ភាគ: ១០៤

1.4K 91 6
                                    

១សប្តាហ៍កន្លង

ព្រឹកនេះត្បិតថាមានម៉ោងរៀនពិតមែន តែហ្វីយ៉ាមានពេលទំនេរ នាំមិត្តភ័ក្កនាងមកមន្ទីពេទ្យ ឆ្លៀតឱ្យគ្រូពេទ្យ ពិនិត្យផ្ទៃពោះឱ្យអៃលីង ដោយមានខេត៍ធី ជាអ្នកបើកឡានជូនពួកនាងមក ពេលនេះពួកគេ កំពុងតែស្ថិតនៅក្នុងបន្ទប់ ពិនិត្យផ្ទៃពោះ អៃលីងកំពុងគេងលើគ្រែពេទ្យ អ្នកគ្រូពេទ្យវាសអេកូរ លើផ្ទៃពោះនាង
អៃលីងរលីងរលោងទឹកភ្នែក ក្រឡេកមើលម៉ូនីទ័រ ដែលមាន
តំណក់ឈាមរបស់នាង កំពុងតែលូតលាស់ មិននឹកស្មានថានាងមានកូន យ៉ាងឆាប់រហ័សបែបនេះទេ រាល់ដងនាងលេបថ្នាំពន្យា
វារហូត ៖
" គេមានសុខភាពល្អណាស់ អាយុ១២សប្តាហ៍ហើយ " អ្នកគ្រូពេទ្យងាកមកនិយាយ ដាក់អ្នកម៉ាក់វ័យក្មេង ក្រោយពិនិត្យរួចរាល់។
" ហ្អឹកកូនម៉ាក់ " នាងតូចយំបង្ហូរទឹកភ្នែក ក្រោយដឹងថាខ្លួនមានតំណក់ឈាម របស់លោកតាសម្អប់ នៅក្នុងពោះរបស់នាង
អៃលីងយំព្រោះអាណិតកូន ព្រោះគេនៅតូច មិនដឹងរឿងអ្វី
ខុសៗក៏មកចាប់កំណើត ក្នុងផ្ទៃរបស់នាង ទាំងមានលោកប៉ាជាបុរសកំណាច ចិត្តឬស្យា អាក្រក់ឃោឃៅ។
" អប់អរផងអៃលីង " ហ្វីយ៉ារលីងរលោងទឹកភ្នែក ក្រសោបដៃមិត្តរបស់នាង ជាការលើកទឹកចិត្ត នាងត្រេកអរជំនួសអៃលីង
ឡើងស្រក់ទឹកភ្នែកតាម ព្រោះទប់ចិត្តមិនជាប់។
" លោកតាឯងដឹងទេ? " ខេត៍ធីជាមនុស្សដែលមាត់ដាច នាងសួរត្រង់ៗតែម្តង ព្រោះនាងដឹងគ្រប់យ៉ាងពីអៃលីង ទាំងដែលអៃលីង ព្យាយាមលាក់លៀម ពីទំនាក់ទំនងរបស់នាង និងលោកតាចុង របស់នាងមករហូត។
" ខេត៍..." ហ្វីឡាងាបមកស្តីខេត៍ ព្រោះខេត៍និយាយ មិនចេះគិតអាចនិងប៉ះពាល់អារម្មណ៍ របស់អៃលីងបាន។
" ញ៉ាំថ្នាំនេះឱ្យទៀងពេលណា កុំគិតខ្លី ចង់រំលូតក្មេងចោលអី
ធ្វើជាម្តាយគេ មានលទ្ធិភាព អាចមានកូនដំបូង ល្អបំផុតហើយ
អ្នកម្តាយខ្លះ មិនអាចមានកូនផង " អ្នកគ្រូពេទ្យ បើកថ្នាំគ្រាប់រក្សាគភ៌ និងថ្នាំជាតិដែក ឱ្យអៃលីង និងបានផ្តល់ជាដំបូន្មានល្អៗទៅកាន់អៃលីង ខ្លាចថានាង នៅរៀន នាងអាចគិតខ្លីរំលូតកូនចោល តែអៃលីង មិនបានគិតដូច្នេះទេ នាងកំពុងពិបាកចិត្ត ថាត្រូវដោះស្រាយបញ្ហានេះ ដូចម្តេច នាងភ័យខ្លាចខ្លាំងណាស់ ភ័យខ្លាច
ថាលោកតាចុង របស់នាងដឹងរឿងនេះ។
" ចាសអ្នកគ្រូពេទ្យ "
" អគុណអ្នកគ្រូពេទ្យ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now