ភាគ: ៥៣

1.4K 83 16
                                    


ថ្ងៃថ្មី...
ម៉ោង៨:៣០នាទីព្រឹក យន្តហោះផ្ទាល់ខ្លួនបានចុះសំចត នៅអាកាសយាន្តដ្ឋាន នៃទីក្រុងសុីដនីយ៍ រាងក្រាស់ខ្ពស់ស្រឡះ ស្រស់សង្ហាក្នុងឈុតសុីវិល័យ ស័ក្តិសមជាអ្នកជំនួញ
ដើរចេញតាមច្រកវីអាយភី ពាក់វ៉ែនតាខ្មៅ បន្តដំណើរស្វាហាប់ឡើងឡានស្ព័រ ដោយមាននាយជំនិត បើកបរជូនដំណើរចៅហ្វាយទៅវិមានមីន មិនប៉ុន្មាននាទីផង កំលោះសង្ហាសេដ្ឋីវ័យជ្រេ ក៏បានចូលមកដល់វិមានមីន បោះជំហានចូលមកដល់ស្រាប់តែ ៖
[ ផាំង!! ] រាងមាំមានអំណាច មើលពីជាន់ខាងលើមក ដកកាំភ្លើងខ្លីបាំតម្រង់បិញ្ឆេះជើងប្អូនប្រុស លាន់ឮសន្ធឹកសូរគ្រាប់កាំភ្លើងពេញវិមានមីន គ្រាន់តែឃើញវត្តមានប្អូនចូលមក ក៏បាញ់ចោលមួយគ្រាប់ជាការស្វាគមន៍ ជាសំណាងល្អថ្ងៃនេះវិមានមីន មានតែលោកម្ចាស់មីនប៉ុណ្ណោះដែលនៅ មើលថែប្រពន្ធកូន។
" អ៊ួយ!! នេះលេងដល់ថ្នាក់នេះផងហេ្អសបងប្រុស អ្ហេ៎!! ពួកឯងចង់ធ្វើស្អី លែងយើង " ពិតជាគួរឱ្យខ្លាចមែន ជីមីនលោតផ្លោតដូចកង្កែប សម្លឹងមើលបងប្រុសនៅជាន់លើ កំពុងផ្លុំផ្សេែងកាំភ្លើងរួចដើរចូលទៅខាងក្នុងវិញ ភ្លាមនោះស្រាប់មានអង្គរក្ស និងជំនិតយ៉ុនហ្គីចេញមកដោយឫកពា មាំទាំ រ៉ាហ្វាត់ក៏ចាប់អូសក្រៀកដៃជីមីនទៅក្រោយ។
" ស្រាអញ្ជើញមិនចង់ អ្នកប្រុសចង់ពិសាស្រាពិនិយ័? "ពួកគេនាំជីមីនទៅបន្ទប់ធ្វើការរបស់យ៉ុនហ្គី គឺត្រូវទៅទទួលពិន័យពីលោកម្ចាស់មីន ពេលរុញទ្វារបន្ទប់ចូលភ្លាម ពួកគេរុញជីមីនចូល ដូចនាក់ទោស ដោយមិនថ្នមដៃសោះ ធ្វើមើលតែអ្នកដទៃឬចោរលួចប្លន់របស់ អ្វីម្យ៉ាងអ៊ីចឹង ជីមីនក៏ដួលព្រូស!! នៅចំពោះមុខបងប្រុស ក្បាលស្ទើរតែ អុកនិងកម្រាលឥត ក្បែរជើងបងប្រុសទៅហើយ នាយសង្ហាងើបមុខឡើងមើលបងប្រុស អារម្មណ៍ភិតភ័យក៏ផ្តើមកើតមាន នៅពេលដែល រ៉ាហ្វាត់និងអង្គរក្ស កំពុងកាន់ខ្សែតីនិងដំបងនៅនិងដៃ ម្នាក់ៗកំពុងប្រុងប្រៀប ដោយប្រដាប់ជាប់និងដៃ។
" ហ្អឺស!! មកហើយហ្អេស លោកផាក? សុីនំរួចក៏រត់ចោល "
" .... "
" ឆ្អែតពេកដល់ថ្នាក់និយាយលែងចេញ? " យ៉ុនហ្គីដើរហួសទៅអង្គុយនៅសាឡុង លើកជើងគងអន្ទាក់ខ្លា ថាស្តីឱ្យប្អូនប្រុសផូងផាំង ដូចកាប់និងកាំបិត មិនសម្ចៃមាត់ ពាក្យថាឆ្អែតមួយម៉ាត់នោះ គឺមានអត្តន័យជ្រាលជ្រៅណាស់ គឺជាពាក្យបញ្ជោះបោះបោក ទៅកាន់ជីមីន ចិត្តជាឳពុកបារម្ភពីកូនស្រីខ្លាំងណាស់ ក្រោយគ្រូពេទ្យពិនិត្យមើលថានាង ឆ្លងកាត់ការរួមមេត្រីលើសពី១ដង ដូច្នេះហើយទើបយ៉ុនហ្គីចងចិត្តខឹងប្អូនប្រុស ជាពិសេសខឹង ដែលគេចាកចេញទៅ ទាំងព្រងើយកន្ទើយចំពោះ កូនស្រីរបស់ខ្លួន ទ្រូងជាឳពុកឈឺចាប់ណាស់ ពេលកូនស្រីស្រែកទ្រហូយំ រហូតដល់គេងឈឺ
យ៉ុនហ្គីនិយាយជាមួយប្អូនប្រុស ទាំងសម្តីស្ងួតធេង មិនមានសូម្បីតែញញឹម បន្តិចសោះឡើយ។
" ខ្ញុំចង់ជួបយ៉ុនណា " ជីមីនឱនមុខចុះ ដឹងកំហុស ក៏ស្នើបងប្រុសសុំជួបកូនស្រី ចង់សួរនាំនាងខ្លះ ហេតុអ្វីនាងមិនបកស្រាយរឿងគ្រប់យ៉ាងឱ្យលោកប៉ារបស់នាង បានយល់។
" គិតថាងាយដល់ថ្នាក់ហ្នឹងឬ? ឯងដោះស្រាយបញ្ហាជាមួយបងមិនទាន់ចប់ផង ក៏ចង់ជួបកូនបង " នាយសង្ហាញញឹមចុងមាត់អស់សំណើចនិងសំណើរ ឆ្គួតឡប់របស់ប្អូនប្រុស តើគេយកអ្វីមកគិត រឿងគ្រប់យ៉ាងនិយាយគ្នាមិនទាន់ចប់សព្វគ្រប់ផង ហៅឱ្យជីមីនមកវិញ យ៉ុនហ្គីមានរឿងរ៉ាវច្រើនត្រូវផ្តោតសួរ និងមានល័ក្ខខ័ណ្ឌដាក់កំហិត ទៅលើជីមីនដូចគ្នា។
" បងប្រុស រឿងនោះគឺវា..."
" ស្ងាត់មាត់ ឯងមិនត្រូវឆ្លើយដោះសាឡើយជីមីន "
" តែវា..ឌឹប!! អ៊ួយ!! បងប្រុស "
" ឯងដោះសាមួយម៉ាក់ បងនិងបញ្ជាឱ្យកូនចៅបង ដាល់ឯងរហូតដល់ដេកស្លាប់នៅទីនេះ អូហ៌!! អត់ទេ យកឯងទៅបោះនៅអាងក្រពើ ចំណេញចំណីក្រពើ បាន១ថ្ងៃដែរ "
ជីមីនមិនទាន់បាននិយាយស្រួលបួលផង គ្រាន់តែផ្តើមនិយាយចូលប្រយោគដោះសា រ៉ាហ្វាត់ក៏សំពង ពីក្រោយឆ្អឹងខ្នងមួយដំបង ដេកស្បាបទៅលើកម្រាលឥតភ្លាមៗ គ្មាននរណាមកជួយទេ ត្រូវដោះស្រាយរឿងនេះដោយប្រើធម៌ក្តៅ កន្លងមកយ៉ុនហ្គីមិនដែលធ្លាប់គិតទេ ថាជីមីនធ្វើបែបនេះដាក់កូនស្រីខ្លួន ទោះស្រលាញ់មិនស្រលាញ់ក៏ដោយ ថ្ងៃនេះជីមីនត្រូវតែ មកទទួលទោស ទទួលខុសត្រូវលើយ៉ុនណា។
" បងប្រុស បងកាចណាស់ ខ្ញុំចង់មានន័យថា ឌឹប!! "
" បើឯងមកដើម្បី ដោះសា និយាយយកតែត្រូវខ្លួនឯង
បងនិងវាយឯងឱ្យស្លាប់ពិតមែន "
" អ៊ួយ!! ឈឺណាស់ បងប្រុសខ្ញុំខុសហើយ ខ្ញុំទោស បងប្រុស គ្រប់យ៉ាងជាកំហុសខ្ញុំ " ជីមីនលូនក្រាប ទៅសំពះបាតជើងបងប្រុសទាំងញ័រដៃ មានស្នាមក្រហមបែកឈាមតាមសាច់ក្រណាត់អាវ ពាក់ជាប់និងខ្លួន ដល់ពេលមួយដែលត្រូវអង្វរករបងប្រុសហើយ។
" ឯងសុំទោសបង? នេះឆាប់សុីញ៉េទៅ កុំឱ្យបងកាត់កាលឯងចោល ឯងធ្វើស្អីនាងខ្លះហ្អា៎ស? អនាគតកូនបង ត្រូវមកខូចដោយសារតែឯងម្នាក់ ឆាប់សុីញ៉េទៅជីមីន " យ៉ុនហ្គីរលាស់ជើងចេញ មិនឱ្យប្អូនប្រុសយំអង្វររៀបរាប់ តែស្ករក្បែរខ្លួន យ៉ាងណានាយមិនចិត្តទន់ជាមួយទេ ស្តាយណាស់ដែលខំស្រលាញ់ជីមីនដូចប្អូនប្រុស គិតថាពួកគេស្និតស្នាលបែបកូននិងប៉ា មិនអាចក្លាយជាស្នេហា ដូចជុងហ្គុកទេ យ៉ុនហ្គីតែង បងប្រាថ្នាឱ្យវាជៀសផុតពីគូរជីមីន និងយ៉ុនណាតែចុងក្រោយ គូរនេះក៏ធ្វើឱ្យមានរឿងខកចិត្តភ្លាម
កាន់តែពិបាកដោះស្រាយ យ៉ុនហ្គីដើរទៅយក លិខិតអាពាហ៍ពិពាហ៍មួយសន្លឹង មកហុចឱ្យជីមីន សុីញ៉េលើវា តែជីមីនទំនងដូចជាចង់ យកលេសបដិសេធ។
" គឺវាមិនមែនដូចដែលបងគិតទេ រឿងទាំងនោះគឺ..." ជីមីនស្រាប់តែបើកភ្នែកធំៗ រួចគ្រវីក្បាល មិនមែនបដិសេធទេ តែចង់និយាយរៀបរាប់ពីភាពស្អាតស្អំខ្លះ ពេលឃើញឫកពាជីមីនដូច្នេះ យ៉ុនហ្គីកាន់តែក្តៅក្រហាយ ស្ទុះទៅកញ្ឆក់កាំភ្លើងមកវិញ បាញ់បញ្ឆិត ក្បែរជើងជីមីន។
" ផាំង!! បងជាមនុស្សមិនចូលចិត្តស្តាប់ហេតុផលច្រើន ឯងក៏ដឹង ឬចង់ឱ្យបងកាត់កាលឯងចោល ហ្អឺស!!
ឯងថោកទាបណាស់ ឯងជាបុរសដែលគ្មានទំនួលខុសត្រូវក្នុងខ្លួនទេជីមីន " យ៉ុនហ្គីទ្រាំក្នុងការអត់ធ្មត់ មកជាយូរណាស់មកហើយ តាំងពីម្សិលមិញមកម្លេះ ពេលដឹងថាជីមីនជូនកូនស្រីខ្លួនមកដល់ខាងមុខវិមានមីនរួច ក៏បើកឡានចាកចេញទៅ ដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់ ធ្វើដូចអត់មានរឿងអ្វីកើតឡើងអ៊ីចឹង នេះគេហៅថាផ្គើនមនុស្សចាស់ ច្បាស់ណាស់ រាងក្រាស់កាន់តែផ្ទុះកំហឹង បាញ់មួយគ្រាប់បន្ថែមទៀត ផូងផាំងលាន់ឮពេញវិមាន ដូចមានបទឃាតកម្ម កំពុងកើតមានវិមាន។
" បងប្រុសហ្អឹកៗ សុំអង្វរ ខ្ញុំមិនចង់ចុះអេតាសុីវិលទេ បងប្រុស "
" ទីនេះមិនមែនជាកន្លែងសម្តែងឈុតឆាកល្ខោនទេ អូខេ!!បាន បងអស់ឱកាសឱ្យឯងហើយ អង្គរក្ស យកជីមីនបោះឱ្យក្រពើសុីទៅ "
" លោកប្តី នេះបង..." ហ្វីឡាទើបតែភ្ញាក់ពីគេង ឮសំឡេងកាំភ្លើងក្នុងផ្ទះនាងក៏ចេញមកមើល ពេលមកដល់ខាងមុខបន្ទប់ធ្វើការស្វាមី ឃើញអង្គរក្សនិងរ៉ាហ្វាត់ អូសជីមីន ចុះតាមកាំជណ្តើរ ទីណាត់ទីណែង ពេញនោះ ចំណែកឯជីមីនវិញបានស្រែកអង្វរករបងពីក្រោមមកវិញ រើបម្រះទធាក់ជើង យើងតឬឈ្នះ ស្រែកហៅបងប្រុស។
" បងប្រុស អត់ទេៗ លែង ខ្ញុំមិនចង់ចុះអេតាសុីវិលទេ
ចង់ភ្ជាប់ពាក្យ បងប្រុស ទុកឱ្យកាសឱ្យខ្ញុំផង ហ្អឹកៗ
លែងយើងៗ " ជីមីនត្រូវបានអង្គរក្សរុញចូលឡាន ដោយមិនថ្នមដៃ ពួកគេកំពុងតែនាំយករាងក្រាស់ទៅណាក៏មិនដឹងទេ ធ្វើឱ្យនាក់ឈរមើលពីលើផ្ទះមកញញឹមសមចិត្ត ក្រោយឮសម្តីចុងក្រោយរបស់ជីមីន មូលហេតុមិនព្រមចុះអេតាសុីវិលគឺចង់ឱ្យបងប្រុស ផ្សំផ្គុំភ្ជាប់ពាក្យតែម្តង ខណៈនោះ នាងតូចក្រោកចេញពីបន្ទប់មកដែរ មកឈរក្បែរលោកប៉ាអ្នកម៉ាក់ ទឹកមុខនាងញញឹមស្ងួត ស្លេកស្លាំងព្រោះមិនទាន់ជាសះស្បើយ នៅឡើយ។
" ប៉ាប៉ា លោកប៉ាលេងធ្ងន់ម្លេះ សម្តែងលើសពីការរំពឹងទុករបស់កូនទៅទៀត បានហើយកូនខ្លាចអត់ប្តី "
" ឱ្យវារាងម្តង កុំភ្លើជាមួយលោកម្ចាស់មីន នៅមានប្រុស
តូចម្នាក់ទៀត ហ្អឺស!! ហ្អឺស!! បណ្តោយសិនទៅ "



_______
និពន្ធដោយ: មីនស៍ហ្វា
( ជិតចប់វគ្គជីមីនហើយ កុំទាន់អារធុញណា🥹😘)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now