ភាគ: ៩៧

1.2K 82 2
                                    

អាហារថ្ងៃត្រង់ក៏ឈានចូលមកដល់ ថ្ងៃនេះនាងតូចហ្វីយ៉ាមានម៉ោងរៀនព្រឹកល្ងាច ទើបនាងមិនបានត្រឡប់ទៅក្រុមហ៊ុនលោក
ប៉ារបស់នាងវិញទេ នាងនៅញ៉ាំបាយនៅសាលារៀន បីនាក់
ខេត៍ធីនិងអៃលីង ពួកនាងបានឡើងមកកង់ទីនជាន់ទី៣នៃ
អាគាសាលារៀន ខេត៍ជាអ្នកចាប់តុ ចំណែកហ្វីយ៉ានិងអៃលីងកំពុងដើរមកដួសម្ហូប អាហារ ពេលដួសរួចនាងតូចហ្វីយ៉ាក៏ដើរត្រឡប់ តម្រង់ទៅតុអាហារវិញ ក៏ប៉ុន្តែ ប្រាវ!! ៖
" អ៊ួយ..." ម្ហូបអាហារដែលបានដួសរួច មុននេះក៏បាន គំពប់អស់ ទៅលើកម្រាលឥដ្ឋ ដោយសារហ្វីយ៉ាដើរមិនស្រួល ត្រូវបាន
ស៊ូគីមយកជើងដាក់ទាក់ ធ្វើឱ្យនាងជំពប់ជើងដួល អុកជង្គង់និងកម្រាកឥដ្ឋភ្លាមៗ ស៊ូគីមជានិស្សិតចូលថ្មី ដែលមានចរិត ឆ្នាសឆ្នើម ចូលចិត្តបង្កររឿង ជាមួយនិស្សិត ដែលទន់ខ្សោយ ជាពិសេសអៃលីនិងខេត៍ធី។
" ហ្វីយ៉ាឯងយ៉ាងម៉េចហើយ? " អៃលីងដាក់ថាសអាហារទៅលើតុ បន្ទាប់មក ក៏ស្រវាជួយលើកហ្វីយ៉ាឱ្យក្រោកឡើង សំពត់រៀន
របស់នាង ត្រូវប្រឡាក់អស់ ក្បាលជង្គង់ក៏មានស្នាមរបួសបន្តិចបន្តួច បង្ករជាឈាមហូរចេញមក និស្សិតគ្រាប់គ្នាដែលនៅ
កង់ទីន ញ៉ាំអាហារ បានក្រឡេកមើលពួកគេ គ្រប់គ្នា នាំគ្នាខ្សឹបខ្សៀវ ក្រោយឃើញហ្វីយ៉ាត្រូវស៊ូគិធ្វើបាប។
" ដើរសស្លក់សស្លើត " ស៊ូគីមក្រោក ចេញពីកៅអីមក ឈរក្រព័ទ្ធដៃ អាងអំណាច ដែលម្តាយនាង មានមុខមាត់ក្នុងសង្គម ជួយ
សង្គមបានច្រើន ធ្វើចរិតក្អេងក្អាង មានតែឯង ក្នុងសាលា។
" ឯងកំពុងថាឱ្យអ្នកណាស៊ូគីម? " អៃលីងក្រោកឡើង ឈានជើងចូលជិតស៊ូគីមរួច ចោទសួរស៊ូគីម ព្រោះធ្វើចរិតឆ្មើងឆ្មៃពេក។
" ថាឱ្យឆ្កែឆ្មាទេដឹង ហ្អឺស!! " ស៊ូគីមកាន់តែនិយាយផ្គើនដាក់
អៃលីង ព្រោះនាងមានចរិតក្រអឺតក្រទម បែបនេះស្រាប់ហើយ ធ្វើឱ្យអៃលីទ្រាំមិនបាន លើកដៃបម្រុងទះកំផ្លៀងតែត្រូវហ្វីយ៉ា ហាមឃាត់។
" ស៊ូគីមឯង... "
" កុំអីអៃលីង ចាំដួសថ្មីទៅ ក៏បានដែរ"
" ជានិស្សិតចូលថ្មីទេ តែចរិតពាលគ្មានពីរ " ខេត៍ធីដើរចូលមក បំណងជួយគ្រាហ្វីយ៉ាចេញ ពីទីនោះ តែដោយសារខឹងពេកក៏ជ្រុលសម្តីថាឱ្យស៊ូគីមខ្លះ។
" អ្នកណាពាល នាងខ្ទើយ? " ខេត៍ធីគ្រាហ្វីយ៉ាចេញមកហើយ តែស៊ូគិមិនសុខចិត្ត បានចូលទៅចាប់កន្ត្រាក់ ដើមដៃខេត៍ធីមកវិញ ដោយតម្លើងសំឡេងធំដាក់ខេត៍ធី។
" សត្វឆ្កែទេដឹង " ខេត៍ធីមិនដែលចេះខ្លាចអំណាច នរណាស្រាប់ហើយ ទោះបីស៊ូគីមជាកូនអ្នកធំ មកពីណាក៏ដោយក៏ខេត៍ធីមិនខ្វល់ដែរ ខេត៍ធីសម្លក់មុខស៊ូគីមរួចក៏ គ្រាហ្វីយ៉ាទៅតុអាហារ។
" នាងខ្ទើយខេត៍ នាងឯង..." ស៊ូគិស្ទុះចូលទៅ ចង់ចាប់ក្របួចសក់ខេត៍ធីពីក្រោយ តែត្រូវអៃលីង យកខ្លួនមកពាំងជំនួស រួចលើកដៃបម្រុងទះស៊ូគីម ធ្វើឱ្យស៊ូគីម មិនហ៊ានចូលក្បែរ ព្រោះនិស្សិតផ្សេង គេកំពុងលើកទូរស័ព្ទមកថត ចំណែកគ្នីគ្នាស៊ូគិ ក៏ចូលមកចាប់ស៊ូគិដូចគ្នា។
" ចូលមក បើខ្លាំងចូលមក "
" ផ្ញើទុកសិនចុះ "
" ឈឺខ្លាំងទេ ហ្វីយ៉ា " មកដល់តុអាហារ អៃលីងយកដៃស្ទាបក្បាលជង្គង់ ឡើងពកហើម ក្រហមជាំមានហូរឈាមតិចៗ នាងធ្វើមុខស្ងួត សួរនាំមិត្ត។
" មិនអីទេរបួសសើស្បែក " ហ្វីយ៉ាញញឹមដាក់អៃលីង ដើម្បីកុំឱ្យមិត្តព្រួយបារម្ភ នាងមិនកើតអីពិតមែន គ្រាន់តែរបួសសើរស្បែក
ប៉ុណ្ណោះ មុននេះមិនមែនហ្វីយ៉ាខ្លាចស៊ូគឋិមទេ តែហ្វីយ៉ាខ្លាចបែកធ្លាយវីដីអូរ វាយតប់គ្នានៅសាលា ធ្វើឱ្យអាប់ឱនកេរ្តិ៍ឈ្មោះ
លោកប៉ានាង ទៅវិញទេ ហ្វីយ៉ាគិតបានដិតដល់ ខ្លាំងណាស់។
" តែប៉ាឯងអាចស្តីបានណា "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now