ភាគ: ៣២

1.2K 62 2
                                    

ថ្ងៃរសៀលម៉ោង៤:០០ល្ងាច ថ្ងៃរាងជ្រេបន្តិច ក្រោយសម្រាកក្នុងផ្ទះហ្វាម យកកម្លាំងរួច នាយសង្ហា នាមជាម្ចាស់តូច បានចេញមកច្រតចង្កេះ ពត់ពែនខ្លួន ស្រូបខ្យល់ អាកាសក្បែរផ្ទះ និងមានបំណងចង់ជិះម៉ូតូច ចូលដើរកម្សាន្ត នៅក្នុងតំបន់កសិដ្ឋាន លោកតា
គាប់ជួនពេលនោះ កម្មករមួយក្រុម បើកឡានចូលមកយកដើមក្រូច ក្នុងរបងផ្ទះ បម្រុងនិងចាកចេញទៅហើយ ក៏ប៉ុន្តែម្ចាស់តូច រហ័សស្រែកហៅ ពួកគេ ដើម្បីបញ្ឈប់ដំណើរពួកគេ ព្រោះខ្លួនចង់ទៅ ចម្ការក្រូច ដើរមើលកម្មករដាំក្រូចដែរ ខណៈដែលហ្វីយ៉ាចេញមក ក៏រត់មកក្បែរលោកប៉ា ចាប់ដៃលោកប៉ាជាប់ នាងក៏សុំទៅតាម ជាមួយលោកប៉ា បន្ទាប់មកពួកគេក៏ជិះឡាន មានទ្រុងពីខាងក្រោយ ទៅដល់ចម្កាក្រូច។

" កូនឈរមើលស្ងៀមៗទៅ បានហើយណា ហាមដើរ
ផ្តេសផ្តាស " ម្ចាស់តូច បីកូនស្រីចុះពីលើឡាន បន្ទន់ខ្លួនពាក់ស្បែកជើងកវែងឱ្យនាងនិងពាក់មួយ ការពារកម្តៅឱ្យនាង ទើបងាកខ្លួន ទៅមើលកម្មករជញ្ជូនដើមក្រូច និងឧបករណ៍ ចុះពីឡាន ពួកគេកំពុងញាប់ដៃញាប់ជើង មមារញឹក ក្នុងការត្រៀមខ្លួន ចូលដាំកូន ក្នុងដីចម្ការ។

" ម្ចាស់តូច មិនចាំបាច់ជួយទេ ពួកយើងធ្វើបាន " ពួកគេរើសម្ភារឧបករណ៍រួចរាល់ មានអ្នកខ្លះក៏រុញកូនក្រូច និងរទេះចូលក្នុងដីចម្ការ តែមេការ កម្មករ បានរត់មកប្រាប់ម្ចាស់តូចមិនឱ្យនាយ ចូលទៅទេ ព្រោះកិច្ចការទាំងនេះ ពួកគេអាចធ្វើបាន ណាមួយមិនចង់ឱ្យចៅប្រុស ចៅស្រីម្ចាស់ចម្ការ មកលំបាកជាមួយ ត្រឹមឈរមើលពីចម្ងាយ ក៏ពួកគេសប្បាយចិត្តដែរ។

" យើងក៏ធ្លាប់ធ្វើចម្ការដែរ នៅអូស្ត្រាលី យើងជាម្ចាស់ចម្ការទំពាំងបាយជូរណា " ម្ចាស់តូច បម្រុងនិងរុញរទេះ ដើមក្រូច តែត្រូវងើបឈរស្ងៀម តវ៉ានិងកម្មករ ដោយទឹកមុខមិនពេញចិត្ត ជាមួយពួកគេ ព្យាយាម ហាមឃាត់នាយ មិនឱ្យជួយ ឬចូលក្នុងចម្ការក្រូច ទាំងដែល គម្រោងការ មកពីផ្ទះ ថានិងចង់ជួយពួកគេដាំដើមក្រូចណា ម្តេចមកហាម ម្ចាស់ចម្ការទៅវិញ។

" មិនមែនបែបនេះទេទាន ពួកខ្ញុំខ្លាចម្ចាស់តូច លំបាក "

" ជួយដាំគ្នាមួយដៃ មួយជើងទៅឆាប់រួច ត្រឡប់ទៅវិញ ហុចស្រោមដៃឱ្យយើងមក "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now