ភាគ: ១០២

1.4K 86 7
                                    

ក្រោយម្ចាស់តូច និងស៊ូគីម ចេញទៅផុត លោកជំទាវចន
និងអ្នកស្រីចាង មានពេលវេលា និយាយរឿងរៀបការ របស់ក្មួយប្រុសគាត់ និងស៊ូគីម តែពីនាក់ចាស់ទុំ ពួកគាត់ទាំងពីរនាក់ លោកជំទាវចន ក៏បានបន្ត ៖
" រឿងពួកយើង កូនចៅទាំងសងខាង ចាត់ការតាមនេះចុះណា មិនចាំបាច់មើលចិត្តគ្នាយូរពេកទេ ខាងខ្ញុំគេបន្ទាន់ចង់បានប្រពន្ធ " លោកជំទាវ ក្រោយក្មេងៗចេញផុត គាត់ក៏និយាយកាត់សេចក្តី សរុបរឿងគ្រប់យ៉ាង ដែលបាននិយាយជាមួយអ្នកស្រីចាងកន្លងមក រឿងផ្សំផ្គុំ ចាង ស៊ូគីម
និងយ៉ន់ជុន ក្មួយប្រុសរបស់គាត់ ដែលត្រូវជាកូនប្អូនថ្លៃគាត់នៅឯប្រទេសចិន សាច់ឈាមខាងលោកតាចន។
" ចាសអ្នកបង ប្រសិនរៀបការរួច ខ្ញុំនិងឱ្យស៊ូគីម ឈប់រៀន អាចជួយសម្រួលកិច្ចការអ្នកបង " ម្តាយស៊ូគីម មិនរងចាំយូរ មិនងាយទេ ដែលកូនស្រី មានឆ្អឹងរឹង បានរៀបការចូលគ្រួសារចន ត្បិតថាមិនបានរៀបការកូន ជាមួយម្ចាស់តូចក៏ដោយ ក៏បានរៀបការជាមួយក្មួយប្រុស លោកជំទាវចនដែរ ដែលសុទ្ធសឹងជាត្រកូលខ្ពង់ខ្ពស់ មានផលប្រយោជន៍មកដល់អ្នកស្រី និងកូន ណាមួយអ្នកស្រី មានតែពីនាក់ម្តាយកូន មានអ្វីត្រូវព្រួយបារម្ភឡើយ លើកដាក់កូន ការជាមួយកូនអ្នកមាន ម្តាយចាំតែសោយសុខ លើគំនរមាសប្រាក ទ្រព្យសម្បត្តិ មហាសាល។
" សួរចិត្តក្មេងសិន ចាំឱ្យឈប់ យ៉ាងណាក៏អគុណអ្នកអូនដែរ កូនស្រីស្អាតមិនចាញ់ម្តាយ ចរិតក៏ល្អ ក្មេងល្អ ស្រួលចិញ្ចឹម "
" កុំសរសើពេកអ្នកបង នាងនៅមានកម្រិត ពឹងពាក់អ្នកបងជួយមើលថែ និងណែនាំបន្ថែមទៀតផងចាស "

នៅចំណតឡាន
" បងប្រុស ឈប់សិន " តាមពិតទៅស៊ូគីមមិនមែនសុំម្តាយមកបន្ទប់ទឹកទេ គឺចង់មកជួប ម្ចាស់តូច នៅខាងក្រៅ ទៅវិញទេខំរត់ដេញតាមប្រុសកំលោះរហូតមកដល់ចំណតឡាន រួចឃាត់ដំណើរ ម្ចាស់តូចទៀត។
" បាទ? មានការអី ប្អូនស្រី  " ម្ចាស់តូច ហៀបនិងចូលឡានហើយ ក៏ទាញទ្វារបិទវិញ ឈរនិយាយជាមួយនាងសិន នាងធ្វើឫកពាប្លែកៗ អេះអុញ ដូចចង់សុំអ្វីម្យ៉ាង។
" គឺគឺ នេះជា..." នាងដកទូរស័ព្ទចេញមក ជុងហ្គុកក៏កាត់ន័យយល់បាន ទើបនាយថកចេញមកដែរ។
" អ៎!! អូខេ នេះជានាមប័ណ្ណបង បាយ៍ៗណា " នាយដកមកដែរ ដាក់ទូរស័ព្ទ ទល់ក្បាលគ្នា ពួកគេក៏អាចadd គណៈនេយ្យIG ឆាតជាមួយគ្នាបាន ធ្វើឱ្យស៊ូគីមសប្បាយចិត្ត ញញឹមញញែម ដាក់ប្រុសកំលោះ ចំណែកម្ចាស់តូចវិញ បានត្រឹមតែញញឹមតប រួចដកនាមប័ណ្ណចេញមក ហុចឱ្យស៊ូគីម។
" ចាសអគុណ បងប្រុស! តែ...គីមសុំចាប់ដៃមួយបានទេ " ម្ចាស់តូចហៀបនិងបិទទ្វារឡានហើយ ស៊ូគីមបានឃាត់ម្តងទៀត ចង់ចាប់ដៃគេ ក្មេងអីធ្វើចរិតប្លែកៗ ជុងហ្គុកញញឹមពព្រាយ លូកដៃទៅចាប់ដៃនាង បន្ទាប់មកក៏បើកឡានចាកចេញទៅ
លើកដៃបាយ៍ៗនាងថែមទៀតផង។
" បាយ៍ៗ ជួបគ្នាឆាប់ៗ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now