ភាគ: ១១

1K 49 3
                                    

ម្ចាស់តូចបានពរកូនស្រី មុខខ្យូត ដូចតុក្កតាដើរកាត់វ៉ូងមនុស្សម្នាជាច្រើន ដោយមិនខ្មាសអៀន អ្នកណាទាំងអស់ មិនខ្វល់ខ្វាយថាមានអ្នកណា ចង់គិតមិនល្អ ឬយល់ខុសអ្វីឡើយ សំខាន់នាយពរកូន សម្តៅចូលមកកន្លែងទិញសំបុត្រជិះស្គី ទឹកកក បន្ទាប់មកដើរទៅអង្គុយ លើកៅអីបន្ទន់ជងង្គ់ ចងស្បែកជើងស្គី ឱ្យកូនស្រី មុនពេលដើរចូលច្រក កន្លែងជិះស្គី មានក្មេងៗ ជាច្រើន មាន
អ្នកម៉ាក់លោកប៉ា ក្រុមគ្រួសារ ដែលមកកម្សាន្តនៅទីនេះ ជុងហ្គុកដឹកដៃកូនចូល កន្លែងជិះស្គីសន្សឹម ដើរតិតៗ ទៅមុខ ៖

" កុំលែងដៃកូនណា លោកប៉ាកូនយ៉ាខ្លាចណាស់ នេះជាលើកដំបូងផង " ហ្វីយ៉ាខ្ញាំម្រាមដៃ លោកប៉ាជាប់ នាងធ្វើមុខភ័យខ្លាចញ័រជើង មិនហ៊ានបោះជំហានទៅមុខទេ នាងចង់ឱ្យលោកប៉ាកាន់ដៃនាងឱ្យជាប់ វាជាលើកដំបូង ដែលនាងជិះស្គីទឹកកក។

" ចាំប៉ាបង្រៀនណា មោះ!! ដើរតិចៗមក កុំរត់លឿនពេក
អាចនិងដួល " ម្ចាស់តូចថយជំហានទៅខាងក្រោយ បញ្ចេញស្នាមញញឹម បោះដៃកាន់ដៃកូនជាប់ សន្សឹមថយក្រោយមួយជំហាន បង្ហាត់បង្រៀនកូន ឱ្យចេះជិះស្គី។

" ហិហិ អ្ហា៎!! លោកប៉ា វារអឹលណាស់ " នាយកំលោះស្រាប់តែរត់ទៅខាងមុខ ស្បែកស្គី រអឹលលើទឹកកក បោះជំហានទៅមុខយ៉ាងលឿន ខុសធម្មតា នាងតូចបិទភ្នែកស្រែកចាច ក៏ព្រោះតែភ្ញាក់ផ្អើល ភ័យបុកពោះ។

" កុំខ្លាចអី មានប៉ានៅជាមួយកូនហើយ "

" អ្ហាយ!! ទៅហើយៗ ប៉ាប៉ាចាស សប្បាយណាស់ ហិហិ "
នាំកូនស្រី ដើរលេងសួនកម្សាន្ត យូរម៉ោងដែរហើយ ជុងហ្គុកខ្លាចថា កូនស្រីងងុយគេង មិនបានញ៉ាំអាហារឌីន័រ អ្នកកំលោះ ក៏សម្រេចចិត្ត បញ្ឈប់ត្រឹមការលេង ល្បែងជិះស្គីទឹកកក ត្រឹមនេះរងចាំឱកាសក្រោយ ព្រោះយប់យន់ ដែរហើយ នាយក៏បាននាំកូនស្រី មកញ៉ាំអាហារ នៅស្កាយបារមួយកន្លែង លក្ខណះប្រាយវេត ស្ងប់ស្ងាត់ តែពីរនាក់ឳពុកកូន ពិតជាមានក្តីសុខខ្លាំងណាស់ គេជាលោកប៉ាម្នាក់ ដែលកក់ក្តៅបំផុត។

" ចង់ញ៉ាំអ្វី ព្រះនាងតូច កូនអាចកម្មង់បានណាបាទ " ប្រុសកំលោះជាលោកប៉ា ដាក់គូទដល់កៅអីភ្លាម បន្លឺសំដីស្រទន់ផ្អែមល្ហែម ញញឹមពព្រាយដាក់កូនស្រី ខណៈដែលដើរចូលមកមានបុគ្គលិក រស់រាយទទួល រាក់ទាក់ ស្វាគមន៍យ៉ាងកក់ក្តៅ នាយបាននាំកូនស្រីសំណព្វ មកភ្លក់រស់ជាតិអាហារ ឌីន័រនាយប់នេះ នៅស្កាយប៉ារ លំដាប់ប្រទេស ល្បីឈ្មោះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now