ភាគ: ១៦០

790 96 17
                                    

ថ្មើរនេះមេឃជិតភ្លឺ ហើយទម្រាំរត់ផង ដើរផងចុះពីភ្នំមក ត្រូវឆ្លងកាត់រឿងរាវច្រើន លោកជំទាវចន ដើរលែងរួចហើយ ត្រូវបានក្មួយប្រុសអាវ ដាក់លើស្មា កាន់ដៃហ្វីយ៉ាបណ្តើរ ទាំងបីនាក់កម្សត់ណាស់។
ហ្វីយ៉ានាងដើរហត់ នាងស្រេកទឹក មិនហ៊ានប្រាប់លោកពូដើរមួយស្របក់ទៀត ក៏ជួបព្រៃស្មោង មានដើមឈើតូចធំជាច្រើន ទើបហ៊ូស៊ុកឈប់ត្រង់នោះ ៖
" ពូមើលដឹងថាឯងស្រេកទឹក ផឹកសិនទៅ វាមិនពុលទេ " ហូស៊ុកយកកាំបិត កាប់បំពង់ដើមឈើមួយ ហើយមសនបន្សល់ទឹកក្នុងនោះ ព្រោះវាជាប្រភេទ រុក្ខជាតិជ័រទឹក កាប់ហើយចេញទឹក រួចក៏ហុចឱ្យក្មួយស្រី។
" អគុណលោកពូ " នាងទទួលដៃពីរ ពីលោកពូ ហើយញញឹមស្ងួត។
" នេះឯងចង់សម្លាប់កូនយើងឬ? " លោកជំទាវមិនដែលស្គាល់ហូស៊ុកទេ គាត់ស្មសនថាហូស៊ុក ជាមនុស្សអាក្រក់គាត់ក៏ឡើងជិះជាន់ហូស៊ុក ច្របាច់កពីក្រោយថែមទៀត គាត់គិតថាហូស៊ុក មានបំណងអាក្រក់។
" អ៊ួយៗ ជំទាវមីង ខេះៗ "
" ប្រាប់មក? "
" ហើយខ្ញុំឡើងក្មេងស្លូតនេះ ចេះបែកគំនិតថាខ្ញុំចង់សម្លាប់កូនជំទាវមីងទៅកើតដែរ? " នាយសង្ហាធ្វើមុខជូរផ្អូមដាក់អ្នកមីង ក្រោយគាត់ច្របាច់កនាយរួច សម្អាងថាខ្លួនជាសុភាពបុរសស្លូតបូត។
" ពូស៊ុកជាប្អូនប្រុស រាប់អានគ្នាជាមួយប៉ាយ៉ុន ពូស៊ុកជាប៉ូលិសនៅអាមេរិច " នាងតូចសម្លឹងមុខអ្នកទាំងពី ហើយនិយាយរៀបរាប់ប្រវត្តិលោកពូប្រាប់ម្តាយ។
" ចុះហេតុអីឯងមិនជួយប្រុសតូច? " លោកជំទាវ រលីងរលោងទឹកភ្នែក គិតដល់កូនប្រុស។
" វាខុសច្បាប់ ប្រទេសចិនតឹងតែងណាស់ " ក្នុងនាមជាប៉ូលិសអន្តរជាតិមួយរូប ក៏មិនអាចជួយប្អូនខ្លួនឯងបានដែរ នាយមកនេះគឺមកដើរលេង មិនបានយកយសស័ក្តិមកបង្កាបជនអន់ពាលឡើយ។
" ឃើញស្លាប់មិនជួយហើយ ថាតឹងតែងទៀត
"ខ្ញុំដោះគ្រាប់បែកឱ្យជំទាវមីងសិន ចំណែកហ្វីយ៉ាគ្រាប់ស្អុយទេវាដាក់បញ្ឆោត វាចង់ឱ្យមីងស្លាប់ច្រើនជាង អ៊ួយៗ" " មីង? អាចោរចង្រៃ អាណាមីងឯង"
" ហើយអាយុឡើង៦០ជាង ចង់ឱ្យគេហៅអូនមីងមែន? "
" ហិហិ "
" ឯងសើចអីហ្វីយ៉ា? "
" អត់អីទេ យ៉ាយ៉ាហត់ណាស់ យើងគេងក្នុងព្រៃមួយយប់សិនទៅ "
" ម៉ាក់ដឹងថាកូនសើចបន្លប់ទុក្ខ តែម៉ាក់សន្យា និងមើលថែចៅម៉ាក់ឱ្យរឹងមាំដូចប៉ាគេ " លោកជំទាវខិតមករកកូន ហើយឱបក្រសោបកូន យំឱបគ្នាពីរនាក់ម្តាយកូន។
" ម៉ាក់...អ្ហឹកៗ " នាងមិននឹកស្មានថាបាត់បង់លោកប៉ា លឿនយ៉ាងឆាប់រហ័សដូច្នេះទេ នាងទទួលយកមិនបានឡើយ។
បន្ទាប់មកហូស៊ុកក៏បង្កាត់ភ្លើងគប់ ដុតដើម្បីបំភ្លឺនិងដេញសត្វកាចសាហាវ នៅចង្កេះភ្នំ ហើយក្រាលស្លឹកឈើនៅលើដៃ រងចាំដល់មេឃរាង្គភ្លឺបន្តិច ទើបមានអ្នកមកជួយ។
" លោកពូមិនគេទេ? " នាងតូចមុនគេង ក៏បន្លឺសួរលោកពូ។
" ក្មួយគេងទៅ ពូនៅយាមក្មួយ និងអូនមីង " ហូស៊ុកចូលចិត្តនិយាយលេង ហើយលេងសើចជសមួយលោកជំទាវ។
" អាភ្លើ " លោកជំទាវ ក៏ក្រោកមកជេរក្មួយប្រុស តែអ្នកកំលោះក៏ស្ទុះចូលមក ហើយចាប់ថើបអ្នកមីងមួួខ្សឺត ថែមទាំងនិយាយផ្តឺផ្ង ញ៉ោះអ្នកមីងថែមទៀត។
" សឺត!! យី...ស្បែកចាស់ក្រអូបដែរតើ ហិហិ ផាច់!! "
" អាក្មេងឡប់ "
" សម្រានទៅជំទាវមីង កុំនៅរករឿងខ្ញុំ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now