ភាគ: ១១៤

1.2K 59 11
                                    

ថ្ងៃបន្ទាប់ ព្រឹកថ្ងៃថ្មីនេះ ឃើញថាបរិយាកាសល្អ ជាងសព្វមួយដង ប្តីប្រពន្ធមួយគូរ កំពុងគេងឱបគ្នានៅលើពូកយ៉ាងស្អិតរមួត ម្នាក់ៗស្ថិតក្នុងស្ថានភាព អាក្រាតកាយ ក្នុងបន្ទប់ប្រណិត យ៉ាងមានក្តីសុខ ក្រោយបញ្ចប់សង្គ្រាមស្នេហ៍ នៅម៉ោង៣:០០ទៀបភ្លឺនេះ ជីមីនគេងឱបថើបប្រពន្ធក្មេងខ្សឺតៗ មុននិងក្រោកងូតទឹក សម្អាតកាយ មុនពេលទៅធ្វើការ។
មួយសន្ទុះក្រោយមក នាយកំលោះ ក៏ចេញមកវិញ មានភរិយាជាទីស្រលាញ់ ក្រោកត្រៀម រៀបចំឈុតធ្វើការ
ជូនប្តីរួចជាស្រេច ប្រុសកំលោះមានត្រឹមតែកន្សែងរុំល្វែងក្រោម ដើរទៅរកភរិយា សន្សឹមៗ ភ្លាមនោះ មិនដឹងថាគេកើតថី ស្រាប់តែដកឆ្នុកកន្សែង ទម្លាក់វាចោល ទៅក្រោម សល់តែរាង្គកាយមាំមួន ឈរបង្ហាញរាង្គ នៅនិងមុខនាង ដោយបញ្ចដញ ស្នាមញញឹមកំហូច ដាក់នាង ៖
" គ្មានអីអស្ចារ្យទេ មិនល្អមើលផង " នាងតូចមានត្រឹមអាវឃ្លុំ នាងកំពុងស្លៀកពាក់ឱ្យប្តី របស់នាង យ៉ុនណា ញញឹមតិចៗពេលប្តីចាប់ឱបថើបនាង បណ្តើរ នាងស្លៀកពាក់ឱ្យគេបណ្តើរ នាងថែមទាំងនិយាយចម្អន់គេ ថែមទៀតផង ចម្អន់ថារបស់មានតម្លៃគេ បានតែធំ តែមិនល្អមើល ទាំងដែលនាង រស់ខ្វះរបស់នេះ មិនបាន។
" តែបងចង់ឱ្យអូនបានឃើញវា សឺត!! ក្រអូបណាស់ " ពីមុនចូលចិត្តអៀនប្រៀន ដាក់ប្រពន្ធ នាងបញ្ជូរតិចតួច ក៏អៀនមុខឡើងក្រហម តែឥលូវខុសពីពេលមុន ពេលនេះ កូនមួយ ជីមីនកាន់តែ ក្បាលខូច សម្បើបណាស់ បុិនញ៉ោះប្រពន្ធ គេតបរួចក៏ទាញនាងមកថើបមួយខ្សឺត។
" រឿងយប់មិញ គឺថា... "
" បំភ្លេចចោលទៅ បើធ្វើឱ្យអូនមិនសប្បាយចិត្ត "
" គឺអូនឃើញនាង លបស្តាប់ពួកយើង ទើបអូនធ្វើជាឈ្លោះជាមួយបង ខ្លាំងៗ តាមពិតទៅ ប្តីសង្ហាថ្នាក់នេះ អ្នកណាទៅភ្លើលែងក្បាលប្តីចោលនោះ សំខាន់ប្តីមហាសេដ្ឋីទៀត រកឯណាបាន អូនមានក្តីសុខណាស់ ពេលនៅជាមួយបង " និយាយដល់រឿងយប់មិញ នាងគ្មានបំណង ថាចង់ខឹងងរង៉ក់ដាក់ប្តីខ្លាំងនោះទេ ក៏មិនមានបំណងចង់លែងលះដែរ តែពេលនាងកំពុងឈ្លោះគ្នា នាងឃើញសុីរ៉ា មកលបលួចមើល ទើបនាង ទើបធ្វើជាឈ្លោះដេញជីមីន ចេញពីជីវិតនាង
យ៉ុនណាស្រលាញ់ប្តី ខ្លាំងណាស់ នាងម្តេចនិងអាច ដាច់ចិត្តលែងលះប្តី បាននោះ ត្រឹមតែរឿងតូចតាចមួយសោះ នាងមិនគិតខ្លី ដល់ថ្នាក់នេះទេ។
" បុិនសម្តែងណាស់ នាងល្អិត ជុប!! បងស្រលាញ់តែអូនម្នាក់ប៉ុណ្ណោះ បេះដូងបង មានតែអូន និងកូន " ជីមីនញញឹមដាក់ប្រពន្ធ នាយកំលោះ មិនបានបន្ទោស ឬថាស្តីប្រពន្ធឡើយ យប់មិញគេក៏ធ្វើជ្រុលដាក់នាងដែរ ជីមីនឱនថើបបូរមាត់ប្រពន្ធ មុននិងនាងតូច ជាភរិយាស៊កអាវធំ ឱ្យប្តីនាង។
រៀបចំខ្លួនរួចរាល់ពួកគេ ក៏ចុះមកខាងក្រោមវិញ ធំក្លិនឈ្ងុយអាហារពេលព្រឹក ជីមីនកៀកចង្កេះប្រពន្ធ តម្រង់មករក
តុអាហារ ដែលមានលោកប៉ាក្មេក នៅទីនេះ។
" ជីមីនមកញ៉ាំអាហារពេលព្រឹកសិនទៅ យ៉ុនណាកូនអង្គុយចុះមក " យ៉ុនហ្គី ដៃបីកូនតូចបណ្តើរ ងាកឃើញកូនប្រសា និងកូនស្រីចុះមក ក៏បក់ដៃហៅពួកគេ ឱ្យមកទទួលទានអាហារពេលព្រឹកជុំគ្នា។
" ប៉ាមិនទាន់ត្រឡប់ទៅវិញទេ? " ជីមីនទាញកៅអីឱ្យប្រពន្ធចូលអង្គុយ ស្រួលបួនសិន ទើបខ្លួនចូលអង្គុយ តាមក្រោយ បន្ទាប់មកក៏សំណេះសំណាលគ្នា ជាមួយលោកប៉ាក្មេក តាំងពីរៀបការរួច ជីមីនគោរព្ធបងប្រុសណាស់ ហៅបងប្រុសប៉ាៗពេញមាត់ ចំណែក យ៉ុនណា ក៏បានបោះដៃទៅ
សុំយកប្អូនស្រីពៅ ពីដៃលោកប៉ា។
" ម៉ាក់កូនថាថ្ងៃបន្តិច "
" ឱ្យប្អូនមកកូនមកប៉ា "
" ញ៉ាំទៅជីមីន "
" អគុណម៉ាក់

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now