ភាគ: ១៥៩

1K 93 22
                                    

យប់ម៉ោង៧:០០ ម្ចាស់តូចបានត្រឡប់ មកពីរោងចក្រវិញ ក្រោយទទួលដំណឹង ពីលោកតាចន ថានៅផ្ទះបានបាត់ខ្លួនលោកជំទាវចន និងជំទាវតូចពីវិមាន បន្ទាប់ពីបញ្ជូនមនុស្សឱ្យតាមស្វែងរកពួកនាងរួចហើយ ក៏រកមិនឃើញដែរ ពេលមកដល់វិមាន ម្ចាស់តូចស្រាប់តែ ឌឹប!! ៖
" ធ្វើការយ៉ាងម៉េច សុីបាយឬក៏សុីស្មៅហ្អា៎ស? " ក្នុងខ្លួនពេញដោយកំហឹង ជ្រុលដៃទៅដាល់ទាត់ធាក់ កូនចៅក្រោមបង្គាប់ របស់លោកតា ក៏ដូចកូនចៅនាយដែរ មនុស្សបាត់ម្តងពីរនាក់ ក្នុងពេលតែមួយ ហើយមកឆ្លើយថារកមិនឃើញមនុស្ស អ្នកណាមិនខឹង។
" សុំទោសម្ចាស់តូច ឌឹប!! អ៊ួយ!! " ពួកគេមានត្រឹមតែពាក្យសុំទោសមួយមុខគត់ មិនគិតថារកមនុស្សបន្តទេ ម្នាក់ៗ
ធ្វើការបំបង់បាយ ឥតប្រយោជន៍ ចាំឱ្យម្ចាស់តូចដេញ ស្រែកសម្លុតទៀតឬ?
" បោលក្បាល ចេញពីទីនេះទៅ កុំឱ្យយើងឃើញមុខទៀត
ទីង!! " ប្រទះអ្វីបោកប្រាស់ របស់ហ្នឹងប្រពន្ធកូននិងម្តាយ បាត់ទៅទាំងព្រម នរណាទៅអត់ធម្មត់បាន យប់កាន់តែជ្រៅទៅហើយ ម្ចាស់តូចថយទៅឈរផ្ទប់មុខនិងជញ្ជាំង មួយសន្ទុះសារជាអ៊ីមែល ក៏លោតចូលទូរស័ព្ទនាយ
ម្ចាស់តូចក៏បើកមើល ទាំងញ័រដៃទទ្រើក។
( ហ្អឹកៗ ប៉ា...អូនខ្លាចណាស់ប៉ាតូច ហ្អឹកៗ អ្ហាយ!! ជួយអូនផង)
(ឯងឃើញទេ យើងកំពុងតែថើបប្រពន្ធឯង បន្តិចទៀតយើងរំលោភនាង ហើយខ្វះកូននាងចេញមក ហ្អា៎សហ្អា៎!! បើឯងមិនដោះស្រាយជាមួយយើង វិធីល្អ បើឯងងាប់នៅចំពោះមុខយើង អូខេ!យើងនិងពិចារណា ទុកជីវិតឱ្យប្រពន្ធកូនឯង និងយាយកញ្ចាស់ម្តាយឯង ហ្អឺស!! ) វីដីអូរនោះ ស្តែងៗឃើញរូបឆេហ្គូនច្បាស់ៗនិងភ្នែក គេបំពានរាង្គ
កាយស្រីតូច ថើបនាងខ្សឺតៗ ហើយធ្វើបាបនាងចងនាងនិងខ្សែពួរ យកទៅដាក់នៅបន្ទប់ងងឹត ចាស់ទ្រុតទ្រោម សូម្បីតែលោកជំទាវក៏ត្រូវឆេហ្គូនធ្វើបាបដែរ ហើយការដោះដូរមួយដើម្បីបាន ពួកនាងត្រឡប់មកវិញ ឆេហ្គូនដែលត្រូវជាលោកពូ របស់ម្ចាស់តូចគេទាមទារ ឱ្យម្ចាស់តូចមកស្លាប់ នៅនិងមុខគេតែម្តង បើគេមិនព្រម នាងតូចនិងម្តាយ
និងត្រូវស្លាប់ សល់តែសាកសព្វដូចគ្នា។
" អាថោកទាប ផូស!! " ម្ចាស់តូចមើលទង្វើ ថោកទាប
របស់លោកពូហើយ ក៏គប់ទូរស័ព្ទចោល ចំណែកលោកតា ដែលអង្គុយនៅសាឡុង ក៏បញ្ជារទេះមកជិតចៅ
ហើយក្រសោបដៃចៅ។
" ស្ងប់អារម្មណ៍សិនទៅ វាអាចជាអន្ទាក់ និងមានវិធីផ្សេង "
ទោះលោកមិនអាចជួយអ្វីបាន តែលោកចន ចង់ឱ្យចៅធ្វើអ្វីក៏ដោយ ត្រូវប្រើការគិត យកខួរក្បាលឆ្លាត របស់គេមកគិត មែនមែនយកកំហឹងមកគិតទេ លោកចនឮសំឡេងចៅស្រីបន្លឺចេញពីវីដីអូរហើយ គាត់រលីងរលោងទឹកភ្នែក ញ័រដៃដូចគ្នា គាត់ខឹង ក៏គាត់មិនដឹងជួយចៅប្រុស តាមរបៀបណាដែរ។
" លោកតានៅតែកាន់ជើងគាត់ដដែល "
" ប្រុសតូចចៅ ស្តាប់តាសិន "
" អឡូ!បងប្រុស ពឹងឱ្យបងជួយមើលថែម៉ាក់ និងប្រពន្ធកូនខ្ញុំជំនួសខ្ញុំផង ខ្ញុំដឹងថាបងនៅម៉ាកាវ " ម្ចាស់តូចគ្រវាសដៃលោកតាចេញ ហើយស្រវាសោរឡាន ចេញទៅ
ទាំងយប់ ចិត្តខឹងលោកពូ មិនដល់ខឹងលោកតាទេ លោកតាកាន់ជើងកូនប្រុសគាត់ណាស់ នាយត្រឹមតែជាចៅ ម្តេចអាចឱ្យគាត់ស្រលាញ់នាយ លើសកូនគាត់បាន ម្ចាស់តូចមិនស្តាប់ហេតុផល ជិះតាមទីតាំងដែលចាប់បាន ហើយខលរកជំនួយពីបងប្រុស គឺហូស៊ុក មេបញ្ជាការធំប្រចាំ
អាមេរិច។
" ផ្ញើទីតាំងមក ចាំបងចាត់ការឱ្យ ធ្វើចិត្តឱ្យត្រជាក់ណាប្រុសពៅ " ទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន ដឹងថាវាគ្មាន
វិធីទេ មានតែស្លាប់មុខឆេហ្គូន ដូចអ្វីដែលគេចង់បាន ថាចប់ក្រោយតបចម្លើយ ម្ចាស់តូចក៏បានផ្ញើទីតាំងទៅឱ្យបងប្រុសមុននិងនិយាយ ប្រយោគចុកឈាមមួយឃ្លា ទាំងអស់សង្ឃឹម។
" ទោះខ្ញុំស្លាប់ ក៏ខ្ញុំអស់ចិត្តដែរ ឱ្យតែប្រពន្ធកូនខ្ញុំពួកនាងរស់
ស្រួល "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now