ភាគ: ៥៦

1.3K 91 14
                                    


ក្រោយលោកប៉ាចុចបិទ ផ្តាប់ប្រព័ទ្ធទូរស័ព្ទ នាងតូចឱន
មុខចុះក្តាប់ទូរស័ព្ទជាប់ នៅនិងដៃ សំណួររាប់លានសំណួរ ដែលនាង ចោទសំណួរសួរខ្លួនឯង ផុសពេញខួរក្បាលអារម្មណ៍នាង ចម្លែកខុសប្រក្រតី ទឹកមុខស្រងូតស្រងាត់ ទៅជាកម្សត់ សោកសៅ កែវភ្នែករលីងរលោង ក្តៅភាយៗចង់ចេញចំហាយ ទឹកភ្នែក បន្ទាប់មក នាងក៏ដើរត្រឡប់ចូលទៅបន្ទប់ញ៉ាំអាហារ វីអាយភី របស់ខ្លួនវិញ បន្តអង្គុយញ៉ាំស៊ុបចិន តជាមួយ មិត្តភ័ក្ករបស់នាង៖
" ហ្វីយ៉ាទៅបន្ទប់ទឹកយូរម្លេះ? អង្គុយមក ញ៉ាំបន្តទៀត " អៃលីងស្ទាបដើមដៃមិត្តសម្លាញ់ រួចចោទសួរមិត្តក្រោយឃើញទឹកមុខហ្វីយ៉ា ដូចមិនសូវស្រស់បោះសោះ ខ្លាចថាមិត្តកើតមានអី។
" មុននេះខ្ញុំឈឺពោះ " នាងតូចសុខចិត្តនិយាយកុហសមិត្តភ័ក្ក នាងបានប្រាប់ពួកគេថា មិនស្រួលក្នុងពោះ ខេត៍ធីក៏លើកដៃទៅស្ទាបថ្ងាស ស្ទាបស្ទងកម្តៅ មិត្តសម្លាញ់ រួចបន្លឺសម្តី។
" នេះញ៉ាំថ្នាំបំបាត់ចុកពោះ ញ៉ាំមួយគ្រាប់ទៅ អាចមកពីស៊ុបនេះហឹរខ្លាំងពេក ក៏ថាបាន អឺ!! មែនហើយល្ងាចនេះ ហ្វីយ៉ាឯងអាចទៅ មើលគេប្រណាំងឡាន ជាមួយពួកខ្ញុំដែរឬអត់?"ខេតីធីហុចថ្នាំបំបាត់ឈឺពោះនិងរាករុស ឱ្យទៅមិត្តសម្លាញ់ ក៏ឆ្លៀតបបួលមិត្ត ទៅមើលគេប្រណាំងឡាននាល្ងាចនេះ ផងដែរ វាជាថ្ងៃប្រកួតផ្តាច់ព្រ័ត ណាមួយអៃលីងក៏បានទិញមកសំបុត្រ៣ ត្រៀមរួចរាល់ដែរ ក្នុងការទៅមើលឡានប្រណាំង ល្ងាចនេះ ពេលចេញពីសាលា ក៏ប៉ុន្តែហ្វីយ៉ា នាងរុញរាចិត្ត ព្រោះបានសន្យាជាមួយលោកប៉ា ថានាងនិងឆ្លងខួបជាមួយ និងគាត់នៅយប់នេះ។
" អឺគឺថា..."
" ទៅទៅណា យ៉ាយ៉ា ចាំខ្ញុំខលប្រាប់លោកតាឱ្យសុំប៉ាឯងឱ្យណា អូខេទេ? "
" ចាំមើលសិន ព្រោះខ្ញុំមានណាត់ញ៉ាំអាហារពេលល្ងាចជាមួយលោកប៉ាដែរ ដោយសារយប់នេះចង់ឆ្លងខួបជាមួយលោកប៉ា "
" ល្អហើយ បើពួកយើងទៅមើលការប្រណាំងឡាន ពេលចេញមកវិញ ពួកយើងឆ្លងខួបឯងទាំងអស់គ្នាទៅ ល្អដែរទេ? ក៏មិននៅដល់យប់ជ្រៅដែរ កុំធ្វើមុខបែបនេះ " ខេត៍ធីស្រាប់តែនឹកឃើញគំនិតល្អមួយ ជួយសម្រួលដល់ហ្វីយ៉ាអាចបានទៅមើលឡានឍប្រណាំង ឆ្លងខួបកំណើតជាមួយគ្នាហើយ ក៏អាចឱ្យលោកប៉ានាង មកទទួលទៅញ៉ាំអាហារដីឌ័រជាមួយគ្នាដែរ ព្រោះការប្រកួតឡានប្រណាំង បញ្ចប់ទៅមិនជាយប់ជ្រៅប៉ុន្មាននោះទេ នាងតូចក៏មានពេល នៅជាមួយប៉ាដែរ។
" អ៊ីចឹងខ្ញុំផ្ញើសារ ទៅប្រាប់លោកប៉ាសិនណា "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now