ភាគ: ១៥៤.

856 83 9
                                    

១ខែកន្លង
រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិច នៅវិមានដ៏ធំស្កឹមស្កៃ កណ្តាលទីក្រុង ជាផ្ទះរបស់លោកគីម ដែលជាអ្នកជំនួញជើងចាស់មួយរូប ដែលទើបចូលនិវត្តន៍ ថ្មើរនេះម៉ោង៥:០០ល្ងាចហើយ រាងតូចច្រឡឹងគេងលើគ្រែឃីងសាយ គ្រងដោយរ៉ូបរាត្រីស្តើងល្ហៀក អៃលីងគេងរើបម្រះខ្លួនពេញពួក នៅមិនស្ងៀម ភ្ញាក់ពីគេង យូរដែរហើយ នៅឡើយតែមិនព្រមក្រោក ចុះទៅណាសោះ ក្លាយជាក្មេងស្រីមាយាដកខ្ញី ដាក់ប្តីឱ្យប្តីលួង ៖
" ហ្អឹក!! ថេយ៍ " អៃលីងគេងឱបតុក្កតា នៅលើពូក ហើយបន្លឺសំឡេងយំខ្សឹបខ្សួតហៅប្តីនាង គេកំពុងតែវីវក់ និងការងាររបស់គេ មិនសូវយកចិត្តទុកដាក់ជាមួយនាងទេ។
" បាទ " បាទតែមាត់ គេនៅតែមិនងាកមើលនាងដដែល
គេជាប់រវល់ឈ្លក់វង្វេង និងកាងារ ដែលទុកចោលមួយរយះមុនទើបតែមានពេលធ្វើវា បង្ហើយពេលនេះទេ។
" ថេយ៍...ហ្អឹកៗ " ខឹងហៅមិនឆ្លើយ ត្រចៀកស្តាប់មិនឮ នាងតូចបន្លឺហៅប្តីទាំងសំឡេងផ្អែមស្រទន់ ហើយទាញសាច់ក្រណាត់រ៉ូបលើខ្លួន លាត់សើយបញ្ចេញ គល់ភ្លៅសខ្ចីបញ្ចេញចរិតមាយា រំអួយដាក់ប្តី។
" សឺត!! ជុប! បាទព្រះនាងម្ចាស់ ងើបឡើងក្រោកតែងខ្លួនទៅកម្មវិធី " ថេយ៉ុងក្រោពីសាឡុងមក រួចដើរមកជិតប្រពន្ធដាក់ខ្លួនគេត្បុលខ្លួន ចូលក្នុងភួយហើយឱបក្រសោបថើបនាាងខ្សឺតៗ ថែមទាំភ្លេចថា ថ្ងៃនេះនាយមានកម្មវិធីមួយ។
" មិនទៅទេ " មុននេះហៅប្តីមកក្បែរ កែអផ្សុក តែដល់ពេលដែលប្តីបបួលចេញក្រៅចូលកម្មវិធី នាងបែរជាបដិសេធ ហើយរុញមុខគេចេញ នាងមកនៅអាមេរិចមួយរយះ ថេយ៉ុងមិនអនុញ្ញាត ឱ្យនាងចេះក្រៅ សូម្បីតែបន្តិច
តែគេកំដរនាង នៅក្នុងបន្ទប់ទៅវិញ។
" ក្រែងថាបងហាមឃាត់មិនឱ្យចេញក្រៅ ដូច្នេះហើយថ្ងៃនេះចូលរួមកម្មវិធី ជំនួសប៉ាម៉ាក់ " ថេយ៉ុងជ្រួញចិញ្ចើម ហើយសម្លឹងមុខនាងតូច នាងជាក្មេងក្បាលខូច តាមតែ
អាម្មមណ៍នាង មិនទាន់ទេ ម្តងចង់ចេញក្រៅម្តងអត់ ប្តីឯណាទៅចេះបិទសិទ្ធប្រពន្ធនោះ ដែលហាមមិនឱ្យចេញក្រៅ ព្រោះមួួយរយះនេះ អាកាសធាតុខាងក្រៅ ប្រែប្រួល
មិនអំណោយផល ទើបហាមប្រាមនាងដូច្នេះ។
" មិនបានចូលចិត្តអាកម្មវិធី ស្អីអស់ហ្នឹងទេ ហ្អឹក!! "
" បងទុកពេលឱ្យ១៥នាទី ឆាប់ងូតទឹកតែខ្លួន "
" ហៅស្រីរបស់លោកឯងទៅៗ "
" ចូលចិត្តតែនាំឈ្លោះ "
" បើវាជាការពិត អ្ហាយ!! " ទៅឬក៏មិនទៅ ក៏ត្រូវតែទៅដដែលទេ ថេយ៉ុងចាប់ត្រកងបីកាយតូចឡើង ហើយរត់សំដៅទៅបន្ទប់ទឹក ដើម្បីឱ្យនាងងូតទឹក ត្រៀមខ្លួនចូលកម្មវិធីយប់នេះ។
" កុំឱ្យបងប្តូរចិត្តញ៉ាំអូន ជំនួសវិញណា " ថេយ៉ុងដាក់ប្រពន្ធចុះ ហើយច្រតចង្កេះឈរគំរាមនាង បង្ខំឱ្យនាងចូលងូតទឹក។
" លោកសន្យាថាកែអាចរិតចោរម្សៀត របស់លោកចេញ ហើយពេលនេះលោកផ្គើនខ្ញុំ? " នាងរត់ចេញមកវិញ នាងចាប់ក្របួចក៎អាវប្តី ហើយស្រែកជេរគេញ៉ែតៗ លាន់ឮពេញបន្ទប់ទឹក។
" សុំមិនរករឿងមួយថ្ងៃ អឹប! " ថេយ៉ុងខ្ជិលឈ្លោះ បីនាងដាក់ចូលអាងទឹក តែម្តងហើយបម្រុងបើកទឹក តែត្រូវដៃតូចចាប់ទាន់ ហើយសម្លក់មុខគេវិញ។
" លោកនិយាយសិនមក ថេយ៍! " ថេយ៉ុងបប្រុងដើរចេញ ទុកឱ្យនាងងូតទឹកតាមសប្បាយ តែនាងមិនព្រមសោះ ខឹងប្តីងរង៉ក់ដាក់ប្តី ជេរប្តីផង ថាឱ្យប្តីផង កប់ៗមាត់។
" កែ!បងកែហើយតើ "
" កែអាចម៍ឆ្កែអី អាថេយ៍ឆ្គួត "
" ងូតទៅ ចាំបងរៀបចំរ៉ូបឱ្យ ក្មេងអើយក្មេង "
" មើល៍អី? ឱ្យតែឃើញបញ្ចេញសាច់ ប្លោកលោកមានសេវា? " មិនយូរប៉ុន្មានកាយតូចងូតទឹករួច នាងចងពុងកន្សែងចេញមកវិញ ខណៈលោកប្តីរបស់នាង កំពុងរៀបចំសម្លៀកបំពាក់ឱ្យនាងរួចជាស្រេច នាងដើរទៅរលាស់សក់ដាក់ប្តី ហើយផ្តឺផ្តងប្តីទៀត។
" អូនជាអ្នកគិត បងមិនបាននិយាយអីទេ? សឺត! " ថេយ៉ុងទាញចង្កេះរាងវៀវ ឱ្យមកអង្គុយលើភ្លៅរបស់ខ្លួន ថែមទាំងលួចឆ្មក់ថើបថ្ពាល់ក្រពុំ រលោងស្រិល ក្រអូបឈ្ងុយឈ្ងប់ មួយខ្សឺត ព្រោះក្នាញ់អូនពេក។
" ថើបធ្វើអីចុះ បើមិនចង់វ៉ៃសិចផង កុំថើប " រាល់ដងឱ្យតែប្តីបំបោសអង្អែល តែងតែដាក់មួយ ជំនួយសាច់ស្អាត តែពេលនេះប្តីឆ្មក់ថើប នាងក៏ឆ្ងល់ ថាគេកើតថី? ចេះថើបយកចិត្តទៀត នាងឥលូវខុសពីមុន មាត់រាងឆៅបន្តិចហើយ។
" សឺត!! គ្រឺតហើយក្នាញ់ " ថេយ៉ុងក្រសោបចង្កេះមួយក្តាប់ ឱ្យនាងក្រោកឈរឡើង គេក៏ទាញរ៉ូបថ្មី ចូលរួមកម្មវិធី រ៉ូបពណ៍ក្រហមក្រម៉ៅ ឆើតឆាយ សុីវិល័យហៃសូ យកមកពាក់ឱ្យនាង អៃលីងឈរដូចរូបចម្លាក់ឱ្យប្តីប្តូររ៉ូបឱ្យ។
" មិនបានត្រេកអរជាមួយទេ " នាងបង្វិលខ្លួន ឱ្យប្តីរ៉ូតរ៉ូបលើខ្លួនឱ្យនាង តែធាតុពិតនាងក្បាលខូចណាស់ ចង់ឱ្យប្តីក្តៅពុះកញ្ជ្រោលក្នុងខ្លួន ទៅវិញទេ រួចរាល់ហើយ សុភាពបុរសដូចលោក គីម ថេយ៉ុង ក៏ស្រវាក្រវាត់ក៎ ហុចឱ្យប្រពន្ធ។
" ចងក្រវាត់ក៎ ឱ្យប្តីបន្តិចមក " ក្រវាត់កពណ៌ដូចរ៉ូបនាងប៉េះបិទ ជាគូរនិងប្រពន្ធក្មេង ប្តីចាស់ហើយ អាយុ៤០ផ្លាយហើយយូរៗម្តងបណ្តើរប្រពន្ធក្មេង ចូលបង្អួតអ្នកជំនួញដូចគ្នា។
" ចុះពេលគ្មានខ្ញុំ លោកឱ្យមីស្រីណាចងឱ្យ? " បើសួរថាអៃលីងកែប្រែច្រើនម្លេះ ហេតុអីក៏កាចជាងមុន ព្រោះពីមុនស្លូតបូតពេកថេយ៉ុងធ្វើបាបនាងឆ្អែតឆ្អន់ហើយ វាក៏ដល់ពេលដែលនាងចេះរឹងមាំ រស់មិនពឹងប្តី ចង់ធ្វើឱ្យប្តីបាក់ស្បាតម្តង។
" គឺអត់ដែលចងហ្នឹងហើយ ប៉ិនឈ្លោះអ៊ីចឹង គេថាកូនញឹក "
ថេយ៉ុងឥលូវខុសពីមុន ៣៦០ដឺក្រេ ក្លាយជាកូនឆ្មា ស្លូតបូតគួរឱ្យស្រលាញ់ តែចូលចិត្តញ៉ោះអូន ឱ្យយំលេង។
" ជ្រេញឫក ពាក់កែងឱ្យបន្តិចមក " នាងសម្លក់មុខប្តី ហើយរុញគេឱ្យអង្គុយលើពូក នាងក៏លើកជើងស្រលូន ដាក់លើភ្លៅប្តី ដើម្បីឱ្យគេពាក់ស្បែកជើងកែងឱ្យនាង ថេយ៉ុងអត់មាត់ គ្រាន់តែញញឹម ពាក់ហើយក៏ឱនថើបប្រអប់ជើងនាង មុននិងក្រោកឈរឡើង ឱបចង្កេះនាង ពីក្រោយឈរថតរូបនៅមុខកញ្ចក់ ឱបថើបនាងខ្សឺតៗ ទម្រាំតែរួចរាល់ ម៉ោងកាន់តែយប់។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now