ភាគ: ៧០

1.3K 97 5
                                    

ព្រឹកថ្ងៃថ្មី ទេសភាពស្រស់បំព្រងខៀវខ្ចី ក្រោយភ្លៀងធ្លាក់មេ
កាលពីម្សិលមិញ ផ្កាកុលាបរីកស្គុសស្គាយ រំលិចពណ៌ចំរុះស្រស់ឆ្អិនឆ្អៅ នៅខាងមុខផ្ទះហ្វាម ខ្យល់បក់រំភើយ ជីមីនក្រោកពីព្រឹកព្រលឹម បង់កកន្សែងត្រៀម ជិះកង់ទៅហាត់ប្រាណ ពេលបើកទ្វារផ្ទះចេញមកខាងក្រៅ ស្រាប់តែឃើញរាងមាំ ប្អូនប្រុសគេងផ្អែកជញ្ជាំងនៅខាងមុខផ្ទះ ទឹកមុខស្លេកស្លាំង ដូចមនុស្សឈឺមិនស្រួលខ្លួនអ៊ីចឹង ជីមីនស្លន់ស្លោ យកដៃអង្រួន ទះថ្ពាល់ប្អូនប្រុសតិចៗ ដោយការព្រួយបារម្ភ ៖
" ប្រុសពៅ ប្រុសពៅ ភ្ញាក់ឡើង " ជីមីនអង្រួនស្មាជុងហ្គុកព្យាយាមដាស់ប្អូនឱ្យក្រោក ថែមទាំងយកដៃទះថ្ពាល់ប្អូនផាច់!! ទុកមុខជីមីនភិតភ័យ មិនស្ទើរទេខ្លាចថាប្អូនគេងសន្លប់ដោយគ្មាននរណាដឹង។
" ហ្អឹម...បង-បងមីន ខិះខិះ " ជុងហ្គុកទប់ដៃនិងកម្រាលឥដ្ឋប្រឹងទប់ខ្លួន ក្រោកឡើងតែក្រោកមិនរួច ព្រោះគ្មានកម្លាំង អាវដែលសើមជោកម្សិលមិញ ក៏ប្រែជាស្ងួត ទឹកមិនបានងូតស្រួលខ្លួនផង ក៏ត្រូវមកគេង ផ្អែកជញ្ជាំង ហាលភ្លៀងហាលខ្យល់ពេញមួយយប់ រហូតទៅជាកើតគ្រុនផ្តាសសាយ បន្ទាប់មកជីមីនក៏គ្រាប្អូនដើរចូលផ្ទះ ដោយមិនរងចាំយូរ គាប់ជួនលោកស៊ូឮសំឡេងឡូឡាមុខផ្ទះក៏ចេញមកមើល រួចហៅជីមីនឱ្យនាំជុងហ្គុកចូលផ្ទះ ប្រាប់អង្គរក្សយកវ៉ាលីជុងហ្គុកមកតាមក្រោយ។
" ក្រោកឡើងមក ចូលផ្ទះ "
" ជុងហ្គុកចៅ មោះជីមីនយកប្អូនចូលសិនមកចៅ "
" អ្នកណាអនុញ្ញាតឱ្យវាចូលមក? " លោកស៊ូមិនសូវជាផ្តាច់ការប៉ុន្មានទេ ណាស់តែកូនប្រសា ដែលចុះពីជាន់ខាងលើមកកៀកចង្កេះប្រពន្ធ ទប់ខ្លួននាងពេលដើរចុះតាមកាំជណ្តើរ បានបន្លឺសំឡេងកាចចេញមក ដោយមិនរីករាយ ក្នុងទទួលស្វាគមន៍ប្អូនប្រុស។
" គឺប៉ា កុំចិត្តអាក្រក់ដាក់ប្អូនពេក យ៉ុនហ្គី " ធម្មតាលោកស៊ូមិនសូវជំទាស់ចិត្តកូនប្រសាទេ តែរឿងជុងហ្គុកមួយ ទុកឱ្យដេកដួលសន្លប់ ហាលខ្យល់ហាលភ្លៀង ដល់ឈឺដោយមិនខ្វាយខ្វល់នេះគាត់ធ្វើមិនបានទេ គាត់បានងាកទៅតបសម្តីកូនប្រសារបស់គាត់ ទើបកូនស្រីគាត់បន្លឺតាមក្រោយ។
" បងហ្គុក ពុទ្ធោអើយ ក្តៅខ្លួនណាស់ អ្នកបម្រើទៅយកទឹកក្តៅនិងកន្សែងមក ខ្ញុំជូត " គ្រាន់តែឃើញសភាពបងថ្លៃ ដូចមិនស្រួលស្លេកស្លាំង ស្ទើរតែសន្លប់បាត់បងស្មារតី នាងតូចហ្វីឡាស្ទុះចូលទៅ ស្ទើបអង្អែលថ្ពាល់បងប្រុស ខ្លួនរបស់គេក៏ឡើងកម្តៅខ្លាំងណាស់ ធ្វើឱ្យនាងភិតភ័យ បន្លឺហៅអ្នកបម្រើនាំយក ទឹកក្តៅនិងកន្សែងមកជូតខ្លួន ឱ្យបងថ្លៃ។
" ត្រឹមប៉ុណ្ណឹងអូនមិនចាំបាច់ភ័យទេ វាមិនងាប់ឡើយ " យ៉ុនហ្គីដើរចូលមកអង្គុយនៅសាឡុង ទល់មុខលោកប៉ាក្មេក ដោយបានថាបញ្ជោះបោះបោកដាក់ប្អូន ដែលដេកឈឺស្តូកស្តឹងលើសាឡុង ចំណែកឯជីមីនវិញ មិនបាននៅមើលយូរទេ នាយកំលោះក៏ដកខ្លួនចេញទៅក្រៅ ជិះកង់ដើរលេងនៅចម្ការ កហរូចមើលដំណាំភោគផល ប្រជាជនតបន់នេះ ជាការហាត់ប្រាណពេលព្រឹក។
" លោកប្តី បិទមាត់បងទៅ បងជាបងប្រុសចិត្ត
អសក្រក់បំផុត " ហ្វីឡាចោលភ្នែកសម្លក់មុខស្វាមី ដែលពូកែនិយាយច្រើនហើយចិត្តអាក្រក់ ថែមទៀត នាងកំពុងតែចាត់ការ ដោះអាវសឺមី ចេញពីរាង្គកាយបងថ្លៃ នាងពួតកន្សែងនិងទឹកក្តៅ ជូតថែថើលើដើមទ្រូង ជូតមុខមាត់និងសព្វសាច់លើខ្លួនប្រាណបងប្រុស និងបិទបន្ទះជែលស្រូបកម្តៅក្បាល រួចដាស់ជុងហ្គុកឱ្យក្រោកលេបថ្នាំ ប្រហែលភ្ញៀងយប់មិញ ត្រូវអង្គុយទឹកភ្លៀងពេញមួយយប់ទើបបានទៅជាគ្រុនក្តៅដូច្នេះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now