសរត់ត្រុយឡើងតាមកាំជណ្តើរ អស់សំណើចពេកក៏ទាញ ផ្លែប៉ោមមួយផ្លែ មកទំពាខាំញ៉ាំ ឯដៃម្ខាងឱបក្រសោបចង្កេះភរិយា ព្រោះនាងមានអាការៈចាញ់ ត្រូវនៅក្បែរ កៀកកើយជិតស្វាមីមួយមុខ ប៉ុណ្ណោះ ទើបមិនចាញ់ គូរនេះស្វីតមិនចាញ់ក្មេងៗប៉ុន្មានទេ លោកម្ចាស់មីនបុិនថ្នមភរិយា ភ្លាមនោះដៃតូចអង្អែលដើមទ្រូងស្វាមី ប្រាប់ឱ្យស្វាមីនាង ទៅយកស្វាយខ្ចីនៅក្នុងទូរទឹកកក មកឱ្យនាងញ៉ាំ នាងមានអារម្មណ៍ថា ចេញទឹកមាត់ច្រោកៗ ចេះតែចង់រកក្អួត។
" លោកប្តី ទៅយកស្វាយខ្ចីឱ្យអូនញ៉ាំន្តិចមក "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now