ភាគ: ១១១

1.7K 88 7
                                    

ជូនម្តាយនាំឱ្យបុគ្គលិក ជូនគាត់ទៅបន្ទប់សម្រាកអូតែល រួចហើយ ជីមីនក៏ចុចជណ្តើរយន្ត ឡើងមកជាន់ខាងលើវិញ សំដៅមកបន្ទប់អូសហ្វីស ធ្វើការវិញ គ្រាន់តែចូលមកដល់ខាងក្នុងនបន្ទប់អូសហ្វីស នាយកំលោះ ក៏ដើរមកឱបក្រសោបប្រពន្ធ ដែលអង្គុយនៅសាឡុង កំពុងរងចាំខ្លួនដើម្បីមកទទួលទាន អាហារថ្ងៃត្រង់។
" កើតអី? " យ៉ុនណា អង្អែលសក់ក្បាល ទន់រលាស់រលោង របស់ស្វាមី រួចឱនថើបក្បាលគេ មួយខ្សឺត ពេលឃើញគេ ទំនងដូចជាសោកសៅ ខុសធម្មតា មើលតែទឹកមុខគេនៅពេលនេះ ក៏អាចស្មានយល់ ក៏ប៉ុន្តែជីមីន បែរជាតបចម្លើយនិងប្រពន្ធផ្ទុយ ទៅវិញ ៖
" គ្មានអីទេ គ្រាន់តែចង់ឱបអូន តែប៉ុណ្ណោះ " កែវភ្នែករលីងរលោង រាល់ពេលមាននរណាម្នាក់ និយាយអ្វី មិនល្អពីប្រពន្ធ ប្តីម្នាក់នេះតែងសោកសៅ ជានិច្ច ខួរក្បាលគិតឃើញរឿងច្រើនយ៉ាង ទោះមិនជឿសម្តីម្តាយ តែចិត្តភ័យខ្លាច គឺខ្លាចមានប្រផ្នូលមិនល្អ កើតឡើងដោយយថាហេតុ តែជីមីនខ្លួនឯង សុខចិត្តនិយាយលាក់បាំងប្រពន្ធ សូម្បីតែលោកប៉ាអ្នកម៉ាក់លែងលះគ្នាក៏ដោយ ក៏ជីមីនមិនទាន់និយាយប្រាប់ប្រពន្ធដែរ ទាំងរឿងនាយមិនមែនជាកូនបង្កើត របស់លោកប៉ាផាកទៀត។
" មុខស្លក់ណាស់ ខំញ៉ាំបន្តិចទៅ ស្គមមិនស្អាតឡើយ បាក់កាលីប លោកអគ្គនាយកអស់ " យ៉ុនណាទទួលបានតែពាក្យថាក្តីសុខ និងសុភមង្គល កន្លងមកប៉ុន្មានខែនេះ ក្រោយរៀបការជាមួយប៉ាធំ ពេលរស់នៅជាមួយប្តីនៅកោះជេជូនេះ ត្បិតថាមិនបានរស់ក្បែរ ឳពុកម្តាយបង្កើតក៏ដោយ តែជីមីនតែងតែដើរតួជាប្តីផង ជាលោកប៉ាផង មើលថែនាងនិងកូន ធ្វើឱ្យនាងសប្បាយចិត្ត ជារៀងរាល់ថ្ងៃ។
" ថ្ងៃនេះបានម្ហូបអី? " ឱបក្រសោបថើបប្រពន្ធអស់ចិត្ត ក៏ងើបមុខឡើង ចោលភ្នែក សម្លឹងមើល ទៅប្រអប់បាយក្បែរខ្លួន
នាយកំលោះ ក៏អង្អែលពោះខ្លួនឯង បំណងប្រាប់ប្រពន្ធថានាយឃ្លានហើយ។
" អាហារអ៊ីតាលី ព្រោះបងខាននៅអ៊ីតាលីយូរដែរហើយ អូនក៏សាកស្នាដៃធ្វើជូនបងពិសាណា ញ៉ាំពេលនេះតែម្តងទៅ "
ជីមីនមករស់នៅប្រទេសកូរ៉េ ជាង២៥ឆ្នាំមកហើយ តាំងពីសម័យស្គាល់គ្នា ជាមួយលោកម្ចាស់មីន ដំបូងៗ ជាហេតុដែលនាងតូចធ្វើអាហារប្រពៃណី អ៊ីតាលីមកផ្គាប់ចិត្តប្តីចាស់ម្តង។
" ចុះឱ្យបងប៉ះពាល់អូនទេ មាសស្នេហ៍ សឺត!! " នាយសង្ហាចាប់ទាញចង្កេះមួយក្តាប់ ស្រីស្រស់ចរណៃ ញញឹមអៀនប្រៀនដាក់ប្តី ខណៈជីមីនឱនថើបចង្អូរ ដើមទ្រូងមូលក្លំរបស់នាង មួយខ្សឺត ញញឹមពេញចិត្ត ស្រង់ក្លិនក្រអូបផ្អែម មិនជិនណាយ។
" យប់មិញអូនឱ្យម្តងរួចហើយ ពេលនេះមិនទាន់ឆ្អែតឬ? "
" គឺមកពីប្តីស្មុគ និងការងារច្រើនពេក ទើបប្តីទាមទារដូច្នេះ "
" អូនដែលបង្អត់បង ពីពេលណា? ឱ្យបងតិកតក់ រាល់យប់តើ
កុំបុិនមាយារពេក លោកប្តី ជុប!បបូរមាត់ផ្អែម "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now