ភាគ: ១៤៩

879 80 4
                                    

(យើងត្រូវគ្នាវិញបានទេ)

៥ខែកន្លង
ប្រទេសរ៉ូហ្សុី ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស រាងក្រាស់ខ្ពស់ស្រឡះ ស្ថិតក្នុងសម្លៀកបំពាក់ឈុតខ្មៅ អាវស្បែក តែងខ្លួនហៃសូ ដូចជាបុរសអភិជនទូទៅ បន្លំខ្លួនចូលផឹកកាហ្វេ នៅហាងមួយកន្លែង លាក់ខ្លួនកណ្តាលទីក្រុង ម៉ោងថ្មើរនេះ៥ល្ងាច
ទៅហើយ បុគ្គលិកហាងក៏ចាកចេញស្ងាត់ បាត់អស់នៅឡើយតែថៅកែស្រី ដែលហៀបនិងរៀបចំចេញទៅផ្ទះ៖
" លោក កាហ្វេលោក កាហ្វេខ្មៅអត់ស្ករ របស់លោក " អៃលីងជាថៅកែស្រី នៅហាងកាហ្វេមួយនេះ នាងទើបតែជាសះស្បើយពីជំងឺបាក់ទឹកចិត្ត នាងបើកហាងនេះបានកន្លះឆ្នាំហើយ វាជាការងារក្រៅម៉ោងសិក្សា ដែលនាងស្រលាញ់ ថៅកែស្រី ជាអ្នកលើកកាហ្វេទៅជូនភ្ញៀវ បុរសសង្ហាម្នាក់ ដែលចូលមកអង្គុយសំកុក ជាង១ម៉ោង រហូតដល់អស់ភ្ញៀវ។
" ត្រូវគ្នាវិញបានទេ? " បុរសឈុតខ្មៅមុននេះ បានដោះមួកចេញ ដោះវ៉ែតាចេញ ហើយងើបមើលមុខថៅកែស្រី ដោយចាប់ដៃនាងជាប់ ធ្វើឱ្យម្នាក់ទៀតស្លុតចិត្ត ភិតភ័យញ័របបូរមាត់។
" អ្ហាយ!! លោ-លោក កុំចូលមកណា " អៃលីងនៅដិតដាមរឿងចាស់ ឱ្យតែរំលឹកឈ្មោះថេយ៉ុង នសងខ្លាចគេ ជាពិសេសស្អប់គេដល់ឆ្អឹង ព្រោះគេជាបិសាចឆ្គួតនឹងអំណាច សម្លាប់លោកយាយនាងមិនគ្រប់គ្រាន់ គេថែមទាំងសម្លាប់កូននាងទៀត ធៃលីងស្រែកចាច រលាស់ដៃចេញពីគេ ហើយរត់ថយក្រោយ រត់ទៅយកកាំបិត យកមកផ្ជង់ដេញថេយ៉ុងចេញ។
" លីង បងគឺបង " ថេយ៉ុងស្ទុះចូលទៅជិតនាង ចង់ឱបនាង ព្រោះនាយដឹងថានាងតូច ទើបតែជាសះស្បើយ ទើបដាច់ចិត្តមករកនាង ដល់ទីនេះ ដើម្បីមកសុំអភ័យទោសពីនាង។
" ចេញទៅ ហ្អឹក!! កុំចូលមក ហ្អឹក!! " នាងដេញគេចេញ នាងយកកាំបិតផ្ជង់ចាក់កខ្លួនឯង នាងរលីងរលោងទឹកភ្នែក ចង់រកយំ នាងញ័រដៃញ័របបូរមាត់ ខឹងឡើងចង់ចេញផ្សែង ស្អប់មុខគេ ស្អប់បុរសឈ្មោះ គីម ថេយ៉ុង ខ្លាំងណាស់។
" លីង! ស្តាប់បងសិនណា កុំច្រឡោតបានទេ ដាក់កាំបិតចុះទៅ " ថេយ៉ុងស្រក់ទឹកភ្នែក ពេលឃើញសភាពប្រពន្ធធ្លាក់ដល់សភាពមួយ ដែលខ្លាចមុខគេ ជាងខ្លាចសត្វកាចសាហាវទៅទៀត នាយដឹងថាប្រពន្ធលំបាក មកច្រើហើយ ថេយ៉ុងព្យាយាមឈានជើងចូល អៃលីងកិលថយក្រោយ ទៅប៉ះនិងទូរ ដាក់សម្ភារ។
" ខ្ញុំមិនដែលស្គាល់លោកទេ លោកជាអ្នកណា ចេញពី
ហាងខ្ញុំ ភ្លាមទៅ កុំឱ្យខ្ញុំខលហៅប៉ូលិសណា " អៃលីងស្រែសម្លុតថេយ៉ុង សំឡេងក្ងួរចង់រកយំ ខឹងគេឡើងចង់យំ ឃើញមុខគេនឹកដល់រឿងខ្លួនឯង ដេកក្នុងថ្លុកឈាម ស្រែកហៅគេឯងឱ្យមកជួយកូននាង តែចុងក្រោយ គេឈ្នះហើយ គេឈ្នះគ្រប់យ៉ាង។
" លីង..." ថេយ៉ុងធ្វើមុខស្រពោន លើកដៃចង់ទៅចាប់ដៃនាង តែនាងគេចចេញហើយ ក៏ជ្រុលដៃ បង្ខំចាក់កខ្លួនឯងឡើងចេញឈាម នៅចំពោះមុខគេ ដោយមិនខ្លាចឈឺសោះ ព្រោះនាងឈឺមកឆ្អែតឆ្អន់ហើយ ត្រឹមចាក់កខ្លួនឯង នាងមានអីគួរឱ្យខ្លាច។
" ច្រិប! ចេញទៅ ហ្អឹកៗ បើមិនចេញទេ ខ្ញុំចាក់ខ្លួនឯង
ឱ្យលោកមើល "
" បាទ...បាទ បងចេញ បងចេញ ត្រជាក់ចិត្តណា "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now