ភាគ: ១៥២

965 92 9
                                    

រយះពេល១សប្តាហ៍កន្លង អាការៈជើងរបស់ថេយ៉ុង បានធូរស្បើយជាងមុន ដែរហើយ លោកគ្រូពេទ្យអនុញ្ញាតឱ្យគេចេញពីមន្ទីពេទ្យបានហើយ ដោយមានប្រពន្ធក្មេងចាំទុក្ខធុរៈជាប់រហូត មិនប៉ុន្មាននាទីផង ពួកគេក៏បានមកដល់ផ្ទះ របស់អៃលីង នាងតូចគ្រាប្តីឱ្យជិះរទេសរុញ ហើយនាងជាអ្នករុញចូលទៅខាងក្នុងផ្ទះ
ខណៈនោះដែរ ៖
" បងស្រី បងមកវិញហើយហ្អេស? " ប្អូនស្រីចុង របស់អៃលីង នាងទើបតែអាយុ១០ឆ្នាំទេ នាងរត់មករកបងស្រីរបស់នាង ខណៈអៃលីងកំពុងរុញរទេសថេយ៉ុង ឱ្យចូលផ្ទះសិន។
" មកដល់ហើយក៏ល្អ រៀបចំទៅ " លោកប៉ារបស់អៃលីងបន្លឺសម្តី ពីសាឡុងមកក្រោយឃើញវត្តមានអ្នកទាំងពីរ។
" មានរឿងអីប៉ា? " នាងតូចសម្លឹងមើលមុខប៉ា ស្របពេលដែលលោកប៉ាកំពុងតែមានភ្ញៀវ ចាស់ទុំមកលេងផ្ទះ។
" ប៉ាម៉ាក់ថេយ៍មកលេង ជម្រាបសួរពួកគាត់ទៅ " ម្តាយចុងរបស់អៃលីង បានបន្លឺប្រាប់កូនស្រីច្បង ឱ្យនាងចូលមកជម្រាបសួរ លោកប៉ាអ្នកម៉ាក់ របស់ថេយ៉ុង។
" ចាសជម្រាបសួរ អ្នកមីងលោកពូ " អៃលីងរុញថេយ៉ុងមកដល់សាឡុង គ្រាអ្នកកំលោះឱ្យអង្គុយ មុននិងនាងឱនក្បាល គោរព្ធសំពះចាស់ទុំ តាមទម្លាប់ក្មេងល្អ។
" ម៉ាក់ប៉ា " ថេយ៉ុងញញឹមដាក់លោកប៉ាអ្នកម៉ាក់ រួចលូកដៃទៅចាប់ដៃគាត់ កូនប្រុស ខានជួបមុខអ្នកមានគុណយូរណាស់មកហើយ មិនគិតថាពេលនេះ ត្រូពឹងពាក់ពួកគាត់គាត់មក ទាំងបន្ទាន់ យ៉ាងនេះទេ ហើយលើកនេះពួកគាត់ក៏ព្រមតាមទៀត។
" ថេយ៍! ស្គមម្លេះកូន? " លោកស្រីគីមញញឹមស្ងួត ហើយអង្អែលថ្ពាល់កូនប្រុស របស់គាត់ ចំណែកអៃលីងធ្វើមុខភ្លឹះៗ ដូចមិនសូវដឹងសាច់ការអ្វីសោះឡើយ។
" មកជុំគ្នាហើយ ក៏អាចចាប់ផ្តើមពិធីបានហើយ អៃលីងអង្គុយចុះមក " លោកប៉ាអៃលីង ញញឹមសម្លឹងមើលអ្នកដន្លង មុននិងបន្លឺសម្តីម្តងទៀត បង្គាប់ឱ្យកូនចុះទៅអង្គុយ ទទួលបណ្តារការ។
" កម្មវិធីអីលោកប៉ា? " នាងពិតជាអត់ដឹង ពិតមែន នាងតូចធ្វើមុខភ្លឹះៗ នាងកំពុងតែឆ្លេឆ្លាមិនយល់ពីអ្នករាល់គ្នាដែលមានវត្តមាននៅទីនេះ នាងសម្លឹងមុខប៉ាទាំងងើយឆ្ងល់ ភ្លាមនោះលោកស្រីគីមក៏បន្លឺ ៖
" ប៉ាម៉ាក់ មកស្តីដណ្តឹងកូនឱ្យថេយ៍ណា "
" តែខ្ញុំមិនទាន់បាននិយាយថាព្រមឯណា "
" អូន..."
" គឺពិតមែនខ្ញុំមិនបានព្រមទេ ខ្ញុំនិងគេមិនដែលស្រលាញ់គ្នា ក៏មិនដែលត្រូវជាអ្វី និងគ្នាដែរ " នាងតូចរលាស់ដៃចេញពីប្តី ទឹកមុខនាងប្រែប្រួល ក្រហមឈួលចង់រកយំ នាងមិនដឹងរឿងអ្វីសោះ ត្រឡប់ចូលផ្ទះវិញ លោកប៉ាក៏បង្ខំឱ្យនាងមានប្តីទៅហើយ ទាំងដែលមិនទាន់សួរចិត្តនាង សូម្បីតែមួយម៉ាត់។
" អ៊ីចឹងសម្រេចថា ចុះអេតាសុីវិលយកតែម្តងទៅ លោកប៉ាអ្នកម៉ាក់ " ថេយ៉ុងក៏បន្លឺឡើង ដើម្បីបិទផ្លូវអៃលីង ជាមុន
នាយមិនយល់ស្រប និងសម្តីប្រពន្ធទេ នាយចង់ឱ្យនាងមានក្តីសុខ និងបញ្ចប់រឿងថ្នក់ចិត្ត រវាងនាងនិងគេ ក៏ន្លងមក។
" ចុះតែឯងទៅ " អៃលីងស្ទុះក្រោកចេញ ទាំងមិនទុក
កិត្តយសឱ្យប៉ាម៉ាក់ថេយ៉ុង ធ្វើឱ្យលោកប៉ានាងខឹង ហើយស្រែកគំហសដាក់កូន នៅនិងមុខភ្ញៀវ តែបានលោកស្រី
គីមលួងលោម ចិត្តកូនប្រសាគាត់។
" អៃលីងឈប់! កុំធ្វើជាក្មេងឈ្លើយណា "
" ប៉ាគ្មានហេតុផល អ្នកគ្រប់គ្នាមិនយល់ពីខ្ញុំ គិតពីមុខមាត់ជាធំ មិនគិតសុភមង្គលកូន "
" កុំខឹងអីណា មិនល្អទេ អង្គុយជិតម៉ាក់វិញមកកូនប្រសា "
" តែខ្ញុំ! "
" ហុចដៃមក ដៃដែលត្រូវជាគូរគ្នា កាន់ដៃគ្នា មើលថែគ្នា
ជារៀងរហូតតទៅ ថេយ៍ពាក់ចិញ្ចៀនមក " លោកស្រីគីមញញឹម ហើយបង្គាប់កូនប្រុសឱ្យស៊កចិញ្ចៀនចូលដៃនាងតូច ដោយមិនរងចាំយូរ ថេយ៉ុងញញឹមហើយស៊កចូលទាំងបង្ខំ។
" នេះគេហៅថាបង្ខំហើយ អ្នកមីង បង្ខំបានតែខ្លួន តែចិត្តនៅស្អប់នៅឡើយ " នាងមិនហ៊ានយំទេ នាងធ្វើមុខកម្សត់ ងរង៉ក់ដាក់ម្តាយក្មេក ដូចកូនក្មេងអ៊ីចឹង ធ្វើឱ្យលោកស្រីគីមសើច ហើយអង្អែលក្បាលកូនប្រសា។
" ស្នេហ៍មិនឈ្នះស្និត " លោកប្រុសគីម ក៏បន្លឺហើយញញឹមសម្លឹងមុខដន្លង។
" បងសន្យា មើលថែអូន សងជំនឿចិត្តអូនគ្រប់យ៉ាង
បងស្រលាញ់អូនណា ប្រពន្ធសម្លាញ់ ជុប!! " ថេយ៉ុងក្រសោបដៃតូចមកថើប ហើយសន្យាថាខ្លួននិងផ្តល់ក្តីសុខឱ្យនាងឱ្យបានច្រើនជាងនេះ រាប់ពាន់ដង ទៅទៀត។
" លោកស្គាល់អ្វីហៅថាស្រលាញ់ដែរ? ទង្វើលោកសេសសល់ការស្រលាញ់ទដែរេ? បានហើយ ខ្ញុំធុញ!! " នាងយំហើយរលាស់ដៃចេញ នាងស្អប់ថេយ៉ុងពីមុន
គេជាមនុស្សដែលនាងស្អប់ គេធ្វើបាបចិត្តនាង គេឆក់ក្តីស្រលាញ់ម្តាយកូន ចេញពីនាង គេយកធ្វើគ្រប់យ៉ាងចេញពីនាងអស់ហើយ អៃលីងអួលដើមក ផ្ទប់មាត់យំហើយរត់ចេញទៅទាំងកម្មវិធីផ្ទេសិទ្ធមរតក និងចុះអេតាសុីវិល មិនទាន់ចប់ សព្វគ្រប់ នៅឡើយ។
" កុំបារម្ភអី នាងខឹងមិនយូរឡើយ នៅចំពោះមុខរាល់គ្នានាងឆ្នាសឆ្នើមបន្តិចមែន តែបើនៅតែពីរនាក់កូន នាងស្លូតបូតណាស់ ចាំកូនទៅលួងនាង " ថេយ៉ុងប្រឹងទប់ខ្លួនឡើង ហើយយកឈើច្រត មកទប់ខ្លួនដើម្បី ឡើងទៅលួងនាង
តែត្រូវម្តាយឃាត់។
" ថេយ៍ឈប់សិន " លោកស្រីគីមឃាត់កូន រួចហុចក្រដាសស្នាមដែលចាំបាច់ ប្រគល់ឱ្យកូនប្រសា។
" បាទម៉ាក់ "
" បណ្តាំមរតក បញ្ជាំចិត្តកូនប្រសាម៉ាក់ "
" មិនលឿនពេកទេអ្នកដន្លង "
" មិនលឿនទេ នារីដែលកូនថេយ៍រើស ជាគ្រាប់ពេជ្រ
ស្នងដំណែង ត្រកូលគីម "
" មិនចាំបាច់ឱ្យពួកគេរៀបការទេ ចុះអេតាសុីវិលរួចហើយ ចាត់ទុកថារួចរាល់ ព្រោះអៃលីងកូនខ្ញុំ ជាក្មេងក្បាលរឹងណាស់ នាងរស់ខ្វះភាពកក់ក្តៅពីម្តាយ " លោកស្ទេហ្វារ៍នី ញញឹមហើយបញ្ជាក់បន្ថែម ដំបូងស្អប់ថេយ៉ុង តែយូរទៅក៏គិតថា មានថេយ៉ុង ប្រសើរជាង ព្រោះមិនចង់ឱ្យកូនឯកការ។
" កុំបារម្ភអីអ្នកដន្លង ក្លាយកូនប្រសាត្រកូលគីម ខ្ញុំនិងមើលថែនាង បំពេញនៅចន្លោះខ្វះខាត ដែលនាងមិនធ្លាប់ទទួលបានពីមុនមក ទាស់ត្រង់ថា ត្រកូលគីមត្រូវការចៅប្រុស ស្នងតំណែងគីមគ្រុប ជាទាយាទជំនួញ បន្តពីលោកតារបស់គេ " មិនទាន់រៀបការផង បើនិយាយពីបណ្តាកា និងរបស់បញ្ចាំចិត្ត វាច្រើនលើសលប់ លើសពីក្មេងស្រីធម្មតាមួយចំនួន ទោះគាត់មិនធ្លាប់ស្គាល់អៃលីងពីមុនមក ក៏ដោយ គាត់ជឿជាក់លើកូនប្រុសគាត់ ឃើញមុខកូនប្រសាភ្លាម ពួកគាត់ស្រលាញ់ភ្លែត សប្បាយចិត្ត ពេលឃើញកូនប្រុសគាត់មានក្តីសុខ ស្វែងរកមនុស្សស្រី ដែលខ្លួនស្រលាញ់ឃើញ។
" ចាត់ចែងតាមលោកស្រីចុះ ព្រោះខ្ញុំមិនសូវបានផ្តល់ភាពកក់ក្តៅឱ្យកូនប៉ុន្មានទេ អគុណលោកស្រី ដែលអាចទទួលយកនាងបាន " លោកស្ទេហ្វារ៍នី ញញឹមត្រេកអរ ចំពោះគ្រប់យ៉ាងដែលគ្រួសារថេយ៉ុង បានផ្តល់ឱ្យកូនគាត់ មិនតាកិត្តយសតម្លៃ និងកេរ្តិ៍ឈ្មោះ។
" លីងលីង អូនសម្លាញ់ " ថេយ៉ុងខំប្រឹងឡើងមកតាមប្រពន្ធដល់ជាន់ខាងលើ បន្ទប់គេងនាង ពេលចូលមកដល់ស្រីក្មេងគេងឱបខ្នើយយំសសិត ខ្សឹបខ្សួលខូចចិត្ត ក្នុងភួយតែម្នាក់ឯង។
" កុំមកលួង អត់ការជាមួយទេ យកចិញ្ចៀនលោកវិញទៅ អុញ! ម្តេចក៏ដោះមិនចេញ " នាងតូចងើបចេញពីភួយ ហើយដោះចិញ្ចៀនសងម្ចាស់ដើមវិញ ដែចិញ្ចៀនដែលគេពាក់ឱ្យនាងដោះមិនចេញទេ ទោះខំប្រឹងដោះយ៉ាងណាក៏ដោយ
ក៏ដោះមិនចេញ ធ្វើឱ្យនាងកាន់តែក្តៅក្រហាយ មួម៉ៅមិនតិចទេ។
" របស់ដែលស៊កចូលហើយ ដោះមិនចេញទេ ដ៏តែប្រើកម្លាំងខ្លះ តែវាឈឺបន្តិចហើយ " ថេយ៉ុងញញឹមហើយឱនមុខទៅជិតប្រពន្ធ ហើយញ៉ោះនាង។
" ខួរក្បាលលាមក ដោះមិនចេញក៏ខ្ញុំមិនខ្វល់ដែរ ចាត់ទុកជាមោឃ "
" សញ្ញេទទួលមរតក បណ្តាការរបស់អូន "
" ទេ!! មិនយក មិនចង់បាន "
" ១០០លានដុល្លា រួមទាំងភូមិគ្រឹះគីមនៅអូស្ត្រាលី ស្នងតំណែងក្រុមហ៊ុនគីមគ្រុប នៅអាមេរិច ភាគហ៊ុនក្រុមហ៊ុនដៃគូរសហការ និងរោងច្រកផ្សេងទៀត បានប្រគល់ជូនអ្នកស្រី គីម អៃលីង " ថេយ៉ុងរៀបរាប់នៅអ្វីដែលនាងទទួលបាន ក្រោយចុះហត្ថលេខា លើក្រដាសស្នាម អេតាសុីវិលរួចហើយ នាងនិងបានគហរប់យ៉ាង ដែលនាងស័ក្តសមនិងទទួលបាន ពីគ្រួសារគីម។
" មិនបានសប្បាយចិត្ត ជាមួយទេ លោកកុហសខ្ញុំថាលោកគ្មានប៉ាម៉ាក់ លោកកំព្រា កូនប្រុសតែមួយ ចុះនេះ? លោកសម្តែងឆ្អែតហើយហ្អេស? " អៃលីងធ្វើមុខជូរ ងរង៉ក់ដាក់ប្តីហើយដេញដោល រឿងកន្លងមកដែលគេកុហសនាង។
" ធម្មតាបងមិនដែលនិយាយប្រវត្តិពិត របស់ខ្លួនឯងឡើយ
បងបានចាកចេញពីប៉ាម៉ាក់ តាំងពីអាយុ២០ឆ្នាំម្លេះ " ថេយ៉ុងចាកចេញពីប៉ាម៉ាក់ ហើយបង្កើតជំនួញខ្លួនឯងចិញ្ចឹមខ្លួនឯងមកជា២០ឆ្នាំហើយ ប្រើប្រាស់ជីវិតឯកជន រស់ខ្លាតអ្នកផ្ទះ ទើបតែពេលនេះ ពេលមានប្រពន្ធ ម៉ាក់ប៉ាបង្ខំឱ្យទៅរស់នៅអសមេរិចវិញ តែត្រូវសួរចិត្តប្រពន្ធជាមុនសិន បើនាងយល់ព្រម នាយក៏អូខេដែរ។
" ហើយមានរឿងស្អីដែលលោកកុហសទៀត? "
" កុហសថាមិនបានស្រលាញ់អូន ស្អប់អូន តែអាចិត្តចង្រៃនេះ វាឈឺចុកចាប់ណាស់ អួលណែន ហួសថ្លែង "
" យ៉ាងណាក៏លោកមិនដែលទទួលថាខ្លួនឯង ខុសដែរ
ត្រូវរហូត ផ្តាច់ការ "
" សញ្ញេមកពៅ ឆាប់ឡើង ឆ្លាតណាស់ សឺត!! ក្រដាស
អេតាសុីវិលមួយទៀត អូនចង់រៀបការពេលណាក៏បាន
បងអូខេ រីករាយ២៥ម៉ោង " ថេយ៉ុងលួងលោមប្រពន្ធ ចាប់ដៃនាងឱ្យសញ្ញេលើក្រដាសអេតាសុីវិល រវាងពួកគេទាំងពីរ
រហូតដល់នាងចិត្តទន់សញ្ញេហើយ នាងក៏ដេញគេចេញទៀត។
" ឱ្យតែបង្ខំខ្ញុំបានលោកសប្បាយចិត្តហើយ រួចរាល់ហើយក៏ចេញទៅ ធុញមុខលោកឯងណាស់ អ្ហាយ!! " ដេញហើយមិនចេញទេ ជើងឈឺជាជនពិការ ពិតមែនតែហក់មកសង្គ្រប់នាង ថើបញីញក់នាងខ្សឺតៗ។
" សញ្ញេកុត្រារួចហើយ ជំហាន់ដំបូងត្រូវយកកូន "
" យកកូនឆ្គួតយ៍ស្អី មើល៍!ចេញ អ៊ុប!អ្ហឹម..."
" កើតអី? ហ្អឹម..."
" ម្តងទៀតមើល ជញ្ជក់ថ្នមៗហើយបឺតតិចៗ " នាងពេបមាត់យំអង្វរប្តី លើកដៃតោងកគេ ចង់ឱ្យគេថើបបូរមាត់នាង ថ្នាក់ថ្នមនាង ចំណែកថេយ៉ុងវិញ ញញឹមតិចៗហើយសើចគ្រវីក្បាល ឱនថើបបូរមាត់ប្រពន្ធ យ៉ាងផ្អែមល្ហែម។
" អ្ហឹម...អូនចូលចិត្តមែន? " ថើបហើយថើបទៀត ផ្តល់តែអារម្មណ៍ល្អឱ្យនាង បឺតជញ្ជក់ថ្នមៗ ផ្តោះផ្តងអណ្តាតពពាក់ពពូនគ្នា ដួសដងយករស់ជាតិស្នេហ៍ ផ្អែមស្អិត នាងបិទភ្នែកទទួលយកហើយ ងក់ក្បាល។
" ភ្លាវពេក ជូរមាត់ " ប៉ុន្មានថ្ងៃនេះនាងខឹងច្រើន ងរង៉ក់ដូចកូនក្មេង ហើយភ្លាវមាត់ ចង់តែថើបប្តី តែមួយមុខទេ។
" ញ៉ាំឈើរីអត់? " ខ្លាចថាប្រពន្ធមិនស្រួលខ្លួន ព្រោះនាងអត់ងងុយ មើលថែខ្លួនមកច្រើនថ្ងៃដែរហើយ។
" ចង់ញ៉ាំការ៉េម "
" បងបើកឡានទៅទិញឱ្យ "
" ជើងលោកឈឺ វាមិនមែនការ៉េមហ្នឹងទេ ការ៉េមស្នូលសាច់មានគ្រីមឈីស "
" ហ្អឺ? អ្វីទៅ? "

____
មីនស៍ហ្វា
ជូមាត់ចាញ់កូន😑
Cmt សាច់រឿងផងអ្នកអានជាទីស្រលាញ់♥️

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now