ភាគ: ១៦១

878 90 14
                                    

វេលាថ្ងៃត្រង់ មុនត្រឡប់ទៅក្រុមហ៊ុនវិញ ឡូកាសក៏បានបើកឡានទៅសាលារៀន ដើម្បីឆៀងយកកូនប្រុស នៅសាលារៀន មុនទៅរោងចក្រវិញ។
" មកសាលារៀនធ្វើអី? " នាងតូចបើកកញ្ចក់ឡាន សម្លឹងមើលទៅខាងក្រៅ វាជាសាលារៀនកូនក្មេង ដែលមានតម្លៃថ្លៃគួរសម នៅក្នុងទីក្រុង។
" គឺមកទទួលកូនខ្ញុំ ចេញពីសាលា " ឡូកាសតបជំទាវតូចរួចហើយ ក៏ចុះទៅទទួលកូន ចំណែកនាងតូចសម្លឹង
មើលប៉ាកូនគេពីចម្ងាយ ព្រោះទើបតែដឹងថាឡូកាស
មានប្រពន្ធកូនដែរ។
" ប៉ា ប៉ាតូច " ឃីអូរត់មករកលោកប៉ា ហើយបន្លឺហៅឈ្មោះលោកប៉ា តែត្រូវឡូកាស ចាប់លើកពរហើយ បង្គាប់មិនឱ្យនិយាយអ្វី ផ្តេសផ្តាសក្រៅពីនេះទៀត។
" ស៊ូច!! ហត់ដែរទេ? " ឡូកាសពរកូនហើយ ដើរតម្រង់មក
រកឡានវិញ ចំណែកនាយតូច ត្រូវបានជំទាវតូចអនុញ្ញាតឱ្យអង្គុយក្បែរ។
" ឯងឈ្មោះអី? "
" ខ្ញុំឈ្មោះឃីអូ "

ថ្ងៃថ្មី ជួនពេលជិះកាត់សាលារៀនកូនក្មេង ជទាវតូចក៏បានចុចកញ្ចក់ឡាន អើតមើល ទៅខាងមុខសាលារៀនកូនក្មេង បានឃើញឃីអូ នៅឈររងចាំលោកប៉ា នៅខាងមុខ
សាលារៀន ដោយសាថ្ងៃនេះលោកប៉ា របស់ឃីអូ មិនបានមកទទួលកូនទេ ឡូកាសជាប់ធុរៈការងារ ដែល
ជំទាវតូចប្រើ រំពេចនោះនាងតូច ក៏ចុះពីឡាន ហើយដើរទៅរស់រាយរាក់ទាក់ ដាក់នាយតូច ៖
" ឯងមិនទាន់ ត្រឡប់ទៅផ្ទះវិញទេ? " នាងតូចចុះពីឡាន មកសួនាំនាយតូច ឱ្យតែនាងឃើញក្មេង នាងស្រលាញ់ចូលចិត្តណាស់ ជាពិសេសក្មេងប្រុស។
" បាទអ្នកមីងស្អាត " ឃីអូងើបមុខឡើងរួចតបសម្តី
និងអ្នកមីង ជួបតែម្តងឃីអូ ក៏ស្គាល់និងចាំមុខនាងបានច្បាស់ណាស់។
" មីងជូនឯងទៅផ្ទះ " នាងតូចក៏បបួលឃីអូ ជិះឡានត្រឡប់ទៅផ្ទះរបស់គេវិញ ឃីអូក៏ងក់ក្បាលយល់ព្រម ឡើងឡានទៅជាមួយនាង មួយសន្ទុះក្រោយមក នាងតូចក៏បានជូន
ឃីអូ មកដល់ផ្ទះរបស់គេ។
" ខាងមុខនោះជាផ្លូវចូលផ្ទះខ្ញុំ អគុណអ្នកមីងស្អាត "
" មិនអីទេ "
" ឃីអូកូន អ្នកណាជូនកូនមក? " អ៊ែនឌីរត់ពីក្នុងផ្ទះមក ក្រោយឮសំឡេងឡាន ឈប់មុខផ្ទះ។
" គឺអ្នកមីងជូនមក គាត់ជាជំទាវតូច ត្រកូលចន " ឃីអូបានតបនិងម្តាយ ហើយចង្អុលទៅស្រីតូច ចំណែកអ៊ែនឌី
បែរជាញ័រដៃ ហើយចាប់ទាញកូនចូលក្នុងផ្ទះ ដោយមិនបាននៅរស់រាយរាក់ទាក់ ដាក់នានតូចយូរពេកទេ ព្រោះអ៊ែនឌីស្គាល់ មុខហ្វីយ៉ាច្បាស់។
" សួស្តីចាស "
" អគុណ ដែលបានជូនកូនខ្ញុំមក តោះ!! ចូលផ្ទះកូន "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now