ភាគ: ៦៥

1.3K 117 13
                                    

ព្រឹកថ្ងៃថ្មី...
ចំណាយពេលហោះហើរពីទីក្រុងសេអ៊ូល អស់រយះពេលជាង១០ម៉ោង ទើបលោកម្ចាស់មីន បានមកដល់ទីក្រុងសុីដនីយ៍ ពេលនេះនរៈសង្ហា និងភរិយាកំពុងធ្វើដំណើរតាមផ្លូវ អមដោយរថយន្តស្ព័រពណ៌ខ្មៅ ប្រាំគ្រឿងក្នុងទិសដៅដូចគ្នា មិនប៉ុន្មាននាទីផង រថយន្តទំនើបទាំងប្រាំមួយគ្រឿងបានបើកចូល មកដល់ទីតាំងវិមានត្រកូលចន លោកម្ចាស់មីនចុះបើកទ្វារឱ្យភរិយាដែលកំពុងមានផ្ទះពោះ៧ខែ កៀកចង្កេះនាងដើរសន្សឹមចូលទៅខាងក្នុងវិមាន អ្នកកំលោះងាកឆ្វេងស្តាំរកម្តាយមីង រួចបន្លឺ៖
" ជំទាវមីង ជម្រាបសួរ "
" ជម្រាបសួរ ជំទាវមីង "
" អ្ហា៎!! យ៉ុនហ្គី មោះ!ហ្វីឡា អង្គុយសិនមកក្មួយ ម្តេចមកលេងមីង មិនផ្តល់ដំណឹងមុនដូច្នេះ? " លោកជំទាវចនកំពុងអង្គុយមើលឯកសារសមារគមន៍សុខៗ ក៏ក្រឡេកទៅឃើញក្មួយប្រុសកៀកចង្កេះប្រពន្ធរបស់គេចូលមក សម្តៅមករកគាត់ ទើបលោកជំទាវក្រោកឡើងទៅដឹកដៃក្មួយថ្លៃឱ្យមកអង្គុយក្បែរគាត់ បន្ទាប់មកលោកជំទាវក៏និយាយលេង សួរនាំយ៉ុនហ្គី ទាក់ទងនិងហ្វីឡាតិចតួច មួយសន្ទុះក្រោយមក គាត់ក៏សួរនាំយ៉ុនហ្គី ម្តេចមកមិនផ្តល់ដំណឹងឱ្យគាត់ដឹងមុនអ៊ីចឹង ធ្វើឱ្យគាត់ភ្ញាក់ផ្អើល ត្រៀមទទួលក្មួយស្ទើរមិនចង់ទាន់។
" គឺគឺថា មានរឿងបន្ទាន់ក៏ឆាប់មក " យ៉ុនហ្គីអង្គុយនៅសាឡុងទល់មុខម្តាយមីង នាយកំលោះបញ្ចេញទឹកមុខមិនសូវសម តើគួរចាប់ផ្តើមនិយាយរៀបរាប់ ពីចំណុចត្រង់ណាមកមុន នាយក៏សម្លឹងមុខភរិយាភ្លឹះៗ តបសម្តីនិងម្តាយមីង ទាំងត្រដិតជាប់គ្នា មិនហ៊ាននិយាយប្រាប់រឿងការពិត ក៏និយាយរឿងផ្សេង ខណៈដែលអរក្ស កំពុងជញ្ជូនអីវ៉ាន់ហ្វីយ៉ាចុះមកជាន់ក្រោម កាត់មុខលោកជំទាវល្មម ធ្វើឱ្យគាត់ដកឃ្លា ក្រោកឈរក្រឡេកមើលពួកគេ រួចសម្លឹងមើលមុខហ្វីយ៉ា ដើរចុះស្ពាយកូនកាបូប ដើរមកជិតលោកយាយ ទើបលោកជំទាវចាប់កាន់ដៃចៅស្រីរួចបន្លឺប្រយោគសំណួរ ដោយមានចម្ងល់។
" នេះជាអ្វី? ពួកគេកំពុងជញ្ជូនអីវ៉ាន់ទៅណា? ហ្វីយ៉ាចៅ? "
សកម្មភាពអរក្សធ្វើឱ្យលោកជំទាវងើយឆ្ងល់ គិតមិនយល់ សម្លឹងមើលសកម្មភាពពួកគេ ឆ្លាស់គ្នានិងទឹកមុខ ស្រងូតស្រងាត់របស់ចៅស្រីគាត់ លោកជំទាវសួនាំហ្វីយ៉ាដោយអង្អែលដើមដៃចៅស្រី តែនាងនៅស្ងៀម។
" .... " ហ្វីយ៉ានៅស្ងៀម មិននិយាយស្តី អ្វីទាំងអស់ ព្រោះមិនដឹងនិយាយពីត្រង់កន្លែងណាមក ឬក៏ឱ្យនាងប្រាប់លោកយាយដោយត្រង់ថា នាងឈប់រស់នៅទីនេះហើយ? អត់ទេ!នាងធ្វើចិត្តមិនបាន ហ្វីយ៉ារលីងរលោងទឹកភ្នែកដាក់លោកយាយ រួចចាប់ឱបលោកយាយ ទាំងកំពុងខ្សឹបខ្សួល។
" មានរឿងអី ប្រាប់យាយមក នរណាធ្វើអីចៅស្រីសំណព្វរបស់យាយ អីវ៉ាន់ក៏ច្រើនចង់ទៅណា? " លោកជំទាវអង្អែលខ្នងចៅស្រី គាត់លួងលោមចៅ ខ្លាចថាចៅមានអ្នកណាធ្វើបាប ទើបនាងមិនហ៊ាននិយាយអ្វី ខ្លាចចៅមានរឿងលាក់ក្នុងចិត្ត គាត់ធ្វើជាយាយរបស់ហ្វីយ៉ា គាត់ដឹងចរិតចៅស្រីច្បាស់ នាងជាក្មេងល្អ មានហេតុផល គាត់គ្រាន់តែចង់ដឹង ម្តេចថ្ងៃនេះប៉ាម៉ាក់នាងមកទទួល ដោយបានរើអីវ៉ាន់ទៅច្រើនវ៉ាលីដូច្នេះ?
" ក្មួយនាំហ្វីយ៉ាទៅសម្រាកលម្ហែកាយ នៅផ្ទះលោកតារបស់នាង មួយរយះជំទាវមីង ក្មួយគិតថាពេលមក ចាំប្រាប់មីងឱ្យដឹង ក្មួយសុំទោសផងបាទ " យ៉ុនហ្គីដាច់ចិត្ត និយាយកុហសម្តាយមីង ដោយលើកឡើងថា ហ្វីយ៉ាសម្រាកលម្ហែកាយមិនមែនផ្លាស់ទៅនៅបារាំង ជារៀងរហូតទេ បើប្រាប់ការពិតពេលនេះ ម្តាយមីងអាចនិងមិនអាចទទួលយកបាន ដូច្នេះសុខចិត្តកុហសសិន ប្រសើជាជាងការ និយាយពាក្យពិត ព្រោះយ៉ុនហ្គីសុខចិត្ត ស្របលើការ សម្រេចចិត្តរបស់កូនស្រី ទីណាធ្វើឱ្យនាងមានក្តីសុខ នាយក៏តែងតែផ្តល់ឱ្យកូន ដោយនាំនាងទៅរស់នៅបារាំង ផ្ទះលោកតារបស់នាង ក៏រស់នៅជួបជុំជាមួយបងស្រីនាងដែរ។
" ចង់ទៅប៉ុន្មានថ្ងៃ? យូរដែរទេ? មីង...មីង ហ្អឹក!! "
" គឺចៅ គឺ..."
" មួយរយះពេលខ្លីនោះទេ មីងកុំបារម្ភអី ណាមួយហ្វីយ៉ា វិស្សមកាលផង ក្មួយក៏ចង់ឱ្យនាង សម្រាកលម្ហែកាយខ្លះ "
ប្រុសកំលោះងើបពីសាឡុង ដើរទៅឱបម្តាយមីង គាត់កំពុងតែខូចចិត្តនឹកចៅស្រី ត្រូវឃ្លាតកាយមួយរយះ តែការពិតមិនដឹងថាពេលណាហ្វីយ៉ាបានមករស់នៅអូស្ត្រាលីវិញទេ បើនាងនៅទីនេះច្បាស់ណាស់នាងនិងឈឺចាប់ រៀនក៏មិនបានចប់ចុងចប់ដើម ណាមួយនាងសម្រេចចិត្តយកការរៀនមិនមែនយកប៉ាតូច ព្រោះប៉ាតូចនាងក៏មិនដែលខ្វល់ពីនាងស្រាប់ហើយ នាងចង់ប្រើជីវិត បែបយុវវ័យរបស់ខ្លួន ឱ្យមានក្តីសុខជាងនេះ យ៉ុនហ្គីនៅតែអះអាងថា កូនស្រីទៅនៅបារាំង ដើម្បីសម្រាកលម្ហែកាយ នាកំឡុងពេលវិសម្សកាលរបស់នាង ផ្ទុយពីការពិត លោកស្រីចនក៏ងក់ក្បាលយល់ស្របតាមសម្តីក្មួយប្រុស។
" តែអីវ៉ាន់ត្រូវរើទៅទាំងអស់ដូច្នេះឬ? " គាត់ជូតទឹកភ្នែកចេញ វាភាពៗពេកហើយ នាងតូចមិននិយាយប្រាប់គាត់មុខមួយថ្ងៃពីរ ឱ្យដឹង ឮថានាងគេងឈឺសុខៗ ថ្ងៃថ្មីនាងក៏ចាកចេញទៀត ចិត្តជាយាយ មិនទាន់ទទួលយកការបែកពីចៅបានភ្លាមៗនោះទេ។
" គឺនៅខ្លះដែរលោកយាយ " នាងតូចលូកដៃទៅកាន់ដៃលោកយាយ ដោយបានលើកទៅអង្អែលថ្ពាល់លោកយាយ ជូតទឹកភ្នែកឱ្យលោកយាយ រួចឱបលោកយាយនាង មុនពេលនាងចាកចេញពីទីនេះ ទៅបារាំងជាមួយ ប៉ាម៉ាក់របស់នាង។
" ហ្អឹម...ថែរក្សាខ្លួនផង យាយនឹកចៅណា ខ្សឺត!!ចៅយាយ
ញ៉ាំបាយឱ្យច្រើនៗណា សំណព្វចិត្ត " លោកជំទាវចន អង្អែលខ្នងចៅស្រី រលីងរលោងទឹកភ្នែក ពិបាកចិត្តផ្ទះត្រកូលចននិងស្ងាត់ បើសិនគ្មានវត្តមានចៅស្រី ខ្លួនតូចនៅ រាល់ដងរាល់ពេលនាងចេញពីរៀន តែងឃើញនាងរត់មកឱបគាត់តែពេលនេះ គ្មានទេ នាងនិងទៅឆ្ងាយហើយ ហ្វីយ៉ាតបលោកយាយ មុនពេលនាងចាកចេញទៅ ចិត្តមិនចង់ តែនាងជាក្មេងដែលចិត្តដាច់បំផុត នាងទ្រាំរស់នៅទីនេះ មើលមុខប៉ាតូចនាង មិនបានទេ នាងខឹងគាត់ នាងមិនលើកទោសឱ្យគាត់ឡើយ គាត់ជាមនុស្សចាស់ យល់តែចិត្តខ្លួនឯង រស់នៅម្នាក់ឯងសមចិត្តគាត់ហើយ ពីពេលនេះតទៅ។
" ចាសជំទាវយាយ ចៅលារសិនហើយ យ៉ាយ៉ាស្រលាញ់លោកយាយខ្លាំងៗ "
" ជំទាវមីងក្មួយលារសិនហើយ "
" ចាស សុខសប្បាយតាមផ្លូវ ហេតុអីក៏ឆាប់ទៅយ៉ាងនេះចៅយាយ ហ្វីយ៉ា "

ពេលយប់ម៉ោង១០:០០ សន្ធឹកសំឡេងរថយន្ត ស៊េរីទំនើបចុងក្រោយបានចូលសំចត នៅកន្លែងចតឡានក្នុងវិមានត្រកូលចន នាយសង្ហាដាក់ជើងចុះពីឡាន ដោយដំណើរត្រេតត្រូតភ្នែកមមី បើកស្ទើរមិនចង់រួច សម្លៀកបំពាក់មិនរៀបរយសោះប្រៀបដូច ខ្មោចទឹក ប្រមឹកជោកជាំ ខ្លួនជាប់ដោយក្លិនសុរា ហួងហាងសាយភាយ បោះជំហានសម្តៅឡើងជណ្តើរ ស្របពេលម្តាយ ដើរចេញពីសាឡុងមក កាត់មុខកូនប្រុស ៖
" ម៉ោងប៉ុន្មានហើយ ទើបចូលផ្ទះ? អាចរឹតមាយាទថោកនេះកូនមិនចេះចោល? " លោកជំទាវបិទអំពូលភ្លើងធំក្នុងផ្ទះ បើកត្រឹមអំពូលភ្លើងពណ៌ពងមាន់ព្រឹមៗ ក្រោយឮសម្រឹបជើងកូនប្រុសមកដល់ លោកជំទាវក៏ក្រោកពីសាឡុង ដើរមកឈរពាំងមុខកូនប្រុស គាត់សម្លឹងមើលកូនប្រុសពីក្បាលដល់ចុងជើង សភាពស្រវឹងប្រមឹក អាវចំហក មានស្នាមក្រេមពាសពេញដើមទ្រូង និងដើមក ធំក្លិនសុរាហួងហាង សាយភាយជះ ចូលច្រមុះគាត់។
" ជំទាវម៉ាក់ ម៉ាក់កុំបុិនរអ៊ូពេកមើល៍ ខ្សឺត!! ហ្គូតណាយ
ម៉ាយស្នេហា របស់កូន ស្រលាញ់អ្នកម៉ាក់ខ្លាំងៗ " អ្នកកំលោះបើកភ្នែកស្ទើរតែមិនរួច ស្ថិតក្នុងសភាពស្រវឹងជោកជាំ និយាយជាមួយម្តាយមិនដឹងក្បាលកន្ទុយ សើចដើមក៏បើកភ្នែកមមី ត្រេតត្រូតទប់ខ្លួនមិនជាប់ ថែមទាំងចាប់ក្រសោបថ្ពាល់ម្តាយថើបមួយខ្សឺតទៀត ធ្វើដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។
" តែម៉ាក់មិនបានស្រលាញ់ឯងទេ ឆ្អាបក្លិនស្រីឱ្យហួង រៀនធ្វើចរិតមនុស្សចាស់ទុំ បន្តិចទៅ កុំឱ្យម៉ាក់ហត់ចិត្តណាប្រុសតូច " លោកជំទាវចន រុញកូនប្រុសចេញ គាត់ថាស្តីឱ្យគេចំៗ គេចូលចិត្តធ្វើចរិច មិនស័ក្តសមជាសេដ្ឋីជាន់ខ្ពស់ កើតក្នុងត្រកូលខ្ពង់ខ្ពស់សោះ ចូលចិត្តចេញក្រៅចូលក្លឹបផឹកសុី អួរប៉ានួរស្រីញី ញយដងណាស់ ដែលលោកជំទាវចាប់បាន ស្ទើរអត់ទ្រាំនិងចរិតកូនម្តងម្កាលមិនបាន លោកជំទាវចន បញ្ចេញទឹកមុខមិនពេញចិត្តចំពោះកូន។
" ម៉ាក់ហ៏!! កូនសុំទោសបាទ យូរៗម្តងទេ ក៏មិនបានលេងស្រីដែរ គ្រាន់តែឱ្យពួកនាងគាស់ស្រាឱ្យ និងកំដរផឹកតិចតួច ជាមួយដៃគូរជំនួញ តែប៉ុណ្ណោះ កូនម៉ាក់ធំហើយ "
" ព្រឹកមិញ យ៉ុនហ្គីមកទទួលហ្វីយ៉ា ទៅបារាំង ម៉ាក់ទៅគេងហើយ "
" ម៉ាក់...ម៉ាក់កំពុងតែនិយាយពីអី? ម៉ាក់ "


_______
និពន្ធដោយ: មីនស៍ហ្វា
(សមមុខហើយដែលកូនមិននៅជាមួយ)
អគុណហ្វេនៗWattpad សម្រាប់2k follower ស្របពេលខាងWattpad invite រឿងមួយនេះចូលទៅក្នុង
Watty Awards 2023 ជារឿងពេញនិយ័មអានសម្រាប់ឆ្នាំ2023 Jungkook ។ ចង់បានអីពី2K អ៊ីចឹងVoteវីតៗមកម៉ោង10:00 អ៊ែតមីនចូលមកមើលម្តងទៀតណា អគុណ😁🥰

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now