ភាគ: ១៥

1K 43 3
                                    

ប៉ាតូចនាងគ្មានភូមិគ្រឹះដូចមុនទេ ព្រោះប៉ាតូចនាងជាសេដ្ឋីវ័យក្មេងចិត្តល្អចូលចិត្តជួយសង្គម ក៏បានឧបត្ថមភូមិគ្រឹះចន ជូនអង្គការក្មេងកំព្រាបាត់ហើយ ហ្វីយ៉ា យំអណ្តឺតអណ្តក់ ហាមលោកប៉ាបង្កើត
កុំឱ្យគាត់ពិន័យប៉ាតូចរបស់នាង សំខាន់ចង់សួរថាប៉ាតូចនាង ចេញពីវិមានមីនទៅ គាត់និងទៅកន្លែងណា? តែប៉ុណ្ណោះ។

" ហ្អឺស!! ចរិតវានេះចង់ឱ្យស្រីក្មេង តាមលួង កុំទៅលួងវាកូន ឱ្យវាងរតែឯងទៅអស់ប៉ុន្មានខ្យល់ អាប្អូនហេងស៊យ " តាំងដើមមកម្ចាស់តូចឈ្នះអស់មាសត្រូវ លើលោក បងប្រុសប្រៀនប្រដៅមិន
ស្តាប់តាមឡើយ អ្នកដឹងបានដឹងថាម្ចាស់តូច ជាម៉ាហ្វៀដៃឆៅកំណាចកោងកាច តែចរិតដូចកូនង៉ាអ៊ីចឹង យ៉ុនហ្គីសើចដើមក អស់សំណើច និងចរិតងរង៉ក់ របស់ប្អូនប្រុស។

" លោកប្តី កុំប្រើពាក្យមិនសមរម្យ នៅនិងមុខកូន បងជូនកូនទៅបន្តិចទៅ បងហ្គុកប្រហែលនៅផេនហោស៍ អូហ៌!! ម៉ាក់ភ្លេច ប្រាប់កូនណា ប៉ាតូច បានត្រៀមកាដូរឱ្យកូន នៅគូទឡាន ចាំឱ្យ
ប៉ាយ៉ុនទៅបើក ឱ្យកូនមើល " ហ្វីឡាឱបក្រសោបកូនស្រីជាប់ទ្រូង ងាកទៅស្តីឱ្យស្វាមី ចូលចិត្តប្រើសម្តីមិនសមរម្យ មុខកូនភ្លោះទាំងពី ចូលចិត្តជេរស្តីប្អូន ខុសរឿង ធ្វើជាបងគេគួរណាតែទប់អារម្មណ៍ខ្លះ នាងតូចបានដេញស្វាមី ឱ្យជូនកូនស្រីទៅរកប៉ាតូចគេ
មុននិងទៅក៏ឆ្លៀតបើកការដូរ ប៉ាតូចរៀបចំជូនជាពិសេស ដល់ស្រីក្មេងហ្វីយ៉ា នៅគូទឡាន។

យ៉ុនហ្គីបានលើកពរកូនស្រី តម្រង់ទៅខាងមុខវិមានវិញ ចុចតេឡេបើកបញ្ជាបើកគូទឡា បង្ហាញភាពភ្ញាក់ផ្អើលដល់គ្រប់គ្នា ព្រោះម្ចាស់តូចពិតជាផ្អែមល្ហែម ដូចឈ្មោះពិតមែន សូម្បីតែយ៉ុនហ្គី ក៏ភ្ញាក់ផ្អើលដែរ ៖

" ជារបស់កូនពិតទេប៉ាប៉ា? " កុលាបសជា១០០ទងចងជាវាច់ផ្កា មានមនុស្សយន្តរ៉ូបូត និងប្រដាប់ប្រដា ឡានប្រណាំងជាច្រើន ដាក់ក្នុងគូទឡា ប៉ាតូចនាងតាំងពីពេលណា ទិវានៃសេចក្តីស្រឡាញ់នេះ នាងពិតជាសប្បាយចិត្តណាស់ ប៉ាតូចរបស់នាង ផ្អែមល្ហែមយកចិត្តទុកដាក់ ផ្គាប់ចិត្តនាងខ្លាំងណាស់ ដឹងថានាងចូលចិត្ត របស់រប ក្មេងប្រុស។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now