ភាគ: ១១៧

1.4K 84 4
                                    

សំឡេងសន្ធឹកឡានរ៉ូរយ បានបើកចូលក្នុងវិមានចន ម្ចាស់តូចចុះពីឡាន បីត្រកងកាយតូចភរិយាចេញមក ទាំងទឹកមុខញញឹមពព្រាយ ថ្មើរនេះម៉ោង១០:០០យប់ហើយ លោកជំទាវចនចូលសម្រាន
បាត់ទៅហើយ នៅឡើយតែស្រីស្រស់ ក្មួយប្រសាផ្ទះនេះ ឆ្លេឆ្លាពេញបន្ទប់ ដូចមាន់រកពង។
ម្ចាស់តូចជូនប្រពន្ធមកដល់ បន្ទប់គេង បម្រុងនិងបំពានរាង្គកាយនាង ដោយផ្តេកផ្តួល នាងតូចទៅលើពូក ដៃរវាមសសៀរៗ
ទៅលាត់សើយសំពត់ខើចខ្លី របស់ស្រស់ស្រីកល្យាន តែត្រូវនាង
បដិសេធ ៖
" កុំអី កូនហត់ កូនចង់ងូតទឹក "
" អូខេ!ងូតទឹករួចទៅរកបង ដល់បន្ទប់ណា "
" ចាស ជុប! កូនស្អប់ប៉ាប៉ា " នេះជាភាសាស្នេហ៍ និយាយពាក្យផ្ទុយ មិនហ៊ាននិយាយពាក្យពិត ថាខ្លួននាងស្រលាញ់ប៉ាទេ នាងខ្លាចថាប៉ាបានចិត្ត ទើបនាងមិនចង់ឱ្យប៉ាដឹងចិត្តនាង និយាយចប់ នាងតូចក៏ថើបបបូរមាត់ប៉ាមួយខ្សឺត ចំណែកឯអ្នកដែលត្រូវគេថើប ក៏ញញឹមពព្រាយ ក្រោកឡើងចេញ ពីការសង្កត់លើនាង ចាកចេញទៅបន្ទប់ខ្លួន ដោយអារម្មណ៍ល្អ ពេញដោយស្នាមញញឹម ត្រជាក់ដល់បេះដូង។
ហ្វីយ៉ា រូតរះងូតទឹករួច មើលម៉ោង ទើបដឹងថាវាហួសពេលជាង៣០នាទីទៅហើយ នាងស្លៀកឈុតគេងយប់រួច រត់ចុះមកជាន់ខាងក្រោម យ៉ាងប្រញាប់ប្រញាល់ មកដល់អាងទឹក ចំហៀងវិមាន មានស្រីបិសាចស៊ូគីម ឈរទទឹងរងចាំផ្លូវនាង មកជាយូរ ទាំងអត់ធ្មត់ ក្នុងចិត្ត ភ្លាមនោះហ្វីយ៉ា ក៏ដើរចូលទៅ ៖
" សុំទោសដែលមកយឺត " នាងតូចលួចរត់ចេះមក យ៉ាងត្រហេបត្រហប ព្រោះមកយឺតម៉ោង ខ្លាចស៊ូគីមលេបសម្តី កែគំនិត ធ្វើអ្វីផ្សេង។
" ហ្អឺស! នាងចង់ឱ្យវីដីអូរនោះ Uploaded ចូលអុីនធើណែន
ផ្សព្វផ្សាយ ពេញបញ្ណ្តាញសង្គម មែនទេហ្វីយ៉ា កុំអាងឯងជាកូន
អ្នកមានឱ្យសោះ " ស៊ូគីមដើរចូលទៅជិតនាងតូចបន្តិចម្តងៗ កែវភ្នែកចងដោយកំហឹង ព្រោះស្មានថានាងតូចមិនមកតាមការណាត់ បើមិនមកទេ នាងអាចចាត់ការធ្វើរឿងផ្សេងក៏ថាបាន ស៊ូគីមញញឹមចុងមាត់ គំរាមហ្វីយ៉ាថា ខ្លួនបម្រុងយកវីដីអូរសិចនោះទៅ Upload ចូលបណ្តាចសង្គមអុីនធើណែត ផ្សព្វផ្សាយ
ឱ្យរីកសុះសាយ ពេញបណ្តាញសង្គម ចង់បំបាក់មុខមាត់ ហ្វីយ៉ានិងលោកប៉ានាង។
" ចុះសុំទោសហើយតើ ចូលសាច់រឿងមក ឯណាPluse?"
នាងតូច មកលើកនេះស្លូតបូត មិនបញ្ចេញចរិតឆ្មើងឆ្មៃទេ ព្រោះខ្លាចបាត់បង់ប្រយោជន៍ធំ នាងទាមទារ សុំpluseផ្ទុកឯកសារពីស៊ូគីម។
" កុំរហន់ពេក តើឯងព្រមនិងសំណើរនោះឬអត់? "
" បើខ្ញុំមិនព្រម មិនមែនខ្ញុំមកជួបនាងទេ "
" លោកប៉ាឯងយល់ព្រមដែរហ្អេស? "
" ចរិតចំអាសដូចនាង ចេះសួរខ្ញុំពីចំណុចនេះដែរ បើពូខ្ញុំបានដឹងនាងរឿងមិនខាន " នាងតូចទ្រាំមិនបាន ក៏តេះដៀលស៊ូគីមពេញៗមាត់ ស្រីស្អី អាសរកប្រុស ចង់ដេកជាមួយប្រុសមិនរើសមុខអ៊ីចឹង។
" ឯងស្មានថាខ្ញុំការចូលគ្រួសារនះ ក៏ដោយសារយ៉នជុនហ្អេស? ឯងគិតខុសហើយហ្វីយ៉ា ខ្ញុំចង់សុីប៉ាឯង ទៅវិញទេ " សម្តីពិតចេញពីមាត់ស្រីស្រស់ ស្តាប់ហើយក៏យល់អត្តន័យ ជ្រាលជ្រៅ កន្លងមកដែលខំទ្រ គ្រួសារចន ខំធ្វើពុតជាស្លូតបូត សម្ងំក្នុងគ្រួសារនេះ ក៏ដោយសារតែ ចង់បានម្ចាស់តូចធ្វើប្តី មិនមែននាងព្រម រៀបការដោយសារយ៉នជុនទេ។
" នាងឯង! ឆាប់ឱ្យមក ស្អែកខ្ញុំផ្ញើទីតាំងសណ្ឋាគារឱ្យ " ស្តាប់ហើយស្ទើរទប់កំហឹងមិនជាប់ ស្រីពុតត្បុត មានលកល្បិចច្រើន
ហ្វីយ៉ាបានត្រឹមតែក្តាប់ដៃ តែមិនហ៊ានបញ្ចេញកំហឹង នាងឆ្លើយយល់ព្រមតាមសំណើរ របស់ស៊ូគីម។
" ម៉ាត់ណា ម៉ាត់ហ្នឹងណា " ស៊ូគីមញញឹមចុងមាត់ ដើរតួជាអ្នកឈ្នះ ក្រោយពេលហ្វីយ៉ាយល់ព្រមដោយឥតល័ក្ខខ័ណ្ឌគិតថាហ្វីយ៉ាឆោតល្ងង់ ចាញ់កលល្បិចខ្លួន ដោយងាយៗ។
" អឺ!ខ្ញុំមិនចេះកុហស ត្រឹមនាងសុីប៉ាខ្ញុំហើយ ប៉ានៅតែជារបស់ខ្ញុំដដែល ចែកឆ្កែស្រេកឃ្លានតណ្ហា ដូចនាងសុីមួយថ្ងៃក៏មិនថ្វីដែរ មីងថ្លៃដាច់ដាប " ហ្វីយ៉ាយកបានPluseហើយ ក៏ដើរចូលស៊ូគីមបន្តិចម្តងៗ នាងបានតិះដៀលស៊ូគីម ពេញៗមាត់ នាងគ្រាន់ឆ្លើយថាយល់ព្រម ដើម្បីឱ្យស៊ូគីម គិតថានាងចុះញ៉មជាមួយតែប៉ុណ្ណោះ នាងមិនបានខ្លាចអំណាចស៊ូគីមឡើយ គ្មានអ្នកណាភ្លើហ៊ានចែកប្តីខ្លួន ឱ្យអ្នកផ្សេងសុីដែរនោះទេ ថាចប់ហ្វីយ៉ាបម្រុងដើរចាកចេញទៅ តែស៊ូគីម មានកលល្បិចច្រើន។
" នាងឯង អ្ហាយ!! ព្រូង!! " ស្របពេលហ្វីយ៉ា បម្រុងចាកចេញ
ស៊ូគីមបានប្រើល្បិចទាញដៃហ្វីយ៉ា ឱ្យរុញខ្លួនទម្លាក់ទឹកអាងក្បែរនោះ ព្រោះស៊ូគីមឃើញម្ចាស់តូច កំពុងដើរមក នាងក៏គិត លេងល្បែង ស្មោកគ្រោកនេះឡើង។
" កើតឆ្គួតស្អី? " ហ្វីយ៉ាឈរមើលស៊ូគីមធ្លាក់ទឹក ដោយមិនបានដឹងថាលោកប៉ា កំពុងដើរសំដៅមករកនាង។
" ជួយខ្ញុំផង ខិខិ "
" ស៊ូគីម នេះកូនធ្វើស្អីនាង? "
" ប៉ាតូច អ្ហឹក! ព្រូស!! " ល្បិចទល់ល្បិច ខណៈពេលហ្វីយ៉ាទើបតែឃើញ លោកប៉ាដើរចូលមក ស៊ូគីមកំពុងធ្លាក់ទឹក ដើម្បីកុំឱ្យប៉ាបានជួយ ស៊ូគីមបាន នាងក៏ធ្វើពុតជាវិលមុខដួលសន្លប់ភ្លាមៗនៅនិងកន្លង។
" ពុទ្ធោអើយ ហ្វីយ៉ា ដឹងខ្លឹងខ្លួនឡើង ហ្វីយ៉ាកុំបំភ័យ
បងណា ហ្វីយ៉ា " ម្ចាស់តូចរត់មកយ៉ាងលឿន រត់មកលើកត្រកងកាយតូចឡើង អង្រួនខ្លួននាងតូចតិចៗ ដោយអារម្មណ៍ភិតភ័យមុននេះ ឃើញឈរធម្មតាសោះ។
" បងប្រុសជួយខ្ញុំផង ខិខិ " ស៊ូគីមឯណ្ណោះវិញ បក់ដៃចេញពីទឹកខ្វៃៗ បន្លឺហៅម្ចាស់តូចឱ្យជួយនាង ខំប្រឹងសម្តែងជាលង់ទឹកឈ្លក់ទឹកផង ពិបាកដកដង្ហើមផង គិតស្មានថាម្ចាស់តូចជួយនាង តែនាងគិតខុសហើយ។
" សុំទោស ចាំយើងហៅគេមកស្រង់នាង ចេញពីទឹក " ម្ចាស់តូចមិននិយាយច្រើន ត្រកងបីហ្វីយ៉ាក្នុងដៃ ដើរតម្រង់ត្រឡប់ចូលផ្ទះវិញ ព្រោះខ្លាចហ្វីយ៉ាកើតអ្វីធ្ងន់ធ្ងរ ម្ចាស់តូចមិនបានយកចិត្តខ្វល់ ជាមួយស៊ូគីម ប៉ុនចុងក្រចកដៃនោះទេ ហ្វីយ៉ាសំខាន់ជាងអ្វីៗ ទាំងអស់ក្នុងលោក ដើរមកដល់ខាងក្នុងផ្ទះ ម្ចាស់តូចក៏បញ្ជាឱ្យអេហ្វទៅស្រង់ស៊ូគីម ចេញពីអាងទឹក។
" ជួយទៅស្រង់ស៊ូគីម ចេញពីទឹកផង "
" បាទចៅហ្វាយ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now