ភាគ: ២០

1.1K 46 6
                                    

រងចាំកូនស្រីយូរពេក ម្ចាស់តូចក៏បានក្រោកឈរ អស់កម្ពស់ ទៅតាមកូនស្រី នៅខាងលើបន្ទប់ ពេលរុញទ្វាចូលទៅដល់កំពុងឃើញលោកយាយ ឈរក្រងសក់ឱ្យចៅស្រី បន្ទាប់មកជុងហ្គុកក៏បានផ្តល់សញ្ញាទៅអ្នកម៉ាក់ ទើបនាយ ទៅឈរពីខាងក្រោយកូនស្រី ក្រងសក់មួយចំហៀងទៀតឱ្យនាង រួចរាល់ហើយ នាយក៏ឱនឆ្មក់ថើបថ្ពាល់ រលោងស្រិលកូនស្រីមួយខ្សឺត ៖
" សឺត!! ថ្ពាល់កូនប៉ាក្រអូបម្លេះទេ ប៉ាក្រងសក់ឱ្យកូនរួចហើយ
ព្រះនាងតូច កូនប៉ាស្អាតណាស់យប់នេះ " ជុងហ្គុកឆ្មក់ថើបថ្ពាល់កូនមួយខ្សឺត យ៉ាងកំហូច ក្រោយពេលក្រងសក់ឱ្យនាងរួច តែនាងតូចមិនបានដឹងថាលោកប៉ាក្រងសក់ឱ្យនាងមួយចំហៀងទៀតទេ ព្រោះនាងកំពុងរវល់លេងហ្គែម ក្នុងទូរស័ព្ទ នាងស្រាប់តែដឹងនៅពេល លោកប៉ាថើបនាងមួយខ្សឺតរួច មានអារម្មណ៍ថា អ្វីមួយប៉ះថ្ពាល់នាង។

" អាប៉ា ហ្អឹក!! ប៉ាលួចថើបកូន ឌឹប!!ឌឹប!! " នាងតូចបង្វិលខ្លួនមក ប្រសព្វមុខនិងលោកប៉ា នាងសម្លក់មុខលោកប៉ាខាំមាត់ ពេបមាត់
យំសសិត ខឹងលោកប៉ាចូលមកថើបនាងស្ងាត់ៗ។

" កូនខ្លួនឯងមិនថើប ឱ្យថើបអ្នកណា ហ្អឹម..."

" គឺថើបកូន អ្ហាយ!! អត់ទេកូនច្រឡំមាត់ "

" អ៊ួយ!! មុននេះប៉ាក៏ច្រឡំដែរ "

" ច្រឡំអ្វី? "

" ច្រឡំថើបថ្ពាល់កូន ថើបមាត់កូនទើបត្រូវ " ឃើញទេលោកប៉ាក៏ខូចមិនចាញ់គ្នាដែរ និយាយលេងបន្លំធ្វើមែន នាយសង្ហាច្បិចចុងច្រមុះកូនស្រី ដោយកាយវិការ ក្នក់ក្នាញ់ មុននិងឱនមុខទៅរក
បបូរមាត់កូនស្រី បំណងថើបនាង។

" អត់ទេអត់ទេ កូនមិនឱ្យថើប ជាដាច់ខាត គឺមិនឱ្យ ហ្អឹក!! "
នាងតូចអៀនប្រៀន ភ័យស្លោស្លន់ យកដៃផ្ទប់មាត់ ទធាក់ជើងមិនឱ្យលោកប៉ាមកជិតនាង មិនឱ្យលោកប៉ាថើបនាង តែអត់នោះទេ លោកប៉ាក៏លួចញញឹមស្រស់ ដកប្រអប់កាំម្ញីពណ៌ក្រហមមកបង្ហាញនាង។

" ឈប់ងរទៅ ប៉ាពាក់ខ្សែកឱ្យកូន " ជុងហ្គុកបើកបង្ហាញខ្សែកពេជ្រមួយខ្សែ ដល់កូនស្រី រួចចាប់បង្វិលខ្លួននាងឱ្យអង្គុយទល់មុខកញ្ចក់ ទើបនាយដោះទំពក់ខ្សែក មកពាក់ឱ្យកូនស្រី។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now