ភាគ: ០៤

1.5K 55 2
                                    

ថ្ងៃចូលរៀនដំបូង...

ហ្វីឡាក្រោកធ្វើបាយប្រអប់ រៀបចំដាក់តាមកាតាបឱ្យកូនស្រីភ្លោះ របស់នាង ទៅសាលាសម្រាប់បវេសម្សកាលថ្មីនេះ ថ្ងៃនេះដែរ
ស្វាមីនាង នាំកូនភ្លោះរបស់ពួគេ ទៅចុះឈ្មោះចូលរៀនថ្ងៃដំបូង អ្នកជាម្តាយក្រោយរៀបចំទុកដាក់រួចរាល់ពេលណា នាងចាប់ផ្តើមដោះអៀមធ្វើម្ហូប ចេញពីខ្លួន រត់ឡើងមកខាងលើបន្ទប់ ជាដំបូងនាងបើកទ្វាបន្ទប់ ដាស់ស្វាមីឱ្យក្រោកពីដំណេកសិន ចាប់តាំងពីនាងមានវិលត្រឡប់មករស់នៅជាមួយស្វាមីនៅកូរ៉េវិញមក យ៉ុនហ្គីគេក្លាយជាបុរសគេងទ្រម៉ួក ដាស់មិនងាយក្រោកឡើយ ។

ទោះយ៉ាងណាស្រីតូចមិនបានថាស្តីឱ្យស្វាមី សូម្បីតែមួយម៉ាត់ គេខំប្រឹងធ្វើការងារ ហត់នឿយដើម្បីមើលថែពួកនាង ជាហេតុដែលហ្វីឡាយល់ថាស្វាមី ជាប់បំពេញកិច្ចការច្រើន ណាមួយវ័យរបស់គេក៏កាន់តែចំណាស់ ពី១ឆ្នាំទៅ១ឆ្នាំ មិនដូចនាងក្មេងខ្ចីនៅឡើយ ៖

" Morning Kissលោកប្តី ក្រោកឡើងបងសម្លាញ់ងូតទឹកឱ្យកូន ពួកនាងចូលរៀនថ្ងៃដំបូងផង " នាងតូចចូលមកខាងក្នុងបន្ទប់គេង ដើរប្រមូលខ្នើយឱបស្វាមីគេង បម្រះខ្លួនធ្លាក់ពេញក្រោមគ្រែ នាងប្រមូលវាមកដាក់នៅលើសាឡុង រួចដើរត្រឡប់ទៅគ្រែគេង ឡើងឱបក្រសោបស្វាមីក្នុងភួយឱនមុខថើបញីញក់សាច់ថ្ពាល់ របស់
ស្វាមីមួយខ្សឺត!! ស្នេហាវ័យចំណាស់ នាងស្រលាញ់ស្វាមីណាស់ នាងថើបដាស់គេ ឱ្យភ្ញាក់ពីដំណេក គេគេងទ្រមួកណាស់។

" ហ្អឹម!! បាទ បងសុំទោសអូនសម្លាញ់ យប់មិញគេងមិនសូវ
លក់ចាំបងងូតទឹកឱ្យហ្វីយ៉ា អូនងូតឱ្យយ៉ុនណាចុះ អូខេ!! ឱប
មួយសិនមក នឹកប្រពន្ធណាស់ បែកមួយនាទីបងស្ទើរដាច់ខ្យល់ " ប្រុសកំលោះបង្វិលខ្លួនយកដៃទប់ត្រគាកភរិយា ស្រវានាងមកឱបរិតបន្ថែម អង្អែលដងខ្លួននាង មិនព្រមព្រលែងដៃទៅណាសោះ ចង់តែគេងឱបមួយថ្ងៃហើយ មួយថ្ងៃទៀត បែកតែ១វិនាទី ដូចបែករាប់ឆ្នាំ ធម្មតាពីរនាក់នាងនិងគេស្វីតដាក់គ្នារាល់ថ្ងៃ ដោយសារកូនភ្លោះមិនគេង បន្ទប់ជាមួយ ពួកនាងគេងបន្ទប់ផ្សេងពីលោកប៉ាអ្នកម៉ាក់។

" ជុប!! ជុប!! ប្តីអូនរំអួយណាស់ លោកប្តីនោះទ្វារ បងចង់ទម្លុះជញ្ជាំងដូចស្ពៃដ័រមែន ឬយ៉ាងម៉េចហ្នឹង? យ៉ាប់ណាស់ប្តីអូន "
ហ្វីឡាញញឹមស្រស់ដាក់ស្វាមី ឱនថើបបបូរមាត់គេជាច្រើនដង ទើបអនុញ្ញាដោះលែងឱ្យស្វាមី ទៅជួយសម្រួលងូចទឹកឱ្យកូនស្រី បន្ទាប់មកយ៉ុនហ្គីក៏ក្រោកពីលើពូកដើរមីងមាំង មិនបានមើលទ្វារបន្ទប់ទៅ បុកក្បាលនិងជ្រុងជញ្ជាំង ព្រោះមិនទាន់អស់ងងុយ ភរិយាឃើញដូចឆ្នេះ នាងអង្គុយផ្ទប់មាត់សើច លើពូកចំមែន គេដើរមិនចេះមើលមុខក្រោយសោះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}حيث تعيش القصص. اكتشف الآن