ភាគ: ១៨

991 54 4
                                    

ជុងហ្គុកសើចដើមក គ្រវីក្បាលហួសចិត្ត និងសម្តីក្មេងខ្ចី ដោយ
ច្បិចថ្ពាល់ប៉ោងសម្បូរសាច់ ទន់ល្មើយ ក្នក់ក្នាញ់និងសម្តី
បុិនប្រសព្វទាក់ចិត្តលោកប៉ា ធ្វើដូចខ្លួនឯង ជាមនុស្សពេញវ័យ។

" ប៉ាយ៉ុនស៍ប្រាប់ថា មនុស្សស្រលាញ់គ្នា មិនអាចបែកគ្នាបានទេ ដូចកូននិងប៉ាតូចអ៊ីចឹង កូនយ៉ាជាបេះដូង ថ្លើមប្រមាត់ របស់
លោកប៉ា បើរស់ខ្វះកូន ដូចរស់ខ្វះ អវៈយវៈអ៊ីចឹង " នាងងើបមុខពេបមាត់ ដាក់លោកប៉ាដដែល ធ្វើភ្នែកភ្លឹះៗ សម្លឹងកែវភ្នែក
លោកប៉ា រៀបរាប់ផ្លែផ្កា ប្រៀបធៀប រឿងច្រើនយ៉ាង ចង់ចាប់លោកប៉ាទុក នៅកូរ៉េ នាងមិនចង់ ឱ្យគាត់ចាកឆ្ងាយទៅណាទេ នាងរស់ខ្វះលោកប៉ាមួយថ្ងៃ មិនបានឡើយ ជីវិតនាងនិងប្រែជា
អួអាប់ រស់ដូចខ្វះភាពកកក់ក្តៅ ដូចខ្វះបេះដូង ថ្លើមប្រមាត់អ៊ីចឹង។

" បើរស់ខ្វះកូន ប៉ារស់ដូចមិនបាន ដកដង្ហើម ប្រាកដជាដាច់ខ្យល់ស្លាប់ដោយសារតែនឹកកូន ដូចគ្នា " កុំថាឡើយបែកកូន៣ថ្ងៃ គ្រាន់តែបែកនាង ១វិនាទី គេនឹកស្ទើរតែប្រេះឱរ៉ា ទៅហើយ តែធ្វើម្តេច មានការងារនៅអូសស្ត្រាលីបន្ទាន់ ត្រូវបំពេញ មានតែត្រៀមចិត្ត ហាមឃាត់ កុំនឹកកូន មួយរយះពេលសិន។

" អ៊ីចឹងលោកប៉ាតូច កុំទៅបានទេ? " នាងញញឹមមានសង្ឃឹម ក្រោយលោកប៉ា និយាយថាប៉ាបែកកូន លោកប៉ាក៏នឹកកូនដែរ
រស់គ្មានកូនដូចរស់មិនបាន ដកដង្ហើម នាងស្មានថាលោកប៉ាប្តូរចិត្ត តាមនាងគ្រប់យ៉ាង ហ្វីយ៉ាញញឹមសប្បាយចិត្ត ក៏ប៉ុន្តែ ៖

" នោះកាន់តែមិនអាច ប៉ានិងឆ្លៀតពេលខលមកកូន ពេលយប់ឡើង ក្រោយសម្រាកពីការងារ យល់ព្រមទេបាទ? " នាយសង្ហាទម្លាក់ទឹកមុខចុះ វាពិបាកពិពណ៌នាពិតមែន កាលពីមុនផ្សេង នាងមិនសូវតាមគេស្អិត តែពេលនេះខុសគ្នាឆ្ងាយ នាងនិងគេរស់នៅ ស្អិតរមួត បេះមិនចេះ ជុងហ្គុកក៏ពិបាកបែងចែកដែរ ថាត្រូវដោះស្រាយតាមរបៀបណា។

" អត់ព្រម ហ្អឹក!! អាប៉ាចាស កូនយ៉ាឃ្លាន អ្ហឹក!! "

" ពួកយើងទៅវិមានញ៉ាំអីជុំគ្នា នៅទីនោះ "

" អត់ទេចង់ឱ្យប៉ាតូចធ្វើឱ្យកូនញ៉ាំ អ្ហឹក " នាងរកលេសអូសបន្លាយពេលលោកប៉ា ឡើងយន្តហោះ ក៏ព្រោះមិនចង់ឱ្យលោកប៉ាចាកឆ្ងាយ ទៅណាចោលនាង នាងរកលេសចង់ឱ្យលោកប៉ាចម្អិនអាហារពេលព្រឹក ឱ្យនាងញ៉ាំ ហ្វីយ៉ាទាំងឈ្លាសវ៉ៃទាំងក្បាលខូច។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now