ភាគ: ១២៣

1.4K 85 8
                                    

៣ខែកន្លង...
ព្រឹកដំបូង សម្រស់ទីក្រុងសុីដនីយ៍ នៃនិទាឃរដូវ វាជាពេលវេលាមួយ ដ៏ពិសេសបំផុត ព្រោះវាជារដូវផ្ការីក ដំបូងនៅប្រទេស
អូស្ត្រាលី ក្រុមគ្រួសារញាតិមិត្ត ទាំងឡាយ ចូលរួមអបអរសាទរ សប្បាយរីករាយ និងការមកដល់ នៃរដូវផ្ការីក ពួកគេក៏មាន
វិស្សមកាល រៀបចំគម្រោងដើរលេងកំសាន្ត នៅតាមតំបន់សួនផ្កាធំៗ រមណីយដ្ឋានជាតិ ធម្មជាតិនានា។
ចំណែកឯម្ចាស់ផ្ទះត្រកូលចនវិញ ម្ចាស់តូចមានគម្រោងនាំប្រពន្ធក្មេង ទៅមើលភោគផលផ្កា និងទំពាំងបាយជូរហៀបនិងដាំកូន លាស់ត្រួចខៀវខ្ចី នៅផ្ទះហ្វាម ឯជាយក្រុង នៅចុងសប្តាហ៍នេះ ហើយគោលបំណងធំនោះគឺ ចង់នាំនាងទៅមើល ចម្កាផ្កាដេហ្សុី ជាផ្កាសំណព្វចិត្ត របស់នាង តែគ្រប់យ៉ាង វាហាក់ មិនដូចការគិតឡើយ៖
" អូនយ៉ាងម៉េចហើយ ហ្អឹម? " មួយរយះនេះពួកគេមិនសូវដែលគេងជាមួយគ្នាទេ ម្ចាស់តូចគេងបែកពីប្រពន្ធ ស្ទើររាល់យប់ ព្រោះខ្លាចម្តាយសង្ស័យ ចាប់តាំងពីស៊ូគីមនាំរឿង លើកមុនម្តងមក
ម្ចាស់តូច មានការប្រុងប្រយ័ត្ន ខ្ពស់ជាងមុន។
ម្ចាស់តូចស្លៀកពាក់សមសួន អាវធំគ្រហ្សេ បម្រុងនិងចេញទៅក្រុមហ៊ុន តែឆ្លៀតឆៀងចូលបន្ទប់ប្រពន្ធសិន វាជាទម្លាប់រាល់ព្រឹក បើមិនបានប៉ះពាល់ បានថើប ចេញទៅណាក៏មិនរួចដែរ នាយ
សង្ហាយកដៃអង្អែលថ្ពាល់ប្រពន្ធ ថែថើសួរនាងដោយសម្តីស្រទន់ មានមន្តស្នេហ៍។
" ខេះៗ ហ្អឹកៗ " នាងល្អិត បើកភួយឡើងព្យាយាម ក្រោកអង្គុយសន្សឹមៗ ទាំងមិនទាន់អស់ងងុយ នាងយកដៃញីភ្នែកខ្លួនឯង
ងងៀកងងុយ ក្អកផង ក្រដាសផង ទំនងដូចជាចង់កើតរោគផ្តាសសាយធំ។
តាមធម្មតា មានប្តីចាស់គេងជាមួយ តែមួយរយះនេះ ពួកគេគេងបែកបន្ទប់គ្នា ទើបហ្វីយ៉ាមិនសូវ ទទួលបានការកក់ក្តៅ នាងយំសសិតតិចៗ បោះដៃទៅរកលោកប៉ា ម្ចាស់តូចក៏ចូលមកក្រសោប ឡើងគេងឱបក្រសោបនាង ក្នុងភួយ ជាមួយនាង ទើបដឹងថានាងគ្រុនផ្តាសសាយ។
នាមជាប្តីផង ជាលោកប៉ាផង ពេលខ្លះរាងពិបាកបែងចែកដែរ ម្ចាស់តូច ថែថើបថ្ពាល់ប្រពន្ធខ្សឺតៗ ក៏មិនបានថាស្តី ឱ្យនាងដែរ អ្នកណាទៅចង់ឈឺ គួរតែបន្ទោសគេ ដែលរវល់ការងារក្រុមហ៊ុនផង ហ្វាមចម្ការទំពាំងបាយជូរផង ភ្លេចមើលថែប្រពន្ធមុខមូលក្រឡង់ គួរឱ្យស្រលាញ់ម្នាក់នេះ។
" ឡើងញ៉ាំបបរសិនទេ? " ម្ចាស់តូចយកថ្ពាល់ស្ទាបស្ទង់ និងថ្ងាសស្រស់ចរណៃបន្តិច ក៏ដកដង្ហើមធំ លួងនាងញ៉ាំបបបរ ទាំងដែលមិនទាន់បានត្រៀមមក។
ប្រពន្ធឈឺមួយទាំងមូលនរណាដាច់ចិត្ត ឈរមើល ម្ចាស់តូចបន្លឺសម្តីស្រទន់ ឱបក្រសោបអង្អែល លួងលោមប្រពន្ធ ព្រោះហ្វីយ៉ា ចូលចិត្តឱ្យប៉ាឱប បែបនេះ នាងក៏ត្បុលមុខចូល ប៉ះពាល់ដើមទ្រូង ហាប់ណែនរបស់លោកប៉ា នាងឱបលោកប៉ា យ៉ាងណែន សាច់នាងក្តៅងំដូចភ្លើង នាងនិយាយមមើៗ រវើរវាយ តែផ្តាស។
" កូនអស់កម្លាំង កូនមិនចង់ទៅរៀនទេ "
" អ្នកណារៀនថ្ងៃសៅរ៍? គេងមមើមែន? ក្រោកសិនមក "
" វិលមុខណាស់ "
" យ៉ាយ៉ាចៅ " ជំទាវយាយដឹងថាចៅមិនស្រួលទាំងពីយប់មិញម្លេះ តែមិនហ៊ានប្រថុយ ដាស់ប្រាប់កូនកំលោះ សុខចិត្តលបលួចមើលចៅ មួយយប់ទល់ភ្លឺ លោកជំទាវចន មកគេងជាមួយចៅ ពេញមួយយប់ហើយ តែចៃដន្យអី ក៏ចុះទៅក្រោម ចាត់ចែងរឿងខ្លះ ពេលឡើងមកវិញក៏ឃើញ កូនប្រុសគេងឱបចៅស្រី បាត់ទៅហើយ ក្នុងចិត្តរាងភិតភ័យបន្តិចដែរ ខ្លាចជុងហ្គុកថាស្តីឱ្យគាត់ ដែលលាក់រឿងហ្វីយ៉ាឈឺ មិនស្រួលខ្លួន។
" ជំទាវយាយ ហ្អឹកៗ " លោកជំទាវចន ជាលោកយាយទី២បន្ទាប់ពី លោកស្រីមីន លោកជំទាវមើលថែយ៉ាយ៉ា បានដិតដល់ណាស់ មិនថាការគេង ការញ៉ាំ ការរស់នៅប្រចាំថ្ងៃ លោកជំទាវ
ស្រលាញ់ចៅស្រី ស្មើគ្រាប់ភ្នែក។
ហ្វីយ៉ាយំសសិត រំអួយដាក់លោកយាយ នាងបោះដៃឱបលោកយាយ យ៉ាងណែន ដាក់ចង្កាបិទភ្នែកយំសសិតខ្សឹបខ្សួល អស់កម្លាំងកំហែង ពីខ្លួន។
" កុំយំៗ យំអ៊ីចឹង អស់ស្អាតហើយ សឺតៗ " លោកជំទាវចនញញឹមស្ងួត ព្រោះកូនប្រុសឈរពីក្រោយ មើលសកម្មភាពចៅយាយ ឱបក្រសបគ្នា ជំទាវយាយ លួចស្រក់ទឹកភ្នែក ឱ្យតែយ៉ាយ៉ាឈឺ
មិនមែនស្រួលទេ វាពិបាកគេឯងពេញមួយផ្ទះ ណាមួយទភលោកជំទាវ ចង់ខលរកបងស្រីដែរ តែឮដំណឹងថាបងស្រីហោះទៅកូរ៉េ បាត់ហើយ គាត់ទៅធ្វើធុរៈបន្ទាន់។
" ហ្អឹកៗ " នាងពិបាកក្នុងខ្លួន ថបចុងដង្ហើម ចេះតែចង់ស្រែកយំ
អារម្មណ៍រវើរវាយ និយាយផ្តេសផ្តាស ធ្វើឱ្យជុងហ្គុក មាន
ការសងស្ស័យ និងម្តាយ នាយគ្រាន់តែបាត់ទៅមើលហ្វាម៥ថ្ងៃមកវិញ ហ្វីយ៉ាឈឺទៀត ប្តីឯណាមិនបារម្ភនោះ។
" ក្រែងកូនប្រញាប់ទៅប្រជុំហ្អី? ម៉ាក់មើលចៅបាន មិនអីទេ "
មិនមែនចង់ដេញកូនប្រុសប៉ុន្មានទេ តែរឿងខ្លះម្តាយត្រូវលាក់
កូនដែរ លោកជំទាវ ក្រសោបឱបចៅស្រី ក្នុងរង្វង់ដៃ រួចងាកទៅប្រាប់កូនប្រុស ដោយបាន ដេញឱ្យគេទៅធ្វើការ ព្រោះគាត់ឮមកថា ដៃគូរសហការ របស់កូនគាត់ មកទស្សនៈកិច្ច មើលសង្វាក់ផលិតកម្ម ស្រាទំពាំងបាយជូរ អាចជាបើកប្រជុំហើយ និងទៅដល់រោងច្រក ផលលិតតែម្តង។
" បើនាងមិនស្រួលខលហៅកូន ជាបន្ទាន់មណា អ្នកម៉ាក់
យ៉ាយ៉ា ប៉ាទៅក្រុមហ៊ុនហើយ កុំភ្លេចញ៉ាំថ្នាំផង " ម្ចាស់តូចបង្ខំចិត្តចេញទៅធ្វើធុរៈ ទាំងចិត្តមិនដាច់អាល័យពីប្រពន្ធ ណាមួយប្រជុំដៃគូរនៅក្រុមហ៊ុន មួយទៀតត្រូវនាំគេចុះដល់ហ្វាមចម្ការទំពាំងបាយជូរផង រឿងវាស្មុកស្មាញ។
ម្ចាស់តូចដើរមកជិតហ្វីយ៉ារួច អង្អែលក្បាលនាង ក្រសោបប្រអប់ដៃតូចៗ មកថើបខ្សឺតៗ ចំណែកនាងតូចវិញ បានត្រឹមតែងងក់ក្បាល តិចៗ យំមិនឈប់ ធ្វើឱ្យលោកប៉ា មិនដាច់ចិត្ត ចង់ចាកចេញសោះ។
" ចាស អ្ហឹកៗ "
" គេងទៅ យាយជូតខ្លួនឱ្យចៅ ឆាប់ជាឮទេ សឺតៗ "
" ជំទាវយាយ ចៅមិនអីទេ "
" យកបបរចូលមក " ធ្វើជាលោកយាយគេ ពិបាកស្ទើរតែស្រែកយំ ចេញទៅពិភពលោកនេះ ក៏ស្រែកមិនចេញដែរ លោកជំទាវញ័រដៃ មើលម៉ោងនៅនាឡិការ ឆ្លាស់គ្នានិងចៅស្រី កំពុងតែឈឺក្តៅខ្លួន មានអាការៈ ថប់ៗក្តៅខ្លួនងំដូចភ្លើង លោកជំទាវចន ក៏បន្លឺហៅអ៊ំស្រី
មេផ្ទះ ឱ្យយកបបរមកឱ្យចៅស្រីរបស់គាត់។
" ចាសលោកជំទាវ " អ៊ំស្រីមេផ្ទះ ឱនលំទោនកាន់ចានបបរចូលមកក្បែរលោកជំទាវ រួចថយមួយអន្លើ។
" បបរគ្មានសាច់ គ្មានរស់ជាតិ ចៅយើងញ៉ាំម្តេច និងអាចមានកម្លាំង? " កូនចេញទៅផុត លោកជំទាវក៏បន្លឺសម្តីធំដាក់អ្នកបម្រើក្នុងផ្ទះ គាត់ស្រែកឡូឡា ថាស្តីឱ្យអ៊ំស្រីមេផ្ទះ។
" គឺអ្នកនាងតូច មិនអាចញ៉ាំគ្រឿងសមុទ្របានលោកជំទាវ " គ្រាន់តែឮសំនៀងលោកជំទាវ អ្នកបម្រើក្មេងៗឯទៀត៤
នាក់ទៀត រត់ត្រង់ជើងគ្នាចូលមក លុតជង្គង់ទទួលទោសជំនួសអ៊ំស្រីមេផ្ទះ។
" តវ៉ាទៀត? កាន់តែភ្លើមែនទែនហើយ អាហារថ្ងៃត្រង់ត្រៀមធ្វើបបរថ្មី មានពេកធ្វើថ្មីផង មិនមែនសរស្លេកអ៊ីចឹងទេយ៉ាប់ណាស់
ធ្វើការយូរឆ្នាំដែរតែ មិនកើតការដ៏តែសោះ "
ថាទៅចៅស្រីឈឺ មួយទាំងមូល មានត្រឹមបបរស និងតៅហ៊ូតែ
ប៉ុណ្ណឹង អ្នកណសមិនក្តៅចិត្ត សំឡេង កំហសឆោឡោលោកជំទាវចន បានលេចឮដល់ត្រចៀក ស៊ូគីម ដែលឈរលបលួចស្តាប់ នៅក្បែរមាត់ទ្វារ តែមិនហ៊ានចូលមក ក៏ពិតមែតែលួចសារទរ ពេលហ្វីយ៉ាឈឺ លួចលាក់គ្មានអ្នកដឹង សូម្បីតែអ្នកបម្រើ ក៏ធ្វើបបរមកស្លន់ ខុសមីនុយដែរ។
" ចៅញ៉ាំបាន ជំទាវយាយ " រាងតូចគេងផ្អែកខ្នងនិងក្បាលគ្រែ ហើបមាត់ទទួល ទឹកបបរតិចៗ ពីលោកជំទាវ នាងព្យាយាមការពារអ្នកបម្រើ ក្នុងផ្ទះ ជៀសវាងលោកជំទាវខឹង ឆោឡោ កាន់តែខ្លាំងជាងនេះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now