ភាគ: ៦៦

1.3K 105 10
                                    

ក្រោយឮម្តាយនិយាយដូច្នេះហើយ ម្ចាស់តូចស្វាងចែសដូចត្រូវគេទះ៣កំផ្លៀង ទន់ជង្គង់ជ្រុច ទៅលើកម្រាលឥដ្ឋ អស់កម្លាំងកាយ ទន់ដៃទន់ជើង រកធ្វើអ្វីមិនត្រូវ ខំស្រវេស្រវា រហ័សរត់ឡើងទៅបន្ទប់កូនស្រី បើកទ្វាក្រាក!! ក្រឡេងឆ្វេងស្តាំ អ្វីដែលត្រូវធ្វើមុនគេនោះ គឺរត់ទៅបើកទូរសម្លៀកបំពាក់ ដៃមាំចាប់បើកទូរ ទាំងញ័រដៃ ត្រៀមទទួលយកការពិតបង្ហាញឱ្យឃើញតែភាពទទេស្អាត មិនមានសូម្បីសម្លៀកបំពាក់មួយឈុត ក្រឡេកទៅទូរសម្អាង សម្ភារៈស្គីនឃែ ទាំងប៉ុន្មាន ក៏នាងតូចប្រមូល ទៅអស់គ្មានសស់ដែរ នេះសរបញ្ជាក់ឱ្យឃើញថា នាងពិតចាកចេញទៅហើយ នាងមិននៅអាល័យ ប្រុសចាស់ដូចជាគេ សូម្បីតែបន្តិចសោះឡើយ ទឹកភ្នែកកូនប្រុស ហូរស្រក់មួយតំណក់ ដោយមិនដឹងខ្លួន ដើរសម្តៅទៅទូរសម្អាង ស្រាប់តែឃើញរបស់មួយ ដាក់សង្កត់លើក្រដាស់ មួយសន្លឹក ដែលសរសេរ ឡាយល័ក្ខណ៍អក្សរ ភ្ជាប់ជាមួយ
ពាក្យពេច៍ មួយឃ្លា ៖
( ខ្ញុំមិនស័ក្តិសមនិងទទួលបានវាពីប៉ាទេ ប៉ារក្សាទុកវិញចុះ យ៉ាងណាក្តីស្រលាញ់ រវាងយើងទាំងពីរ មិនអាចទៅរួចស្រាប់ហើយ) ហ្វីយ៉ាសរសេរខ្លឹមសារ លើក្រដាស់ណូត មួយសន្លឹក ធ្វើឱ្យ
លោកប៉ារបស់នាង ដែលកំពុងតែអានវា អានទាំងញ័រដៃ យំសម្រក់ទឹកភ្នែក ក្រោយពេលនាងនិយាយពាក្យមួយឃ្លានេះ មកកាន់គេ នាងបានទុកចិញ្ចៀនមួយវង់ ដែលគេបានស៊កចូលដៃនាង មុននេះមួយថ្ងៃ តែថ្ងៃនេះនាងបែរ ចាកចេញទៅ ដោយមិនបានប្រាប់គេហើយ ធ្វើឱ្យគេឈឺចាប់ ទ្វេដង សូម្បីក្តីស្រលាញ់មួយ ក៏នាងមិនព្រមដាក់ទានឱ្យលោកប៉ា វ័យចំណាស់ម្នាក់នេះដែរ តើនាងដឹងទេ ថាលោកប៉ាម្នាក់នេះ ស្រលាញ់នាងកម្រិតណា
ស្រលាញ់ខ្លាំង ដល់ថ្នាក់ស្ទើរឆ្គួតស្ទើរជា ឈ្លក់វង្វេងនិងនាងពីមួយថ្ងៃទៅមួយថ្ងៃហើយ ក៏ងើបក្បាលឡែងរួចដែរ។
" បងធ្វើខុសអី បងខំធ្វើល្អហើយតើ គ្រាន់តែចង់រស់នៅជាមួយអូន បងគួរឱ្យស្អប់ថ្នាក់នេះឬ ហ្វីយ៉ា? " ម្ចាស់តូចក្រោយអានសំបុត្រកូនស្រីទុកឱ្យរួច តំណក់ទឹកភ្នែកកាន់តែហូរស្រក់មក ឥតឈប់ឈរ នាងទៅបារាំង នាងមិនមែនទៅលេងធម្មតាទេ នាយដឹងចរិតហ្វីយ៉ាច្បាស់ ថាហ្វីយ៉ាចិត្តរឹង នាងច្បាស់ជាផ្លាស់ទៅនៅទីនោះ ព្រោះទាំងអីវ៉ាន់ទាំងសម្ភារៈប្រើប្រាស់ នាងប្រមូលពីទីនេះទៅ គ្មានសេសសល់ ម្ចាស់តូច និយាយម្នាក់ឯង ចោទសំណួរសួរខ្លួនឯង ទាំងដែលខ្លួនឯង ធ្វើខុសមកស្រាប់ហើយ បើមិនខុសក៏នាង មិនចាកចេញដែរ ទង្វើសព្វបែបយ៉ាង ដែលម្ចាស់តូចធ្វើ វាហួសព្រំដែន លើសពីពាក្យហៅថាលោកប៉ា និងកូនស្រី ដូចសភាពឥលូវនេះ អ៊ីចឹង ប្រសិនបើហ្វីយ៉ានៅនាង កាន់តែស្អប់លោកប៉ា ជាងនេះ នាងស្អប់ប៉ាជក់បារីផឹកស្រា ប្រមឹកលេងស្រីញី ចូលក្លឹបដើរលេង ធ្វើខ្លួនគ្មានរបៀបរៀបរយ ទើបនាងអស់ទំនុកចិត្ត បន្តរស់នៅមើលមុខគ្នាតទៅមុខទៀត មិនបាន នាងសុខចិត្តចាកចេញដោខ្លួនឯង សាងអនាគត ដើរលើវិថីជីវិតមួយ ជារបស់នាង ម្ចាស់តូចកំពុងតែបន្ទោសខ្លួនឯង តែក៏ហួសពេលហើយ និយាយចប់រាងក្រាស់ រត់ចុះតាមកាំជណ្តើរ តិបតុបៗ មកដល់ជាន់ក្រោម ក៏ប៉ុន្តែ ៖
" លែងយើង លែងយើងភ្លាម "
" ម្ចាស់តូចមិនអាចទៅណាបានទេទាន យប់ណាស់ហើយគ្រោះថ្នាក់ណាស់ "
" យើងបញ្ជាទៅរៀបជើងហោះហើរ ឱ្យយើង អ្ហឹក!! "យប់យន់កណ្តាលអធ្រាត្រហើយ ម្ចាស់តូចឆោឡោ ស្រែកក្តែងៗដាក់អង្គរក្ស ពេញវិមាន ពួកគេក៏នាំគ្នាមកចូលចាប់ ឃាត់ខ្លួនម្ចាស់តូច មិនឱ្យបើកឡានទៅប្រលានយន្តហោះ ទាំងសភាពស្រវឹង បែបនេះជាដាច់ខាត អង្គរក្សទាល់តម្រិះ ក៏យារដៃដាល់ក្បាលពោះ ម្ចាស់តូចមួយដៃ ដល់ម្ចាស់កាយមាំសន្លប់ស្តូកស្តឹង។
" សុំទោសម្ចាស់តូច នេះជាបញ្ជារបស់លោកជំទាវ " អង្គរក្សពីរនាក់បានសែងម្ចាស់តូចត្រឡប់ឡើងទៅបន្ទប់វិញ បើមិនធ្វើដូច្នេះទេ ម្លោះហើយគ្មាននរណាអាច រារាំងដំណើរម្ចាស់តូចបានទេ ចិត្តក្តៅដូចភ្លើង ចង់ហោះទៅបារាំង ក៏ចង់ភ្លាមៗមិនរងចាំព្រឹក ជៀសវាងការបង្ករគ្រោះថ្នាក់ មានតែវិធីមួយនេះទេ ណាមួយអេហ្វមិននៅ អេហ្វរវល់មើលការខុសត្រូវនៅហ្វាមផង ឡើងចុះកូរ៉េផង។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now