ភាគ: ១៦២

998 87 10
                                    

ម្ចាស់តូចគេងលក់បាត់ហើយ នាងតូចក្រោកមុនប៉ា នាងយកដៃអង្អែលមុខគាត់ ហើយថើបបូរមាត់ប៉ា នាងលួចយំ ពេលនាងបែកពីប៉ា មួយរយះនេះ នាងស្ទើរតែកើតរោគឆ្គួត ដោយសារប៉ា នាងមិនចង់គិតឬរំលឹករឿងចាស់ ដែលធ្វើឱ្យនាងឈឺចាប់កន្លងមកនោះទេ នាងឆ្អែតចិត្ត នាងសញ្ជឹងគិត
មួយសន្ទុះ នាងក៏បម្រះខ្លួន ស្រវាកន្សែងក្បែរដៃ បំណងឡើងទៅងូតទឹក តែពេលនោះ ៖
" អូនចង់ទៅណា ហ្អឹម? សឺត!! " គេងឱបគ្នាសុខៗ នាងតូចភ្ញាក់មុនប្តី នាងបម្រះខ្លួនក្រោកចេញ ពីរង្វង់ដៃប្តី
ខណៈម្ចាស់តូចក៏រវៀស ដឹងខ្លួនទាន់ ស្រវាកាយតូចនួនល្អង មកឱបថើបណែបណិតវិញ ឱបផងថើបផង ទាំងសភាព
អាក្រាតកាយ បងចង់លួងលោមអូន ព្រោះដឹងថាអូនច្បាស់ជាខឹង នៅសុខៗក៏លាតត្រដាង រឿងពិតចេញមកបែបនេះ។
" លែង! " នាងសម្លក់មុខប៉ា រុញច្រានប៉ាចេញ តែអ្នកកំលោះមិនចុះចាញ់ឡើយ ក៏ស្រវាឱបនាងសារជាថ្មី ឱបណែនជាប់ទ្រូង។
" ស្អប់បងហើយហ៏? " ម្ចាស់តូចខាំបបូរមាត់ ញញឹមខាំមាត់ ដាក់ប្រពន្ធ បែបញ៉ោះនាង ធ្វើមុខច្រលើមដាក់នាង។
" មនុស្សកុហស មនុស្សបោកប្រាស់ ហ្អឹកៗ " ហ្វីយ៉ា
ស្រវាភួយមកឱបជាប់ខ្លួន ពេលប្តីនាងញ៉ោះនាង
គាត់ខូចណាស់ខ្លួនខុសហើយ ក៏មិនទទួលស្គាល់
ថាខ្លួនខុសដែរ។
" គ្រប់យ៉ាង បងចង់ឱ្យអូនល្អ " ម្ចាស់តូចផ្តេកខ្លួនប្រពន្ធគេងលើពូកវិញ ហើយស្ទាបអង្អែល ក្រសោបដៃនាងមកថើប និងឱនថើបចង្អូរស្មា របស់នាងថែបថើប ណែបណិតលួងលោមចិត្តអូន។
" ហ្អឹក!! កូនពិបាករស់ បើគ្មានប៉ា " នាងស្រាប់តែយំ
នៅចំពោះមុខលោកប៉ា នាងរឹងមាំមកឆ្អែតឆ្អន់ហើយ នាងលែងចង់រឹងមាំតទៅទៀតហើយ បើរស់គ្មានប៉ា នាងពិបាករស់ខ្លាំងណាស់។
" ជុប!! បងដឹង បងលែងទៅណាចោលអូនទៀតហើយណាស្រីតូចសំណព្វចិត្តបង " ម្ចាស់តូចរលីងរលោងទឹកភ្នែក តាមប្រពន្ធ ហើយយកដៃជូតទឹកភ្នែកប្រពន្ធចេញ ហើយឱនថើបបបូរមាត់តូចច្រមិច ពីរបីខ្សឺត រួចសន្យាជាមួយនាង លែងទុកនាងចោល លែងទៅណាចោលនាងទៀតហើយ។
" ក្រែងប៉ា បាញ់កាំភ្លើងសម្លាប់ខ្លួនឯង បន្ទាប់មកពួកគេយកប៉ាកិនក្នុងម៉ាសុីន កិនសាច់ទៀត តើនោះជាអ្វី? "
នាងរំឮកដល់រឿងចាស់ ដែលលោកប៉ាសម្លាប់ខ្លួន នៅចំពោះមុខនាង ធ្វើឱ្យនាងរន្ធត់ចិត្ត យំក៏មិនចេញ មិនចង់រស់បន្ត បើគ្មានប្តីនាង នៅក្បែរនាង ស្ថានភាពពេលនោះ វាពិតជាធ្វើឱ្យនាង ខ្លាចរអារខ្លាំងណាស់។
" រឿងរ៉ាវ បន្ទាន់ពេក បងបានបន្លំភ្នែកពូឆេហ្គូន ដាក់ឈាមក្លែងក្លាយក្នុងខ្លួន ចំណែកសាកសព្វ ដែលរុញចូលម៉ាសុីន
កិនសាច់នោះ គឺជាសាកសព្វ របស់អ្នកផ្សេងទេ ត្រូវបានប្តូរថ្មីពេលរុញចូល " មុនទៅជួបប្រពន្ធកូន នៅលើភ្នំសល់ពេលតិចតួចណាស់ ដើម្បីរៀបគម្រោងការ បោកបញ្ឆោតភ្នែកឆេហ្គូនបាន ម្ចាស់តូចត្រូវប្រើល្បិច ដែលរៀបចំឡើងមកយ៉ាងល្អិតល្អន់បំផុត ក្រោមការរៀបចំរបស់ហូស៊ុក ដោយបន្លំដាក់ឈាមក្លែងក្លាយ ក្នុងខ្លួន បន្លំសាកសព របស់អ្នកផ្សេង មករុញចូលកិន ក្នុងម៉ាសុីន ក្រោមរូបភាព បំភាន់ភ្នែកទាំងអស់ មើលហើយស្រៀវ មិនអាចទទួលយកបាន ព្រោះវាព្រៃផ្សៃខ្លាំងណាស់ សូមម្បីតែការរៀបរាប់ នៅពេលនេះ ក៏នាងតូចយំដែរ នាងស្មានថាប៉ាស្លាប់
បាត់ហើយ នាងខូចចិត្តណាស់ ត្រូវរស់ចិញ្ចឹមកូនភ្លោះ
តែម្នាក់ឯង កណ្តោចកណ្តែង។
" ហ្អឹកៗ ឌឹប!! ចុះរឿងឡូកាស? "
" លោកតាចង់ឱ្យបង ធ្វើបែបហ្នឹងសិន តែមិននឹកស្មានថាអូនឆ្លាត អូនចាប់បាន "
" រឿងគ្រប់យ៉ាង មានតែកូនទេឬ ដែលមិនដឹងអីសោះ? "
" មានតែអូននឹងជំទាវម៉ាក់ប៉ុណ្ណោះ ដែលមិនដឹងរឿង " រឿងគ្រប់យ៉ាងដែលម្ចាស់តូចលាក់ មករហូតទាំងការស្លាប់ ទាំងការបន្លំខ្លួនធ្វើឡូកាស មានតែហ្វីយ៉ា និងលោកជំទាវចនទេដែលមិនដឹងរឿង ព្រោះចង់ការពារសុវត្តិភាពនាងនិងកូន។
" រឿងស្លាប់ ក៏ប៉ាយល់ថា លេងសើចដែរហ្អេស? " នាងពេបមាត់យំដាក់ប៉ា ហើយលើកដៃទៅអង្អែលថ្ពាល់ប៉ា ធ្វើមុខកម្សត់ដាក់ប៉ា។
" ដើម្បីបញ្ចៀស សុវត្តិភាពអូននិងកូន បងត្រូវតែបង្ខំចិត្តធ្វើបែបនេះ គ្រប់យ៉ាងនៅពេលនេះ មិនទាន់ល្អប្រសើរនៅឡើយទេ ឆេហ្គូនមិនទាន់ស្លាប់ " ម្ចាស់តូចគិតបានវែងឆ្ងាយណាស់ កន្លងមក នាយគិតមិនបានគ្រប់ជ្រុងជ្រោយ ទើបបណ្តាលឱ្យប្រពន្ធធ្លាក់ក្នុងកណ្តាប់ដៃឆេហ្គូន ហើយពេលនេះឆេហ្គូន ប្រហែលជាមិនទាន់ស្លាប់ផងក៏មិនដឹង ព្រោះគេបានលោតចូលទៅក្នុងជ្រោះជ្រៅ ដោយរកមិនឃើញសាកសព ដ៏តែសោះ។
" មានរឿងអ្វីទៀតដែលប៉ា ចង់និយាយ ក៏និយាយមក "
" អស់ហើយ គ្មានអ្វីត្រូវកុហសអូនទៀតនោះទេ "
" មិនគិតថា នាំកូនឱ្យស្គាល់ប្រពន្ធចុងប៉ាទេឬ? "
" ហ្វីយ៉ា...សឺតៗ គ្រាន់តែជាស្រីកំណាន់ ចិញ្ចឹមទុកមើល
លេងប៉ុណ្ណោះ គ្មានអ្វីទេ " ប្រុសកំហូច មានល្បិចដដែលដ៏
តែប្រពន្ធចាប់ទាន់ ជាន់កែង ទើបធ្វើមុខមិនសូវសម ញញឹមកំហូច ហើយថើបចង្អូរស្មានាងខ្សឺតៗ ដោយនិយាយដោះសារ ដើម្បីឱ្យនាងតូចជឿចិត្ត ណាមួយអ៊ែនឌីត្រឹមតែជាស្រីកំណាន់ កែអផ្សុកមួយពេលៗ មិនសូវសំខាន់នោះទេ ទើបមិនចង់បកស្រាយប្រាប់នាង តែក៏ដឹងថានាងខឹងណាស់ដែរ។
" ចុះកូនប្រុសរបស់ប៉ា ឃីអូគេជាកូនប៉ាឬ? " នាងនៅតែឆ្ងល់ហើយឆ្ងល់ទៀត ម្តេចប៉ាល្ងង់ម្លេះ បើមិនស្រលាញ់ចាំបាច់អីបង្កើតកូន មកមួយទៀតធ្វើអី ទាំងដែលប៉ាកំពុង
មាននាង ទោះនាងមិនទាន់ស្រលាញ់ប៉ា តែប៉ាគួរគិតដល់នាងមុនគេបង្អស់។
" គឺ...ចាត់ទុកថាបងខុស តែបងមានមូហេតុ ឃីអូកើតមក
ដោយក្តីស្រលាញ់ អូនក៏ដឹងថាអ៊ែនឌីជាភេទទី៣ "
ម្ចាស់តូចបង្អាក់សម្តី រកអ្វីតបនិងប្រពន្ធមិនចេញ ត្រង់ចំណុច
មួយនេះ វាជាកំហុសដ៏ធំមួយ ឆ្គួតលីលាមួយពេលបណ្តោយឱ្យមានកូនបាន តាមការលួងលោមរបស់អ៊ែនឌី តែទោះជាយ៉ាងណា ចិត្តស្រលាញ់នាង ជាប្រពន្ធម្នាក់
វាមិនអាចវាស់វែងបានទេ។
" ព្រោះដឹង ទើបមិនយល់ថាប៉ា បណ្តុះគ្រាប់ពូជមកធ្វើអី?
ប៉ាស្រលាញ់គាត់ ទើបត្រូវ " នាងងរង៉ក់ នាងបែរមុខចេញ មិនចង់មើលមុខប៉ា សម្បូរដោយកលល្បិច បោកនាងមិនឆ្អែតឆ្អន់ លាក់គ្រប់រឿង កុហសគ្រប់យ៉ាង និងដឹងថាអ៊ែនឌី មិនមែនជាមនុស្សស្រីដែរ តែប៉ាជាបុរស អាត្មានិយមបំផុតនៅហ៊ានបំពាននាង ទៅយកកូនជាមួយអ៊ែនឌីទៀត
នាងមិនយល់ នាងស្អប់ប៉ា ត្រង់ចំណុចនេះ ខ្លាំងណាស់។
" មិនបានស្រលាញ់ទេ ចាត់ទុកថាបងខុស បងនិង
សងកម្មចំពោះអូនគ្រប់យ៉ាង ឱ្យតែអូនលើកលែងទោសដល់ប្តីម្តងជាលើកចុងក្រោយណា "
" ប៉ាធ្វើឱ្យកូនឈឺ ប៉ុន្មានដងហើយ? បើមានលើកក្រោយ កូនលែងអភ័យទោសឱ្យហើយ កុំសង្ឃឹមថាបានជួបមុខ
កូនតូចៗរបស់ប៉ា ឱ្យសោះ សន្យាថាវាជាលើកចុងក្រោយមកណា "
" បាទអូនបាទ អគុណ ជុប!! ស្នេហ៍ស្នង បងស្រលាញ់អូន "

ប្រទេសកូរ៉េខាងត្បូង កោះជេជូ ការងារនៅលើកោះសប្តាហ៍នេះមមារញឹកខ្លាំង ជីមីនទទួលទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយយប់នេះត្រូវឆែងឃ្លាំង ស្តុកអីវ៉ាន់សម្ភារ ដើម្បីផ្គត់ផ្គង់ ដល់រីស៊ត ជីមីនធ្វើការទាំងពីព្រឹក រហូតដល់យប់ម៉ោង៨:០០ នៅឡើយមិនទាន់ត្រឡប់ មកផ្ទះវិញទៀត ប្រពន្ធកូន កំពុងរងចាំ ទទួលទានអាហារ ពេលយប់ ជាមួយគ្នា ពេលនោះ បុគ្គលិកសណ្ឋាគា ក៏បានបើកឡាន មកហៅចៅហ្វាយស្រី ៖
" ចៅហ្វាយស្រី ចៅហ្វាយស្រី កើតរឿងធំហើយទាន " កូនចៅក្រោមបង្គាប់ របស់ជីមីន បានជិះឡានពីរីស៊តមកវិញ មកហៅនាងតូច ដែលជាភរិយារបស់លោកប្រុសមីន ដោយមានការបន្ទាន់ជាខ្លាំង។
" មានរឿងអី? " នាងកំពុងតែដាក់ឱ្យកូនតូចរបស់នាងគេង មិនទាន់បានស្រួលបួលផង ក៏មានការបន្ទសន់ហៅនាងទៅរីស៊ត នាងលួងកូនឱ្យគេង ហើយផ្ញើទុកនិងអ្នកបម្រើ ក៏ឡើងឡានមកជាមួយកូនចៅប្តីនាង។
" ឆេះឃ្លាំង នៅរីស៊ត លោកប្រុសជាប់ក្នុងនោះ " កើតមាន
រឿងឥតឈប់ឈរ កាលប៉ុន្មានខែមុនឆេះភូមិគ្រឹះ ឥលូវក៏ឆេះឃ្លាំងជាប់ជីមីនក្នុងនោះទៀត វាពិតជាចៃដន្យខ្លាំងណាស់ នាងតូចឆ្លេឆ្លា រត់ចុះពីឡាន មកមើលការឆេះពីចម្ងាយ។
" លោកប្តី ហ្អឹកៗ "
" ខ្ញុំបានរាយការណ៍ ទៅប្រាប់លោកម្ចាស់រួចហើយ "
[ ឌាំង!! ឌាំង!! ] ភ្លើងឆេះក្តៅសន្ធោសន្ធៅ ហ៊ុយផ្សែងអ៊ួអាប់ មនុស្សគ្រប់គ្នារួមទាំងភ្ញៀវ ដែលមកគេងនៅទីនេះរត់ចេះមកមើលគ្រប់គ្នា លាន់ឮសូរផ្ទុះផូងផាំងៗ ខ្ទរកក្រើក។
" លោកប្តី ហ្អឹកៗ លោកប្តី " នាងតូចរត់ចូល ទៅទាំងភ្លើងកំពុងឆេះ បានបុគ្គលិកនាំគ្នាជួយចាប់នាង ចេញមកវិញភ្លើងឆេះមិនធម្មតាទេ អំណាចភ្លើងក្តៅខ្លាំងណាស់ ស្របពេលលោកម្ចាស់មីន មកដល់ល្មម។
" កុំចូលអី អ្នកស្រីភ្លើងឆេះខ្លាំងណាស់ "
" យ៉ុនណាកូន "
" ប៉ាប្តីខ្ញុំប៉ា ហ្អឹកៗ ជីមីននៅក្នុងនោះ ហ្អឹកៗ " នាងតូចស្រែយំលន់តួលោកប៉ា សុំចូលទៅជួយប្តីនាង ទាំងដែលស្ថានភាពភ្លើងឆេះកំពុងតែយាប់យើន។
" ស្ងប់អារម្មណ៍សិនណា ប៉ាគិតថាមិនអីទេ " ទឹកមុខ
លោកម្ចាស់មីនស្ងួតធេង សម្លឹងមើលភ្លើងឆេះឃ្លាំងពីចម្ងាយ ហើយឱបក្រសោបកូន ស្របពេលបុគ្គលិកពន្លត់
អគ្គិភ័យរត់ប្រសាច ចែកជើងគ្នាអន្តរាគមន៍ ហើយបានរត់មកប្រាប់លោកម្ចាស់មីន ថាគ្មានសង្ឃឹមជួយមនុស្សបានទេ ធ្វើឱ្យយ៉ុនណាស្លុតចិត្តសន្លប់បាត់បង់ស្មារតីភ្លាមៗ តែម្តង។
" គ្មានសង្ឃឹមទេលោកម្ចាស់ ភ្លើងឆេះខ្លាំងណាស់
ស្អែកទើបរកមនុស្សឃើញ "
" អត់ទេ ហ្អឹកៗ លោកប្តី "
" យ៉ុនណា យ៉ុនណា "


________
និពន្ធដោយ: មីនស៍ហ្វា
ឈុតខ្លី :
" បងសុំទៅគេជាមួយឃីអូ មួយយប់ណា "
Cmt សាច់រឿងផងណាអូនៗReadersសំណព្វចិត្ត♥︎

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now