ភាគ: ១៤៦.

867 74 15
                                    

១ឆ្នាំកន្លង
រយះពេលកន្លងមក ចាត់ទុកជាបទពិសោធន៍ជីវិតមួយ ដែលគួររៀនស្វែងយល់បន្ថែម ព្រឹកនេះម្ចាស់តូច តែងខ្លួនសមសួន ឈរនៅ
មុខកញ្ចក់ ដូចបម្រុងនិងចាកចេញ ទៅធ្វើធុរៈអ៊ីចឹង ខណៈកាយតូច គេងលើគ្រែឃីងសាយ ទាំងរាង្គកាយអាក្រាត នាងស្រវាទាញកន្សែងមករុំកាយទទេស្អាត ហើយក្រោកឡើងមកជួយបិទឡេវអាវឱ្យលោកប៉ានាង ៖
" យប់មិញមិនបាននិយាយ ថាចង់ទៅណាទេ ម្តេចព្រឹកនេះប៉ា
បន្ទាន់ម្លេះ? " ដៃតូចស្រលូន លើកទៅអង្អែលថ្ពាល់រៀមរ៉ា ក្រោយបិទឡេវអាវឱ្យគាត់រួច ហ្វីយ៉ាពោលសម្តីសួរប្តីចាស់បែបទន់ភ្លន់ មានមន្តស្នេហ៍ យប់មិញផ្អែមល្ហែម និងគ្នាសោះព្រឹកឡើងក៏រៀបចំវ៉ាលី ដូចបម្រុងចង់ហោះហើរទៅកហរៅប្រទេសអ៊ីចឹង អត់មិនបាន ឱ្យនាងឆ្ងល់។
" លោកតាឈឺ បងមិនបានកុហស " តបលឿនណាស់ ខ្លាចនាងចាប់ចំណុចបាន ទើបត្រូវ ប្រុសកំលោះក្រសោបដៃប្រពន្ធមកថើប អះអាងថាការចាកចេញ ដោយសារមានធុរៈបន្ទាន់ ត្រូវជំនួសលោកតា នៅប្រទេសចិន។
" ឱ្យតែប្រាកដ ថាប៉ាមិននិយាយកុហស " កែវភ្នែកកាចឆ្នាស
លាក់បង្គាប់ ក្នុងស្នាមញញឹមផ្អែម នាព្រឹកព្រលឹម អាកាសធាតុល្អ ត្រូវដឹងថានាងមិនមែនស្លូត នាងស្លូតដោយពេលដែរ។
" អូន...រាប់ខែហើយ បងមិនដែលទៅណាទេ កុំប៉ិនចាប់កំហុសប្តីពេក " មួយប្រយោគនាងពោលមុននេះ ធ្វើឱ្យម្ចាស់តូចរអៀសខ្លួន ស្រវាទៅចាប់ឱបនាងពីក្រោយវិញ ខណៈនាងចង់ដើរចេញពីនាយ។
" គ្រាន់តែសម្តីក៏និយាយប្លែកៗ " នាងងាកមកតបសម្តីប៉ា ហើយដេញដោលបន្ត ដោយទឹកមុខស្មើធេង មិនជឿពាក្យដោះសា
របស់លោកប៉ា។
" ជុប!! ប្តីទៅមានការ ធ្វើការជំនួសលោកតា យ៉ាងយូរ២សប្តាហ៍ " យ៉ាងណាក៏ត្រូវបកស្រាយឱ្យនាងដឹង ទោះកន្លងមក នាងមិនធ្លាប់ស្គាល់មុខលោកតាចនក៏ដោយ តែនាងដឹងត្រឹមថាគាត់ រស់នៅប្រទេសចិន ជាចាស់ទុំតែម្នាក់របស់លោកជំទាវចន ក្រោយ
ស្វាមីលោកយាយនាង ចែកឋានទៅ។
" កុំលួចមានស្រី ប្រយ័ត្នខ្លួនផង " គ្រាន់តែរំលឹកឈ្មោះលោកតា នាងក៏ងក់ក្បាល យល់ពីគាត់ច្រើនជាងមុន តែក៏មិនភ្លេចផ្តាំផ្ញើ ពាក្យខ្លះខ្លាចលោកប៉ា ភ្លេចត្រចៀក ប្រវត្តិគាត់ខូចបែបណា គាត់ខ្លួនឯងក៏ដឹង ម្លោះហើយពេលនោះ នាងនិងលេងឱ្យមើល ថានាងមិនមែនជាកូនក្មេង បៀមដៃខ្លួនតូចដូចពីមុន នាងមិនមែនល្ងង់
ថាចប់ម្ចាស់តូចក៏ថើបប្រពន្ធមួយខ្សឺត មុនចាកចេញ។
" សឺត!! ជុប!! ញញឹមបន្តិចមក យកសិរីសួស្តី ប្តីចេញទៅធ្វើការ
កុំមុខក្រញូវអ៊ីចឹងអី "
" ធ្វើការឱ្យដឹងធ្វើការ មិនមែនធ្វើគ្នាជាមួយស្រីផ្សេងទេ "
" បាទពៅមាស បងទៅហើយណា ក្មេងតូច "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now