ភាគ: ១៩

971 46 2
                                    

ប្រទេសអូស្ត្រាលី

រំលងទៅប្រមាណជា៣ម៉ោង ក្រោយមក យន្តហោះផ្ទាល់ខ្លួន បានចុះសំចតនៅព្រលានយន្តហោះ នៃទីក្រុង សុីដនីយ៍ ប្រទេសអូស្ត្រាលី រថយន្តស្ព័រ ខ្មៅរលើបរលោង ប្រាំគ្រឿង កំពុងរងចាំចៅហ្វាយនាយ នៅខាងមុខព្រលានយន្តហោះ ម្ចាស់តូច
ដើរសម្តៅចូលឡានរួច ចេញបញ្ជាឱ្យ អង្គរក្សបើកចាកចេញទៅ។

ទោះកិច្ចការបន្ទាន់ យ៉ាងណាក៏ដោយ នាយកំលោះត្រូវគិតពិសុវត្តិភាពរបស់កូនជាមុនសិន ព្រោះលើកទី១ហើយ ដែលគេនាំនាងចេញមកក្រៅប្រទេស តែ២នាក់ដូច្នេះ មិនមែនដូចសម្តី
ងាយស្តាប់យល់ ដូចបងប្រុសថាឡើយ នាយមកលើកនេះគឺមកធ្វើការ មានកិច្ចប្រជុំផង ចូលរួមកម្មវិធីផង មិនសូវជាមានពេលនៅជាមួយហ្វីយ៉ា ប៉ុន្មានទេ ២០នាទីក្រោយមក រថយន្តស្ព័រក៏បានបើក មកដល់គោលដៅ នៃវិមានមីន ៖

" ជម្រាបសួរអ្នកម៉ាក់ " ជុងហ្គុកឈានជើង ចូលមកខាងក្នុងវិមានមីនក្រឡេកឆ្វេងស្តាំ រកវត្តមានវ័យចំណាស់ ជាម្តាយម៉ាក់ធំ អ្នកកំលោះបោះជំហានចូលទៅ បន្ទប់ទទួលភ្ញៀវ បានឃើញម្តាយធំកំពុងអង្គុយ ពិនិត្យឯកសានៅសាឡុង នាយកំលោះក៏បន្លឺសម្តី
រាក់ទាក់ម្តាយធំ ជាការមកដល់ទីនេះ។

" ប្រុសតូចកូន នេះនាងល្អិត? " លោកស្រីមីន ងើបមុខឡើងដោះវ៉ែនតាចេញ ខណៈឃើញកូនប្រុសបីចៅស្រីក្នុងវង្វង់ដៃគាត់ក៏ស្ទុះចូលមក ប៉ះខ្លួនស្រីតូច ដែលគេងលង់លក់ មិនដឹងខ្លួនលើដៃ
លោកប៉ា។

" ចៅស្រីពៅ របស់អ្នកម៉ាក់ តាមមកជាមួយកូន ឱ្យដ៏តែបាន "
ជុងហ្គុកញញឹមរួចតបម្តាយ គាត់ប្រហែលជាចំណាំហ្វីយ៉ាមិនបានទេ ដោយសារនាង មិនធ្លាប់មកលេងទីនេះ ណាមួយហ្វីយ៉ាធំច្រើនជាងមុនឆ្ងាយ។

" យកនាងទៅបន្ទប់ ទៅកូន នាងគេងលក់ហើយ កុំរំខាន "
លោកស្រីបានប្រាប់ឱ្យកូន យកចៅស្រីឡើងទៅបន្ទប់គេង របស់នាង កន្លងមកផ្ទះនេះ មិនសូវមានអ្នកចេញចូល ទើបថ្មីៗនេះ
លោកស្រីបានរៀបចំបន្ទប់ថ្មី សម្រាប់ចៅភ្លោះម្នាក់មួយទុកជាមុនគ្រាន់ពេលពួកនាង មកលេងជួបជុំគ្រួសារ ម្តងម្កាល។

" កូនមកលេងប៉ុន្មានថ្ងៃ? " ជុងហ្គុកដាក់កូនតូច លើពូកទន់ថ្នមៗ ចុចបើកម៉ាសុីនត្រជាក់ ព្រោះនាងតូចជាក្មេងចូលចិត្តភាពត្រជាក់។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now