ភាគ: ១៤៧

1.4K 83 18
                                    

ព្រឹកនេះម្ចាស់តូច បានបើកឡានមកវិមានចន នៅកណ្តាលទីក្រុងប៉េកាំង ព្រោះត្រូវមកមើលការខុសត្រូវ រោងចក្រជំនួស
លោកតាចន នាយកំលោះដើរចូល មកខាងក្នុងវិមាន ដោយមានកាន់កន្ត្រកវ៉ាញនិងស្រាទំពាំបាយជូរ មួយកន្ត្រក មកជូនលោកតា ៖
" ផឹប!! អ៊ួយ!! ហ្អឹកៗ " ក្មេងប្រុសខ្លួនតូចម្នាក់ អាយុ១ខួបជាង
ចេះដើរតេះតះ បានរត់ដេញតាមក្រោយ កូនឡាន រហូតដល់ជំពប់ជើងដួលនៅក្បែរសាឡុង ពេបមាត់យំ បង្ហូរទឹកភ្នែក តែម្នាក់ឯង ខណៈនោះម្ចាស់តូចក៏បានដើរ ចូលមកល្មម។
" កើតអីទេ អាល្អិត? " នាយកំលោះដាក់កន្ត្រកវ៉ាញ ទៅម្ខាងហើយរត់មកលើកពរប្អូនជីដូនមួយ ព្រោះឡុងហ្គិន ជាកូនប្រុស
របស់ស្តេហ្សា ជាមួយលោកពូរបស់នាយ ដែលជាបងប្អូនបង្កើត ជាមួយលោកប៉ារបស់នាយ។
" ហ្អឹកៗ " ឡុងហ្គិនយកដៃញីភ្នែកខ្លួនឯង យំស្រក់ទឹកភ្នែកមកប៉ិតៗ គួរឱ្យអាណិត ថ្ពាល់ប៉ោងរលោងស្រិល។
" អឹប!! ម៉ាក់ឯងនៅឯណា? " ម្ចាស់តូចលើកពរប្អូនប្រុសជីដូនមួយនៅនិងដៃ រួចដើរចូលផ្ទះបាយ ស្រាប់តែឃើញមីងថ្លៃកំពុងតែធ្វើម្ហូប នៅផ្ទះបាយ។
" ប្រុសតូច " ស្តេហ្សាភ្ញាក់ខ្លួនបន្តិច ក្រោយឃើញវត្តមាន
របស់ម្ចាស់តូច មកលេងដល់ទីនេះ ស្តេហ្សាទើបតែរៀបការជាមួយប្តីនាង ដែលត្រូវជាលោកពូបង្កើត ខាងលោកប៉ា របស់ជុងហ្គុក ក្រោមការផ្សំផ្គុំ ពីលោកតាចន។
" បាទ លោកតានៅទេ? " មនុស្សធ្លាប់ស្គាល់គ្នា ពេលក្លាយជាគ្រួសារតែមួយ វារាងពិបាកហៅបន្តិច សម្រាប់នាយ តែទោះជាយ៉ាងណា ក៏ម្ចាស់តូច ក៏នៅគោរព្ធស្រលាញ់ ស្តេហ្សាដូចដើមដែរក្នុងនាមជាមីងថ្លៃ រៀបការចូលមកនៅ ក្នុងគ្រួសារត្រកូលចន។
" លោកតានៅបន្ទប់ខាងលើ ញ៉ាំអីពេលព្រឹកឬនៅ? "
" មិនអីទេ ខ្ញុំញ៉ាំរួចហើយ ខ្ញុំមានធុរៈត្រូវនិយាយ ជាមួយលោកតា អគុណមីងថ្លៃ "

ម្ចាស់តូចដើរឡើងមកជាន់ខាងលើ ជាបន្ទប់សម្រាករបស់លោកតាចន ឆ្នាំនេះលោកម្ចាស់ចន មានជន្មាយុ៨៥ឆ្នាំហើយ គាត់មិនអាចទៅមើលការខុសត្រូវ នៅរោងចក្របាន ដូចមុនទៀតទេ
ទើបត្រូវពឹងពាក់ចៅប្រុស ឱ្យមកជួយមើលជំនួស ៖
" លោកតា " បន្ទប់លោកតាស្ងាាត់ជ្រងំ លោកតាចនកំពុងតែសម្រាន នៅលើគ្រែឃីងសាយ វ័យកាន់តែចាស់ ក្រោកដើរទៅណាក៏មិនរួច ត្រូវការប្រើកម្លាំងខ្លះទម្រាំតែក្រោករួច ម្ចាស់តូច
ចូលមកឱបលោកតា ហើយញញឹមដាក់គាត់។
" ប្រុសតូចចៅ " លោកម្ចាស់ចន ដោះវ៉ែនតាចេញ ហើយអង្អែលក្បាលចៅ គាត់សប្បាយចិត្តណាស់ ពេលឃើញវត្តមាន របស់ចៅប្រុសមកលេង ដល់ប៉េកាំង។
" លោកតាសម្រាកចុះ ចៅគ្រាន់តែមកយកឯកសារខ្លះៗ
ពីរោងចក្រ " ជុងហ្គុកអង្គុយក្បែរលោកតា ហើយក្រសោបដៃលោកតា មកលើកនេះមិនចង់រំខានគាត់ច្រើនទេ គ្រាន់តែចង់
ជួយសម្រួលកិច្ចការ នៅរោងចក្រ ជូនគាត់តែប៉ុណ្ណោះ។
" តើតាត្រូវនិយាយ ពីចំណុចណាទៅ ឆេហ្គូន កំពុងមានគម្រោង ចង់ផលិតថ្នាំញៀន ចែកចាយឱ្យពួកសង្គមងងឹតហើយ " រោងចក្ររបស់លោកតាចន ជារោងចក្រផលលិតឱសថបុរាណ ថ្នាំយិនសិន ចែកចាយទូទាំងប្រទេសចិន ក្រោយលោកតាចន
មិនមានពេលទៅមើលដូចមុនទៀត លោកឆេហ្គូន ជាអ្នកមើលថែរោងចក្របន្ត ហើយបើតាមលោកតាចន បានដឹងមកថា
គេបានយករោងចក្រផលិតឱសថបុរាណ ទៅបាំងមុខ ពីការងារ
កង្វក់ ផលិតជួញដូរជាមួយជនសង្គមងងឹត។
" ដូច្នេះគេយករោងចក្រយើង ដើម្បីបិទបាំងឬ? " នេះហើយជាមូលហេតុ ដែលលោកម្ចាស់ចន ខលទាក់ទងទៅចៅប្រុសឱ្យមកមើលការខុសត្រូវ នៅរោងចក្រ កាលពីមុនមានលោកប៉ារបស់ជុងហ្គុក ជាអ្នកមើលខុសត្រូវ តែក្រោយមក គាត់បានចែកឋាន លោកតាចនក៏បន្តមើលការខុសត្រូវ រោងចក្រនេះជារឿយៗដោយខ្លួនឯង។
" ហ្អឹម...ថាអ៊ីចឹងក៏បាន ចៅត្រូវតែស៊ើបមើលណា " លោកម្ចាស់ចន មិនដែលទុកចិត្តកូនប្រុសរបស់គាត់ឡើយ លោកឆេហ្គូន
ជាបងប្អូនបង្កើតរបស់លោកចន លោកប៉ារបស់ជុងហ្គុក លោកតាចន មិនដែលទុកចិត្តលោកឆេហ្គូនឡើយ ព្រោះគេជាដើមហេតុ ទាក់ទងនិងរឿងគ្រប់យ៉ាង ដែលគ្មាននរណាដឹងពី ក្រៅពីគាត់ឡើយ។
" បាទលោកតា "
" ហើយមិននាំចៅប្រសាមកលេងតាទេ? "
" នាងជាប់រៀនលោកតា "
" ឆាប់គិតគូរទៅ ទាន់តានៅភ្នែកភ្លឺ "
" លោកតា..."

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now