ភាគ: ៨៧

1.4K 80 7
                                    

យប់យន់កាន់តែជ្រៅ សន្សើមធ្លាក់ អាកាសធាតុត្រជាក់ ធ្វើឱ្យ
យ៉ុនណាពិបាកក្នុងការគេង នាងគេបម្រះខ្លួនចុះឡើងពេញពូក ស្ត្រីមានផ្ទៃពោះដូចនាង ពិបាកគេងបន្តិចហើយ ព្រោះពោះកាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីមីនវិញក៏គេងមិនលក់ដូចគ្នា
ស្រវាឱបក្រសោបភរិយា ទាញនាងមកឱបអង្អែល ក៏ប៉ុន្តែភ្លាមនោះនាងតូចស្រាប់តែមានអាការៈចម្លែក កើតឡើង នាងយំសសិត រមួលខ្លួនពេញពូក ៖
" អ្ហឹកៗ ប៉ាប៉ាអូនណាឈឺ ហ្អឹក!! " យ៉ុនណារមួលខ្លួនពត់ពែនពេញពូក នាងត្អូញត្អែរ ថានាងកំពុងឈឺ នាងក្តោបពោះយំសសិតតិចៗ ដកដង្ហើមញាប់ៗ បែកញើសជោកថ្ងាស។
" យ៉ុនណា អូនកើតអី? យ៉ុនណាប្រពន្ធសម្លាញ់ " ជីមីនក៏ស្ទុះក្រោកឡើង ភ្ញាក់ដូចកន្ត្រាក់ អង្អែលថ្ពាល់នាងតិចៗ សួរនាំនាងដោយសម្តីទន់ព្លន់។
" អូន-អូន ឈឺពោះណាស់ប៉ា ហ្អឹកៗ " នាងកំពុងតែចុកឆ្អល់នៅបរិវេនផ្នែកពោះរបស់នាង នាងរមួលខ្លួននៅមិនស្ងៀម ពោលពាក្យដដែលៗប្រាប់ទៅប្តី របស់នាង ថានាងចុកពោះចម្លែក។
" តាំងស្មារតីឡើង ស្តាប់បងណាទ្រាំ ត្រូវតែទ្រាំ "
" អូនឈឺពោះណាស់ អូនចុកពោះណាស់ប៉ា ជួយអូនផង "
" ជុប!! យ៉ុនណាកុំបំភ័យបងណា ប្រពន្ធសម្លាញ់ " ជីមីនចាប់ផ្តើមញ័រដៃ រកធ្វើអ្វីក៏មិនត្រូវ ដោយសារតែពេលបើកភួយមក នាយបានប្រទះឃើញ ឈាមហូរចេញពីប្រឡោះភ្លៅភរិយាមក ប្រឡាក់ពេញរ៉ូបគេងយប់ របស់នាង ធ្វើឱ្យជីមីនកាន់តែភិតភ័យ ក៏ក្រោកឡើងបីត្រកងភរិយា ចេញមកខាងក្រៅរត់ទៅបន្ទប់លោកប៉ាអ្នកម៉ាក់ ដោយបន្លឺហៅម្តាយ ពីខាងក្រៅទៅ។
" ម៉ាក់ ម៉ាក់អើយម៉ាក់ ហ្អឹកៗ ជួយកូនផងប្រពន្ធកូននាង..."
" កើតអីជីមីនកូន ព្រះជួយ "
" ម៉ាក់ប្រពន្ធកូន ហ្អឹកៗ " ជីមីនទ្រហោយំមុខម្តាយ ដូចកូនក្មេងអ៊ីចឹង ចិត្តព្រួយភ័យ ទន់ដៃទន់ជើង បីភរិយាដែលកំពុងសន្លប់ស្តូកស្តឹង បាត់បង់ស្មារតី បាត់ទៅហើយ កាន់តែធ្វើឱ្យជីមីនក្តុកក្តួល កាន់តែខ្លាំងជាលើកដំបូង ដែលយ៉ុនណាហូរឈាមច្រើនយ៉ាងនេះ។
" តោះកូនទៅមន្ទីពេទ្យ ឆាប់ឡើង "

មិនប៉ុន្មាននាទីផងយ៉ុនណាក៏បានបញ្ជូនមកដល់ មន្ទីពេទ្យដោយសុវត្តិភាព ជីមីនអង្គុយយំឱបម្តាយនៅកៅអី ខាងមុខបន្ទប់សង្គ្រោះបន្ទាន់របស់ភរិយា ជីមីនយំខ្លាំងណាស់ ចិត្តជាឳពុក ខ្លាចថាកើតមានរឿងមិនល្អដល់កូនក្នុងផ្ទៃ ជាពិសេសភរិយា ពរពោះកូនក្នុងផ្ទៃ ស្ទើរតែគ្រប់ខែទៅហើយ បែរជាមកកើតមានរឿងមិនល្អដូច្នេះទៅវិញ ខណៈនោះដែរលោកផាកទើបតែបើកឡានមកតាមក្រោយ ក្រឡេកឃើញប្រពន្ធកូន គាត់ក៏ដើរចូលមក ៖
" ឌឹបៗ ឯងជាប្តីរបៀបណាបណ្តោយឱ្យប្រពន្ធទៅជាបែបនេះហ្អា៎ស? " គាត់មិនសួរនាំរកហេតុផលសិនទេ លោកផាកចិត្តក្តៅណាស់ ស្ទុះមកក្របួចក៎អាវកូនប្រុស រួចដាល់កូនប្រុសពីដៃស្ទួនគ្នា ធ្វើឱ្យជីមីនដួលអុកគូទទៅនិងកម្រាលឥដ្ឋ បែកមាត់ហូរឈាម។
" ប៉ាវានេះបងកំពុងធ្វើអី? បងឆ្គួតទេហ្អេស? " លោកផាកក៏ដើរចូលទៅរកកូនប្រុស ម្តងទៀតទាំងកំហឹងក្នុងខ្លួន កំពុងឆាបឆេះ តែត្រូវលោកស្រីផាកចូលហាមឃាត់ ឳពុកកូនទាំងពី មិនចង់ឱ្យស្វាមីគាត់ ប្រើហិង្សាននៅមន្ទីពេទ្យទេ។
" បងកំពុងតែប្រដៅកូន "
" កុំប្រើដៃប្រើជើងដូច្នេះ វាមិនសមរម្យឡើយនេះជាមន្ទី
ពេទ្យណា "
" ប៉ា-ប៉ាកូនខុសហើយ កូនសុំទោស កូនបានឱ្យនាងញ៉ាំភ្លៅមាន់បំពង ទើបនាងទៅជាបែបនេះ ហ្អឹកៗ វាជាកំហុសរបស់កូន ឱ្យកូនសុំទោសផង " ជីមីនយំបង្ហូរទឹកភ្នែក បែកមាត់ឈាមហូរ ក្រោយលោកប៉ាដាល់ពីរដៃជាប់គ្នា ជីមីនលុតជង្គង់ កិលទៅជិតលោកប៉ា ព្យាយាមអង្វរករលោកប៉ា ដឹងកំហុសខ្លួនឯងដែលបណ្តោយឱ្យនាងតូច ជាភរិយាញ៉ាំភ្លៅមាន់បំពង ដែលមានរស់ជាតិហឹល រហូតគ្រប់យ៉ាងក្លាយទៅជាបែបនេះ។
" ឯងក៏ដឹងថាស្ត្រីមានផ្ទៃពោះមិនអាចញ៉ាំបាន ម្តេចក៏...ហ្អើយ! ពុទ្ធោអើយ " លោកផាកស្រែគំហសដាក់កូនយ៉ាងខ្លាំង គាត់ខឹងខ្លាំងណាស់ អត់ទ្រាំមិនបានក្រោយដឹងថាកូនប្រសា កំពុងតែចូលបន្ទប់សង្គ្រោះបន្ទាន់ គាត់ខឹងពេកក៏ស្ទុះបញ្ចេញកំហឹង ទាត់ជញ្ជាំងមន្ទីពេទ្យ រួចដើរចេញទៅបាត់។
" លោកប៉ា "
" ចាំម៉ាក់ទៅតាមប៉ាឯង "
" អត់ទោសលោក តើលោកជាស្វាមីអ្នកស្រីផាកមែនទេ? "
ភ្លាមនោះគ្រូពេទ្យក៏បានចេញមកខាងក្រៅ ដើម្បីសួរនាំរកស្វាមីអ្នកជំងឺ ពេលនេះនាងតូចផុតគ្រោះថ្នាក់ហើយ។
" បាទ ខ្ញុំជាស្វាមីនាង " ជីមីនជូតទឹកភ្នែកចេញ ងាកមករកលោកគ្រូពេទ្យ ដោយស្នាមញញឹមស្ងួត។
" អញ្ជើញលោកមកតាមខ្ញុំ អ្នកស្រីផុតគ្រោះថ្នាក់ហើយ "
គ្រូពេទ្យបានហៅជីមីន មកពិភាក្សារឿងភរិយារបស់គេនិងកូនក្នុងផ្ទៃ នាងទៅជាបែបនេះក៏ដោយសារតែនាងញ៉ាំ អាហារដែលមានឱជារស់ហឹរ ទើបទៅជាបែបនេះ គ្រូពេទ្យកំពុងរៀបរាប់ប្រាប់ជីមីន និងបង្គាប់ផ្តាំជីមីនយកចិត្តទុកដាក់លើរបបអាហារ របស់នាងតូច ទុកជាមុន ហាមមានលើកក្រោយ ព្រោះកូនក្នុងផ្ទៃលូតលាស់ជិតគ្រប់ខែ ដែរហើយ និយាយចប់ជីមីនក៏ ដើរត្រឡប់មកបន្ទប់សម្រាក របស់ប្រពន្ធវិញ ក៏ប៉ុន្តែនាយបានដើរឆ្លងកាត់ ស្តាប់ឮលោកប៉ាអ្នកម៉ាក់ កំពុងតែសម្តីធំដាក់គ្នា ពីរឿងអ្វីមួយ ៖
" បងអាចស្រលាញ់ជីមីន ឱ្យច្រើនជាងនេះបន្តិចបានទេ ក្រុមហ៊ុនរបស់បងសព្វថ្ងៃដំណើរការ ក៏ដោយសារកូនប្រុសម្នាក់នេះដែរ មិនថាអ៊ីចឹង? " ជីមីនលួចមើលលោកប៉ាអ្នកម៉ាក់ ពីចម្ងាយដោយឈរផ្អែកខ្លួនក្បែរជញ្ជាំង លោកស្រីផាកកំពុងតែយំបង្ហូរទឹកភ្នែក ពន្យល់ស្វាមីគាត់ឱ្យយល់ ព្រោះពេលនេះលោកផាក កំពុងតែរករឿងគាត់ទៀតហើយ មូលហេតុលោកផាក មិនអាចបែងចែកក្តីស្រលាញ់ ឱ្យទៅកូនប្រុសម្នាក់នេះបាន ជីមីនស្តាប់ម្តាយនិយាយហើយ ផ្អែកខ្នងសម្រក់ទឹកភ្នែក ជំនួសម្តាយ។
" ហ្អឺស!! ឱ្យបងដឹងគុណហ្អេស? វាមិនសមតម្លៃនិងបងចិញ្ចឹមវារហូតដល់ធំនោះទេ ពេលធំឡើងក៏ចង់ទៅនៅកូរ៉េ តាមតែចិត្តឯង វាមិនដែលគោរព្ធបងជាប៉ាទេ " មិនយល់ថាលោកផាកកើតអ្វីទេ ពីដើមមកក៏គាត់មិនសូវខ្វាយខ្វល់ពីកូនប្រុសម្នាក់នេះដែរ គាត់តែងគុំគួនជីមីនមករហូត ព្រោះកន្លងមកជីមីនធ្វើអីតាមតែចិត្តឯង មិនសូវស្តាប់គាត់ ស្តាប់តែសម្តីម្តាយ ច្រើនជាងគាត់។
" បងដែលទុកខ្លួនឯងជាឳពុកទេ? បងដែលស្រលាញ់កូនដែរទេ? អត់ទេ កន្លងមកបងធ្វើបាបចិត្តជីមីនឆ្អែតឆ្អន់ហើយ "
លោកស្រីផាក សួរទៅកាន់លោកផាកវិញ អឌិតកាលកប់ម្រៅ មិនចង់ជីកកកាយ ចេញមកទេ ហេតុដូចម្តេចទើបកូនមិនសូវចង់នៅក្បែរប៉ា ក៏ដោយសារតែលោកផាក មិនដែលបំពេញតួនាទីជាប៉ាឡើយ ព្រោះតែរឿងមួយ គឺជីមីនមិនមែនជាកូនបង្កើតរបស់គាត់ ទើបបានជាគាត់មិនស្រលាញ់ជីមីន ក៏ដោយសារជីមីនកើតមក មិនសមនិងតំណែងជាកូនរបស់គាត់ លោកផាកក៏ស្រែកដាក់ភរិយាវិញ ដោយមិនខ្មាសអៀន បញ្ចេញនៅអ្វីដែលគាត់ចង់និយាយ
ចេញមក ៖
" មែន! បងមិនដែលស្រលាញ់វាទេ ព្រោះវាមិនមែនជាកូនរបស់បង អូនយល់ទេ? បែកគ្នាទៅ បងទ្រាំមករាប់ឆ្នាំហើយ " ពាក្យនេះមិនស័ក្តិសមនិងនិយាយចេញមក នៅទីសាធារណៈនោះទេ តែគាត់ខឹងភរិយាគាត់ពេក ដែលតែបង្ខំឱ្យគាត់ផ្តល់ក្តីស្រលាញ់មួយនេះ ទៅកាន់ជីមីន ឱ្យកាន់តែច្រើនជាងនេះ ទាំងដែលគាត់ មិនសូវស្រលាញ់ជីមីន ទាំងដែលជីមីន មិនមែនជាកូនរបស់គាត់ លោកផាកបានស្រែកគំហកភរិយាខ្លាំងៗ ខណៈជីមីនក៏ស្តាប់ឮពាក្យទាំងអស់នោះដែរ នាយកំលោះទន់ជង្គង់ជ្រុច! ផ្អែកជញ្ជាំ ក្តោបមុខយំខ្សឹបខ្សួល អាណិតម្តាយ អាណិតខ្លួនឯង រស់មក៤៥ឆ្នាំជាងហើយ ទើបតែដឹងថាខ្លួនឯង រស់នៅសព្វថ្ងៃក្នុងឋានៈជាកូន ចិញ្ចឹមរបស់លោកប៉ាតែប៉ុណ្ណោះ នឹកឡើងសែនស្រណោះខ្លួន។
" បង...អ្ហឹកៗ បងកុំធ្វើដូច្នេះ "


______
និពន្ធដោយ: មីស៍ហ្វា
( ជីវិតមែនចេះតែ Pink Pink រហូតទេ🙂)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now