ភាគ: ១៤០

1.3K 95 9
                                    

ដើមសប្តាហ៍ថ្មី លើទឹកដីកោះជេជូ ជីមីននិងភរិយា បានស្នាក់នៅ
រីស៊តមួយរយះពេលហើយ ព្រោះផ្ទះវីឡា ត្រូវបានដុតកម្ទិច
ដោយស្នាដៃ ជនដៃដល់ ហើយជីមីននាយមិនចង់ជីកកកាយសើរើ រករឿងហេតុផលឆ្ងាយ ទៀតនោះដែរ គ្រាន់តែចេញគម្រោង សាងសង់ វិមានថ្មីមួយទៀត នៅលើដីចាសដដែល តែប៉ុណ្ណោះ ហើយថ្ងៃនេះ នាយក៏មានកាលវិភាគត្រូវហោះ ទៅប្រទេស
អ៊ីតាលីដែរ ៖
" សឺតៗ ប៉ាទៅតែ៣ថ្ងៃទេ កុំរករឿងម៉ាក់កូនណា " ជីមីនរៀបចំខ្លួន
រួចរាល់ហើយ ក៏ឱនថើបថ្ពាល់កូនស្រីមួយខ្សឺត! ដែលកំពុងគេងបៅទឹកដោះគោ សម្លឹងមើលមុខលោកប៉ាដូចគ្នា ចិត្តជីមីនមិនចង់ចាកចេញទេ នាយកម្រ និងដើរបែកប្រពន្ធកូនណាស់ ព្រោះចិត្តមិនចង់ឃ្លាតឆ្ងាយ បែកពីប្រពន្ធកូន ប៉ុន្មានឡើយ។
" ថែសុខភាពផង ប្តីសម្លាញ់ " យ៉ុនណាដើរមកអង្អែល ដើមទ្រូងប្តី នាង បន្ទាប់មកនាងក៏ឱបប្តីនាង ដោយក្តីស្រលាញ់ និងព្រួយបារម្ភចំពោះសុខភាពគេ ពេលធ្វើដំណើរផ្លូវឆ្ងាយ ម្តងម្កាល។
" បាទ! អូនក៏ដូចគ្នា បងស្រលាញ់អូន ជុប!! បងទៅហើយ
ម៉ូនម៉ូន ប៉ាទៅហើយណាកូន " ជីមីនខំប្រឹងទប់ទឹកភ្នែក ទោះត្រូវហោះទៅអ៊ីតាលី រយះពេលបីថ្ងៃក៏ដោយ តែចិត្តប្តីម្នាក់នេះ
នឹកនាប្រពន្ធកូនខ្លាំងណាស់ មិនចង់បែកទេ ឡានអង្គរក្ស
កំពុងរងចាំនៅខាងក្រោម ថាចប់ប្រុសកំលោះ ក៏ឱនថើបក្បាលប្រពន្ធមួយខ្សឺត មុននិងលើកដៃធ្វើជាសញ្ញា បាយ៍ៗកូនស្រី
មុនចាកចេញ។
" សុខសប្បាយតាមផ្លូវណា លោកប្តី "

ប្រទេសអ៊ីតាលី
ទម្រាំតែហោះហើរ មកដល់ទីក្រុងរ៉ូម ជីមីនត្រូវចំណាយពេលហោះហើរ ជាង១០ម៉ោង ពេលនេះនាយកំលោះ ទើបតែមកដល់ភូមិគ្រឹះផាក រហ័សឡើងទៅបន្ទប់ម្តាយ មើលគាត់ ព្រោះអ្នកបម្រើ ខលមកថាគាត់ឈឺធ្ងន់ណាស់ ក្រោកពីគ្រែមិនរួចទេ ៖
" ម៉ាក់ " ជីមីនរុញទ្វារបន្ទប់ម្តាយចូលមក រួចរត់មកឱបម្តាយ
ទាំងទឹកភ្នែករលីងរលោង ពេលឃើញគាត់ ទៅជាបែបនេះ។
" ជី-ជីមីន ហ្អឹកៗ ម៉ាក់នឹកកូន " លោកស្រីផាក យំយែករៀបរាប់ទាំងអួលដើមក ថានឹកកូន ផ្ទុយទៅវិញ លោកស្រីមានចិត្ត
ត្រេកអរទៅវិញទេ ពេលបានជួបកូន ព្រោះវាជាឱកាសល្អមួយ។
" ម៉ាក់យ៉ាងម៉េចហើយ? "
" ជំងឺម៉ាក់និងប្រសើរ ពេលពេលឃើញកូនមក សឺត!! ម៉ាក់នឹកកូនជីមីន "
" កូនស្រលាញ់ម៉ាក់ អ្ហឹក!! " ជីមីនយំឱបម្តាយ ខណៈម្តាយចិត្តឮស្យា បានដកសឺរ៉ាងថ្មាំ មួយម្ជុល ជាប្រភេទថ្នាំកាច តម្រង់
ស្មាកូនប្រុស រួចចាក់គេមួយម្ជុលភ្លាមៗ។
" ហ្អឺស!! ឯងមកចំពេលល្អហើយ យើងរងចាំថ្ងៃនេះមកយូរហើយ ឯងដឹងទេ " លោកស្រីផាក ក្រោកចេញពីគ្រែ ស្ទុះមកឈរ ថាស្តីឱ្យកូនប្រុស ដែលដេកដួលសន្លប់លើកម្រាលឥដ្ឋ ហើយថែមទាំង ត្រេកអរ ពេលការងារខ្លួនបានសម្រេច។
" ម៉ា-ម៉ាក់..." ជីមីនចុកឆ្អល់ ពេញខ្លួន ហើបមាត់បន្លឺហៅម្តាយទាំងលំបាកលំបន់ រឹងគល់ថ្គាម កម្រើកដៃជើងលែងរួច ជាប់រឹងនឹងថ្កល់។
" ពីពេលនេះទៅ ឯងក្លាយជាខ្មោចតៃហោងហើយ ព្រោះយើង
ជាអ្នកមកស្នង តំណែងរបស់ឯងម្តង ហ្អឺសៗ " បុរសម្នាក់ទៀត
ក៏ដើរចូលមក គេមានរូបរាង្គ និងមុខមាត់ ដូចជីមីនបេះដាក់ ១០០ភាគរយ មកសម្អាងថាខ្លួនជាអ្នកឈ្នះ លើល្បែងមួយនេះ។
" ជីយ៉ុក ជាកូនប្រុសច្បងរបស់ម៉ាក់ គេជាបងប្រុសភ្លោះ របស់ឯង ម៉ាក់រងចាំឱ្យជីយ៉ុក គ្រងតំណែងឯង យូរណាស់មកហើយ
ឱ្យម៉ាក់សុំទោសផងជីមីន កូនគ្មានសំណាង បានចាយលុយ
ដែលរកដោយកម្លាំងញើសឈាមខ្លួនឯង ដ៏ទៅទៀតទេ ហ្អឺស!! "
លោកស្រីផាក គ្រាន់តែឃើញជីយ៉ុក ដើរចេញមកបង្ហាញខ្លួនគាត់ក៏បើកបង្ហាញ កូនប្រុសច្បង នៅចំពោះមុខកូនប្រុសពៅ លោកស្រីអះអាងថាជីយ៉ុក ជាបងប្អូនភ្លោះរបស់ជីមីន ហើយតទៅ ជីយ៉ុកនិងគ្រងតំណែងជីមីន រឿងនេះលោកស្រីចង់ឱ្យកើតមកយូរហើយ ប៉ុន្តែលោកស្រី ទើបតែមានឱកាសកម្ចាត់ជីមីនចោល ចំណែកនាយកំលោះវិញ ហូរទឹកភ្នែកតាមកន្ទុយភ្នែក សម្លឹងមើលម្តាយ
ឱបក្រសោបកូនប្រុសច្បង របស់គាត់ ទាំងដែលនាយមិនដែល
ដឹងសោះឡើយថា នាយមានបងប្អូនភ្លោះ នោះទេ។
" សែងគេចេញទៅ ៤៨ម៉ោងក្រោយ គេនិងស្លាប់ដោយឯកឯង " ជីយ៉ុកបញ្ជាឱ្យកូនចៅ សែងជីមីនទៅទុកនៅបន្ទប់សម្ងាត់ ក្រោយគេស្លាប់នាយនិងម្តាយ និងចាត់ការយកខ្មោចគេទៅចោល
ថ្នាំដែលចាក់ចូល ទៅក្នុងខ្លួនជីមីន ជាប្រភេទថ្នាំ ផ្តាច់ប្រព័ន្ធ
សរសៃប្រសាទ ធ្វើឱ្យរាង្គកាយស្លាប់ បញ្ឈប់ចង្វាក់បេះដូង
អ្នកដែលទទួលបាន ថ្នាំប្រភេទនេះ ចាក់ចូលរាង្គកាយហើយ
ស្មើនិងវេទនា រស់មិនស្មើនិងស្លាប់។
" ជីយ៉ុកកូនម៉ាក់ ថ្ងៃរបស់កូនមកដល់ហើយ " លោកស្រីមីន
ស្អប់ជីមីនមកយូរហើយ ទ្រាំចិញ្ចឹមជីមីន វាមិនងាយស្រួលទេ លោកស្រីគិតថាជីមីន ជាកូនដែលនាំគ្រោះ ទើបកម្ចាត់ជីមីនចោល ហើយរស់នៅបីនាក់ឳពុកកូន សូម្បីតែរឿងលែងលះក៏លោកស្រីបំភ្លៃការពិតដែរ។
" ខ្ញុំបានខលប្រាប់ប៉ារួចហើយ "
" ហ្អឹម...ឱ្យប៉ាកូនលាក់ខ្លួនសិនក៏ល្អ តទៅម៉ាក់ជឿថាកូនអាច
ចាត់ការ សម្តែងរឿងបានណា ជីយ៉ុក "
" ម៉ាក់ទុកចិត្តចុះ អ្នកម៉ាក់ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now