ភាគ: ១២៤

1.3K 88 7
                                    

ប្រទេសអូស្ត្រាលី
អាហារថ្ងៃត្រង់ ក៏ចាប់ផ្តើមរៀបចំ ចៅស្រីលោកជំទាវឈឺមួយទាំងមូល ម្តេចអាចព្រងើយកន្តើយបាននោះ អ្នកបម្រើ៤នាក់ក្នុងផ្ទះ កំពុងរៀបចំបបរសាច់ក្តាម ជាមីនុយដែលអ្នកនាងតូចចូលចិត្តបំផុត តែពេលអ៊ំស្រីមេផ្ទះ រៀបចំចម្អិន មានស្រីស្រស់ ក្មួួយប្រសា លោកជំទាវចូលមកជួយដែរ ៖
" ខ្ញុំជួយអ៊ំ " មនុស្សមានទឹកចិត្ត ធម្មតាមិនដែលធ្លាប់ចូលផ្ទះបាយជួយអ្វីអ្នកបម្រើទេ តែព្រឹកមិញឃើញផ្ទះនេះវិកវរ ចៅស្រីលោកជំទាវឈឺ ក៏សម្តែងឫកធ្វើខ្លួនឯងជាក្មេងល្អ ក្នុងនាមជាក្មួយប្រសាមួយរូប តែចរិតពិតពឹសពល់ ជាពស់វែក។
" អ្នកនាងជួយបង់សាច់ក្តាមចូលផង គ្រឿចាំអ៊ំ ជាអ្នកថែមថយគ្រឿង " អ៊ំស្រីមេផ្ទះ គាត់កំពុងរៀបចំអាហារផ្សេង ដាក់ប្រអប់ផ្ញើចេញទៅក្រុមហ៊ុន ឱ្យម្ចាស់តូច ជួនពេលស៊ូគីមចូលមកជួយល្មម គាត់ក៏ប្រាប់នាងឱ្យជួយបង់សាច់ក្តាម ចូលបបររបស់ហ្វីយ៉ា។
" ចាសអ៊ំ " ក្មេងស្រីដែលសម្បូរទៅដោយល្បិច កិចកលច្រើន គំនិតអាក្រក់ក៏កើតឡើងមក ខណៈពេលចង់ធ្វើបាបសងសឹកហ្វីយ៉ាល្មម នេះជាឱកាសល្អ ស៊ូគីមនាងលើកចានសាច់ក្តាមដែលបងរួច ចាក់ចូលក្នុងឆ្នាំងបបរ ឆ្លៀតឱកាសដែល គ្រប់គ្នារវល់ នាងក៏ចាប់សាច់បង្គារ២គ្រាប់ដាក់ចូលឆ្នាំងតែមួយ រួចកូរៗវា រហូតដល់បបរ ឆ្អិនល្មម។
ស៊ូគីមធ្វើពុតជាដួសបបរ មកភ្លក្សមើល តែតាមពិតនាងលួចដួសាច់បង្គាស្រស់ ចេញពីក្នុងឆ្នាំបបរ រួចបោះចោលទៅក្នុងធុងសំរាម មួយសន្ទុះក្រោយមក អ៊ំស្រីមេផ្ទះ ក៏រៀបចំបបរសាច់ក្តាម លើកទៅជូន អ្នកនាងតូច នៅជាន់ខាងលើ។
" លោកជំទាវ បបររបស់អ្នកនាងតូចចាស " អ៊ំស្រីមេផ្ទះឱនលំទោនលើកថាសបបបរ មកដល់បន្ទប់នាងតូច គាត់ដាក់ថាសបបរក្បែរដៃលោកជំទាវ។
" អគុណ អ៊ំជួយទៅ កិនទឹកក្រូចស្រស់មួយកែវទៀតផង "
ពហរឹកមិញរាងសម្តីធំ ដាក់អ៊ំមេផ្ទះ តែពេលនេះលោកជំទាវនិយាយស្តី ដោយសម្តីធម្មតា គាត់ងក់ក្បាលរួចទទួលថាសបបរ យកមមដាក់លើភ្លៅ ដោយឱនផ្លុំបបរ ដួសបញ្ចុកចៅស្រីសំណព្វចិត្ត។
" ចៅញ៉ាំខ្លួនឯងបាន ជំទាវយាយ "
" កុំរឹងរូស ញ៉ាំទៅយាយបញ្ចុក ឆាប់ជាឮទេ "
" ចាស អ្ហឹម..." ទឹកមុខហ្វីយ៉ាស្លេកស្លាំង នាងគ្មានកម្លាំកំហែងទេ ព្រោះក្តៅខ្លួនមួយព្រឹកហើយ នាងញ៉ាំក៏មិនសូវបាន ញ៉ាំបានតែទឹកដោះគោ បន្តិចបន្តួច។
" កើតអី? មិនស្រួលត្រង់ណា? " កន្លងទៅ៣០នាទីលោកជំទាវបន្តបញ្ចុកបបរចៅស្រី រហូតដល់អស់ពីចាន តែមួយស្លាបព្រាចុងក្រោយ ឃើញអាការៈនាងចម្លែក កើតឡើង។
" ខេះ!!ខេះ!! អ្ហឹកៗ " ហ្វីឡាផ្តើមរមាស់ក ក្អកខេះៗ ដើមករបស់នាងឡើងកន្ទួលពងក្រហមៗ ប្រដេញគ្នា រំពេញ មុខឡើងក្រហមងាំង ឈួលច្រមុះចង់រកក្អួតបន្តិច ថប់ដង្ហើមបន្តិច។
" យ៉ាយ៉ា យ៉ាយ៉ាចៅ កើតអីចៅ កុំបំភ័យយាយណា
យ៉ាយ៉ា " លោកជំទាវស្ទុះមកត្រកងចៅស្រី ខណៈហ្វីយ៉ាទន់ខ្លួន ភ្នែកស្លិមរកសន្លប់ លោកជំទាវស្រែកហៅចៅភ្លាត់សំឡេង ព្រោះអាការៈចម្លែករបស់នាង ខុសប្រក្រតី។
" អ្ហឹកៗ " នាងដកចង្កាមាន់ មានឈាមហូរតាមច្រមុះ មករឹមៗ ចាប់ផ្តើមខ្ញោដៃ ខ្ញាំជើង ស្លើភ្នែក ថប់ដង្ហើមរហូតដល់ទន់ខ្លួនសន្លប់ភ្លាមៗ។
" យ៉ាយ៉ាហ្អឹកៗ ចៅយាយ នរណាក៏បានដែរ ហៅឆាប់ឡើងជួយចៅយើងផង យ៉ាយ៉ាចៅ យ៉ាយ៉ា " លោកជំទាវឆោឡោស្រែកហៅអ្នលបម្រើមកជួយ ខណៈពេលចៅស្រីកំពុងយាប់យើន ដោយមិនដឹងមូលហេតុ ជាសំណាងដែលអេហ្វទើបតែត្រឡប់មកពីក្រុមហ៊ុន រត់ឡើងមកជួយយកអ្នកនាងតីចទៅ មន្ទីពេទ្យ លោកជំទាវភ័យផងព្រួយផង យំលែងខ្មាសអៀនអ្នកបម្រើ។
" លោកជំទាវ "
" ចេញឡានទៅអេហ្វ នាំយ៉ាយ៉ាទៅពេទ្យ កុំកើតអីណាចៅយាយ អ្ហឹកៗ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now