ភាគ: ៤៧

1.4K 66 5
                                    

ទីក្រុងសុីដនីយ៍....

រថយន្តស្ព័រស៊េរីទំនើបចុងក្រោយ កំពុងបើកបរក្នុងល្បើន
លឿនល្មម ទិសដៅ សម្តៅទៅក្រុមហ៊ុនYJ-GROUP
ជាក្រុមហ៊ុនយក្ស ផ្តាច់មុខនាំចេញស្រាក្រហម និងស្រាទំពាំងបាយជូរ លំដាប់ប្រទេស ប្រចាំប្រទេសអូស្ត្រាលី កំលោះក្រមុំមួយគូរ កំពុងតែអង្គុយក្នុងរថយន្តស៊េរីទំនើបមួយនេះ រាងតូចគេងលក់ ដាក់ក្បាលកើយដើមទ្រូងលោកប៉ា យ៉ាងមានក្តីសុខ រំពេចនោះរថយន្តក៏បាន បើកមកសំចតនៅខាងមុខផ្លូវចូល លើព្រំក្រហម កន្លែងកម្មវិធី ប្រុសកំលោះ មិនបានដាស់កូនស្រីឱ្យភ្ញាក់ទេ
មានជំនិតចាំបើកទ្វារឡានឱ្យ ជីមីនឈានជើងចុះចេញពីឡាន ដោយលើកត្រកងបីកូនស្រីក្នុងដៃ ៖

[ ជីមីន...! ] បងប្អូនរួមក្រុមម៉ាហ្វៀជាមួយគ្នា ដែលឈរក្រេបវ៉ាញនៅក្បែរវេទិកា បានឧទានឡើង តំណាលគ្នា ក្រឡេកមកមើលមកជីមីន ដើរកាត់ព្រំក្រហមក្នុងដៃមានស្រីក្រមុំប្រចាំត្រកូលមីន មកជាមួយ ណាមជូន សុខជីន ហូស៊ុកថេយ៉ុង ពួកគេទាំងបួន ក្រឡេកឃើញជីមីនមុនគេ។

" ជី-ជីមីន នេះ-នេះកូនបង កើតអ្វី ពុទ្ធោ!! យ៉ុនណាកូនប៉ា "
លោកម្ចាស់មីន រត់ចេញមក ទទួលកូនស្រីនិងប្អូនប្រុស ទាំងព្រលឹង ហោះហើរដល់ឋានណាក៏មិនដឹង ដោយសារឃើញប្អូនប្រុសបីកូនស្រី ចូលមកក្នុងកម្មវិធី ដូច្នេះ នរណាមិនភ័យស្មានតែកូនស្រី នាងកើតមានរឿងអ្វី ទេតើ។

" និយាយតិចៗបងប្រុស ភ្ញាក់កូនខ្ញុំ នាងគេង មិនបានកើត
អ្វីទេ " ជីមីនឈរស្ងៀម ញញឹមដាក់បងប្រុស រួចឱនមើលមុខកូនស្រីដែលគេងលក់លក់ យ៉ាងស្គាប់ស្គាល់ មិនកម្រើកយ៉ុនហ្គី ក៏យកដៃអង្អែលក្បាលកូន មុខប្រែជាញញឹមវិញ។

" ជីមីន នាំយ៉ុនណាទៅគេងនៅសាឡុងវីអាយភីទៅ ចៅយាយគួរឱ្យស្រលាញ់ ដល់ហើយ " លោកស្រីមីន
ដើរចេញពីកន្លែងទទួល ក្មួយប្រុស រួចអង្អែលស្មាប្រុសកំលោះ ចង្អុលបង្ហាញឱ្យនាយទៅ អង្គុយជួបជុំគ្នា នៅសាឡុងវីអាយភី ឆ្ងាយពីវេទិការបន្តិច ទើបមិនបង្ករសំឡេង តន្ត្រី ធ្វើឱ្យភ្ញាក់យ៉ុនណា។

" បាទម៉ាក់មីង "

" យប់មិញធ្វើអីទើប កូនខ្ញុំបាក់កម្លាំងយ៉ាងនេះ? "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now