ភាគ: ១២២

2.1K 100 17
                                    

ជាក់ស្តែងចិត្តរបស់ថេយ៉ុង មានតែអៃលីងម្នាក់ប៉ុណ្ណោះ ត្បិតថាកន្លងមក នាយធ្លាប់ស្រលាញ់ម្តាយបង្កើត របស់អៃលីងក៏ដោយ តែស្នេហារវាងពួកគេ បានត្រឹមឈ្មោះជាសង្សារ ក្រោយបែកគ្នា មួយរយះ លិចឮដំណឹង ម្តាយអៃលីងក៏មានគ្រួសារ។
កន្លងមកជាច្រើនឆ្នាំទៀត ក៏លិចឮថាម្តាយអៃលីងស្លាប់ ដោយសារ ការបរិច្ចាកសរីរាង្គ ទៅឱ្យម្តាយក្មេក ក៏សុខចិត្តស្លាប់
ខ្លួនព្រោះ ចង់ឱ្យអៃលីង រស់រានមានជីវិតដែរ គ្រប់យ៉ាងមានហេតុ ក៏មានផល តែគីម ថេយ៉យុង មិនគិតដូច្នេះឡើយ ចិត្តបេះដូង មានតែគំនុំសងសឹក ជាមួយត្រកូល ស្ទេហ្វារ៍នី ដើម្បីរកយុត្តិធម៌
ឱ្យក្មេងស្រីពីមុន គឺម្តាយបង្កើតរបស់អៃលីងផ្ទាល់ ៖
ថេយ៉ុងពីមុន ស្អប់អៃលីងដល់ឆ្អឹង តែក្រោយមកចិត្តដែល
គំគួន បែរជាចង់សងសឹក លោកស្រីឡ័រសៀ ទៅវិញទេ ដែលជាមនុស្សអត្មានិយម សុខចិត្តទទួលយកការបរិច្ចាក សេរីរាង្គ ពីកូនប្រសា តែរឿងទាំងនេះអៃលីង មិនដែលដឹង ឡើយ ព្រោះរឿងទាំងនេះ វាសោកសៅពេក លោកប៉ារបស់អៃលីងបានលាក់កូន ស្តាប់ទៅវាដូចជាឃោឃៅ យ៉ងឃ្នងពេកហើយ វាអយុត្តិធម៌ សម្រាប់អៃលីង និងម្តាយ ដែលបានចែកឋានទៅ អស់រយះពេល ច្រើនឆ្នាំកន្លងមកនេះ។
តែពេលនេះ បន្ទាប់ពីងូតទឹករួចរាល់ ថេយ៉ុងប្តូរអាវឃ្លុំថ្មី ពេលនេះកំពុងឈរផ្លុំសក់ ឱ្យប្រពន្ធក្មេង ក្នុងឋានៈជាលោកតាចុង នាយសង្ហាញញឹម បិទមាត់មិនជិតទេ ពេលបានធ្វើរឿងតិចតួចស្វីតជាមួយមនុស្សដែលខ្លួនស្រលាញ់ មកពីអៃលីង មិនចេះអេបអប ផ្អែមល្ហែម មិនចេះទន់ព្លន់ ឬរំអួយដាក់ថេយ៉ុងឡើយ តែត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យ កំលោះចាស់ គីម ថេយ៉ុង ស្រលាញ់ងប់ងល់ ងើបក្បាលលែងរួច។
" ជុប! តោះ! " រួចរាល់ក៏បបួលនាង ទៅណាក៏មិនដឹង គេស្រវាចាប់ដៃនាង មុខស្មើធេងគ្មានជាតិ យប់ថ្មើរនេះហើយចង់នាំនាងទៅណាទៀត?
" ទៅណា? " អៃលីងធ្វើមុខឡីឡឺ មិនដឹងអី នាងកំពុងតែដាក់សំណួរពេញខួរក្បាល។
" ក្រែងនាងចង់ដេកជាមួយឡ័សៀហ្អី? បើនាងមិនទៅដេកជាមួយដែរកុំសង្ឃឹមយើងទៅដេកជាមួយឡ័សៀ
ឱ្យសោះ " វាជាសម្តីពិត ថេយ៉ុង មិនចូលចិត្តដេកឱបប្រពន្ធវ័យចំណាស់ឡើយ ក្រអៅបេះដូងនាយ ដក់ជសប់តែការស្អប់
គុំគួនក្នុងចិត្ត ប្រសិនបើនាងមិនទៅដេកជាមួយគេ បានបីនាក់នោះទេ កុំសង្ឃឹមថាគេទៅមើល លោកស្រីឡ័រសៀឱ្យសោះ។
" គឺគឺ..." បដិសេធមិនបាន នាងតបដោយសំឡេង ត្រដិតៗតែ
សុខចិត្ត ឱ្យគេអូសដៃចាកចេញទៅ បន្ទប់លោកស្រី
ឡ័រសៀ។
" ថេយ៍ អ្ហឹកៗ "
" កុំយំ អូនយំធ្វើស្អី លែងស្អាត អស់ហើយ "
" ស្រីអស់នោះ? "
" បងលេងរួច ក៏ឱ្យលុយ ទៅបាត់អស់ហើយ ប្តីអូនឆ្លាតទេ ហ្អឺស!! " ពាក្យសម្តីទាំងនេះ មិនគួរនិយាយចេញមកទេ តែដឹងចរិតថេយ៉ុង ច្បាស់ហើយ រឿងផ្តឺផ្តង បញ្ឈឺចិត្តស្ត្រីវ័យចំណាស់ ដែលសម្រានឈឺ នៅលើគ្រែនេះ គេចូលចិត្តបំផុតហើយ ចំណែកអ្នកឈរស្តាប់ នៅខាងក្រោយខ្នង ផ្តើមអួលដើមក រកធ្វើអ្វីក៏មិនត្រូវដែរ សុខចិត្តសម្ងំស្ងៀមៗ ឱនមុខចុះ ឈឺចាប់ជំនួសលោកយាយ ដែលជាភរិយា របស់ គីម ថេយ៉ុង។
" អៃលីង " វត្តមានអៃលីងចូលមកដែរ មិនចម្លែកទេ តែវាចម្លែកសម្រាប់លោកស្រីឡ័រសៀ លោកស្រីបានងាកមើលចៅស្រី
រួចបន្លឺឈ្មោះនាងទាំងមុននេះ មិនបានមើលសព្វជ្រុងជ្រោយ។
" អៃលីងមកគេងជាមួយអូនដែរ បានគ្នា ហុចទឹកក្តៅទឹកត្រជាក់ជូនអូន ពេលយប់ ព្រោះបងមិនសូវប្រសព្វ "
" បងគិតគូរពីអូនណាស់ ថេយ៍ "
( ហ្អឺស! វាត្រូវតែអ៊ីចឹង បើងាប់កាន់តែឆាប់ វាកាន់តែល្អ)
" លោកយាយ ពិសាថ្នាំឬនៅ? "
" ចាំតាចាត់ការ លេបទៅឆាប់ជាឮទេ សឺតៗគេងទៅ "
អៃលីងមិនសូវខ្វល់ពីថេយ៉ុងទេ នាងដើរទៅបើកថ្នាំ បម្រុងឱ្យលោកយាយនាងពិសា ថេយ៉ុងក៏ស្ទុះភ្លែតកញ្ឆក់ពីនាង រួចប្តូរថ្នាំ
ដូចរាល់ដង ថែមទាំងបន្ថែមថ្នាំDiazepamជាប្រភេទថ្នាំងងុយគេង កម្រិតខ្លាំង ផ្សំលាយសាធាតុរំងាប់អារម្មណ៍ មួយគ្រាប់
ឱ្យលោកស្រីឡ័រសៀលេប។
" បងឡើងមក " ហៅប្តីក្មេងថាបងៗ ផ្អែមរលួចបំណាច់ថាស្រលាញ់ ថេយ៉ុង ធ្វើអ្វីខុសលោកស្រីឡ័រសៀ ខឹងបានតែមួយឆាវ។
" អូហ៌!ភ្លេច អៃលីងឡើងមកក្បែរតាមកចៅ អាកាសធាតុត្រជាក់ ខ្លាចចៅផ្តាសសាយ " វាដូចជាជ្រុលបន្តិច ពីនាក់តាចៅឈរអេះអុញ រៀបឫកមិនត្រូវ រហូតដល់លោកស្រីឡ័សៀហៅ ថេយ៉ុងឡើងគេងឱបប្រពន្ធវ័យចំណាស់រួច ក៏ឆ្លៀតគោះពូក ហៅចៅស្រៅឱ្យមកគេងឆ្វេងដៃខ្លួន។
" អៃលីងដេកខាងក្រោមទៅចៅ គ្រែចង្អៀត យាយពិបាកគេង " នាងតូចបម្រុងនិងឡើងទៅគេង ក្បែរបុរសកំពូលស្នេហ៍ហើយ តែនាងក៏បដិសេធ ទាំងខំប្រឹង បញ្ចេញស្នាមញញឹម រួចថយចេញវិញ បោះខ្នើដាក់លើកម្រាល សុខចិត្តគេងលើកម្រាល ក្បែរគ្រែគេង លោកយាយ ព្រោះក្នុងចិត្តលោកស្រីឡ័រសៀ មិនចង់ឱ្យចៅឡើងមកគេងក្បែរប្តីឡើយ ចៅផ្សេង ប្តីគិតផ្សឹង។
" ចាសលោកយាយ មិនអីទេលោកតា ចៅគេក្បែរនេះក៏បាន ជុប!! ហ្គូតណាយ លោកយាយសុបិន្តល្អ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now