ភាគ: ២៦

1K 64 7
                                    

ពេលយប់ឈានចូលមកដល់ វេលាថ្មើនេះ ម៉ោង៧:០០យប់ ម្ចាស់តូចអង្គុយ ឈាមកូនស្រីក្នុងបន្ទប់សម្រាក ពេញមួយថ្ងៃ បង្អត់អាហារ ខ្លួនឯងដើម្បី មើលថែជំងឺកូនស្រី ខណៈនោះលទ្ធិផលតេស្តឈាម របស់ហ្វីយ៉ាបានចេញមក ជំនួយការគ្រូពេទ្យបានមក តាមម្ចាស់តូច ដល់បន្ទប់សម្រាកកូនស្រី របស់គេ ចង់ឱ្យម្ចាស់តូចទៅជួបដុកទ័រ ជំនាញផ្ទាល់ ម្ចាស់តូចក៏ក្រោកអស់កម្ពស់ដើរទៅតាមជំនួយការគ្រូពេទ្យ មកដល់បន្ទប់ពិគ្រោះ លោកដុកទ័រក៏បង្ហាញ លទ្ធផលឈាម និងរោគសញ្ញាជម្ងឺ
របស់នាងតូច ៖

" ម្ចាស់តូច នេះជាឯកសារ ដែលត្រូវឱ្យម្ចាស់តូច ចុះហត្ថលេខាលើក្រដាសស្នាម ក្រោយធ្វើរោគវិនិច្ឆ័យ ជម្ងឺនាងតូចរួច "

" តើនាងកើតជម្ងឺអ្វី? "

" អ្នកនាងតូច កើតជម្ងឺឈាមកម្រ ជាជំងឺតំណរពូជ បើយោងតាមការប៉ាន់ស្មានសែន អាចឆ្លងពីឱពុក ព្រោះបើឱពុកមានជំងឺតំណពូជ
ប្រភេទនេះ នាងងាយនិងរងទទួល ពីឳពុក " ក្រោយចុះ
ហត្ថលេខារួច លោកដុកទ័រក៏ញញឹមស្ងួតសម្លឹងមើលមុខម្ចាស់តូច ដែលស្រប៉ប់ស្រពោន មើលក៏ដឹងថាកំពុងសោកសៅ ព្រួចចិត្តចំពោះកូនស្រីដែរ លោកដុកទ័របានរៀបរាប់តាម សាច់រឿង
នៃអាការៈជម្ងឺរបស់ហ្វីយ៉ា នាងមានជម្ងឺឆ្លងរោគ តំណរពូជពីឳពុក ជាជម្ងឺឈាមកម្រ ក្រោយធ្វើរោគវិនិច្ឆ័យរួចរាល់។

" បងប្រុសខ្ញុំមានជំងឺប្រភេទនេះ តែឥលូវអាការៈគាត់ធូស្បើយ
ជាងមុនហើយ ហេតុអ្វីចម្លងហ្សែន ដល់កូនស្រីដែរនោះ លោកគ្រូពេទ្យ? " ម្ចាស់តូច ត្រង់ត្រាប់ស្តាប់ការបកស្រាយ និងឱ្យជា
យុទ្ធសាស្ត្រ ព្យាបាលនៃជម្ងឺនេះពីគ្រូពេទ្យ ទើបប្រាប់បន្ថែថា បងប្រុសខ្លួន ក៏មានជម្ងឺ ប្រចាំកាយនេះដែរ។

" វាជាល័ក្ខខ័ណ្ឌ ពិសេសមួយ ក្នុងចំណោម១០០នាក់ អាចនិងមាន១ភាគរយម្នាក់ ដែលឆ្លងបន្តពីឳពុក ដោយសារអ្នកនាងតូច មានសែនខ្សោយ " បើតាមបទពិសោធន៍ ជាក់ស្តែងភាគច្រើនកើតលើក្មេងប្រុស ឬបុរស តែយោងតាមល័ក្ខខ័ណ្ឌពិសេស ១០០នាក់ក៏អាចមាន ក្មេងស្រីម្នាក់ ដែលឆ្លងហ្សែន ពីឳពុក ដោយសារហ្សែន អង់ទីគ័រ របស់នាងខ្សោយ ក្នុងការប្រឆាំងនិងជម្ងឺ
ប្រភេទនេះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now