ភាគ: ១៤

997 39 4
                                    

មុននេះកំពុងអង្គុយ ទង្គិចកែវជាមួយបងប្រុសនិយាយរឿងខ្លះសើចសប្បាយផង ឥលូវបែរជាស្រងាកចិត្ត ខំរងចាំកូនស្រីតែងខ្លួនរួចចុះមកជួប តែនាងបែរជាមានកិច្ចការសំខាន់ រករបស់ដែលបាន
បាត់ទៅវិញ។

" កូនក៏មិនដឹងដូចគ្នាប៉ាតូច នាងថានិងចុះមកតាមក្រោយ "
យ៉ុនណាងើបមុខ តបសម្តីប៉ាតូច រួចចាក់ស្ទេកញ៉ាំបន្ត ចំណែកជីមីនងក់ក្បាលរងចាំស្តាប់ ដោយចោលក្រសែភ្នែកសម្លឹងមើលទៅ ផ្លូវចូល ក្រែងលូកូនស្រីពៅមកតាមក្រោយ តែពេលនោះ ជុងហ្គុក ក៏ក្រោកពីកៅអី។

" ចាំប៉ាឡើងទៅតាមប្អូន កូនញ៉ាំអាហារចុះណា ឃ្លានហើយ
សឺត!! " ថាចប់ជុងហ្គុកក្រោកពីកៅអី ថើបក្បាលយ៉ុនណាមួយខ្សឺតរួចដើរចូលខាងក្នុងវិមាន ចំណែកយ៉ុនហ្គីនៅដេញហ្គីតា សាសងស្នេហា ដាក់ស្រីក្មេង ភរិយាតូចដែលឈរអាំងសាច់។

នៅខាងក្នុបន្ទប់ ប្រណិតតុបតែងបែបកូនក្មេង រៀបចំឡើង
ដោយមានរបបៀបរៀបរយ រាងតូចដើរចុះឡើង ឱនមើលក្រោមគ្រែ ក្រោមតុសាឡុង ក្នុងបរិវេនបន្ទប់ តែមិនហ៊ានចេញទៅខាងក្រៅ សួរនាំអ្នកម៉ាក់ ហ្វីយ៉ាកំពុងរករបស់ម្យ៉ាង មើលទៅទំនងដូចជាសំខាន់ណាស់ សម្រាប់នាង ស្របពេលដែល ដៃមាំមួយគន្លឹះទ្វារសន្សឹមរុញចូល ទៅក្នុបន្ទប់កូនស្រី ៖

" ហ្វីយ៉ា កូនកំពុងរកអ្វី? " ឮថាកូនបាត់របស់ បារម្ភខ្លាចកូនរកមិនឃើញ ក៏តាមមកជួយរក កូនស្រី ក្រែលោ អាចជួយរកគ្នាឆាប់ឃើញចំណាយពេលតិច ឆាប់បានញ៉ាំអាហារជុំគ្នា។

" ប៉ាតូច គឺគឺអត់នោះទេ " រាងតូចភ្ញាក់ខ្លួនបន្តិច នាងកំពុងតែបើកថតុ រកមើលប្រអប់កាដូរបួនជ្រុងដែលបានបាត់ទៅ វាដូចជាបាត់ទៅស្រួលម្លេះ ព្រោះនាងចាំបានថាដាក់ក្នុងកាតាប ត្រឡប់មកដល់ផ្ទះវិញក៏មិនបានចាក់រើកាតាបដែរ ហ្វីយ៉ាឈរទ្រឹងមួយកន្លែង បង្វិលខ្លួនទៅរកលោកប៉ាឆ្លើយបដិសេធ។

" ហេតុអ្វីមិនបើកភ្លើងរក ងងឹតស្លុងបែបនេះ? " រាងក្រាស់ដើរមកជិតកូនរួចរើសកន្សែង ដែលធ្លាក់លើការ៉ូដាក់លើសាឡុងវិញ រួចអង្អែលក្បាលកូន ភ្នែកសម្លឹងរកមើលតេឡេ ដើម្បីចុចបើកភ្លើងបន្ទប់។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now