ភាគ: ១៣០

1K 84 7
                                    

ព្រឹកថ្ងៃថ្មី ហ្វីយ៉ាយំតាំងពីយប់ រហូតដល់គេងលក់ ថ្មើរនេះហើយ នាងទើបតែងើបពីគេង ក៏មានអារម្មណ៍ថា ឈឺស្រកៀជើង នាងក្រោកឡើងអង្គុយ យកដៃស្ទាបជើងទើបដឹងថា មានរស់ម្យ៉ាងជាប់ជើង របស់នាង ៖
" អ្ហាយ!! ហ្អឹកៗ ប៉ាជួយកូនផង យ៉ាយ៉ាខ្លាច អ្ហឹកៗ "
" ប្រឹងស្រែកធ្វើស្អី សុីទៅបបរ "
" ប្រាវ!! យើងមិនសុីទេ " ហ្វីយ៉ាស្រែកចាច ពេលភ្ញាក់មកជើងជាប់ឃ្ទាស់ ហើយបានឃើញវត្តមានមនុស្សដែលនាងស្អប់ យកអាហារ មកឱ្យទៀត នាងគ្រវាសវាចេញរហូតដល់គម្ពប់ ចោលទៅលើឥដ្ឋការ៉ូ។
" មិនសុីហ្អេស? មកនេះ " ស៊ូគីមក៏ស្ទុះ មកក្របួចសក់ស្រីតូចហើយចាប់ រុញក្បាលនាងតូច ចង់ឱ្យនាងឱនលិឍបបរ ព្រោះលោកជំទាវបញ្ជាឱ្យនាងយកមក។
" នាងឆ្គួតលែងយើង លែង..." នាងតូចប្រវេប្រវា ប្រតាយប្រតប់ ព្យាយាមរុញស៊ូគីមចេញ។ឲ
" លិឍទៅ លិឍឱ្យអស់ទៅ យើងចាំថ្ងៃសងសឹក នាងមកយូរហើយ " កម្លាំហ្វីយ៉ាខ្សោយជាងស៊ូគីម រុញក្បាលហ្វីយ៉ាចង់ឱ្យនាងលិឍកាកសំណល់បបរ ដែលកំពប់នោះ។
" មកនេះផាច់!! ព្រហើន " អ្នកបម្ើក្នុងផ្ទះ មកទាន់ពេលក៏ក្របួចសក់ស៊ូគីម រួចចាប់ទះកំផ្លៀងស៊ូគីមមួយកំផ្លៀង។
" មានរឿងអីស៊ូគីម "
" ហ្អឹកៗ ជំទាវអ៊ំ គឺអ៊ំស្រីទះកំផ្លៀងខ្ញុំ មុននេះខ្ញុំលួងហ្វីយ៉ា បញ្ចុកបបរនាង គ្រាន់តែគំពប់បន្តិចសោះ "
" ហ្អឺស!! សម្តែង " ហ្វីយ៉ាថយមកអង្គុយលើពូកវិញ នាងសើចចម្អក ស៊ូគីម តែត្រូវលោកយាយថាស្តីឱ្យថែម ហ្វីយ៉ាខឹងពេក ក៏ស្ទុះទៅទះកំផ្លៀងស៊ូគីមបន្ថែម។
" កុំបញ្ចេញចរិតពាលឱ្យយាយឃើញណាហ្វីយ៉ា "
" ឆ្វើយ!! ថោកទាប គម្រក់ ផាច់!! "
" ហ្វីយ៉ាឈប់ "
" កុំមកជិតចៅ ព្រោះចៅស្អប់ជំទាវយាយ ជឿតែម្ខាង មិនស្តាប់ហេតុផល "
" ថ្ងៃណាមួយ ចៅនិងយល់ ពីបំណងល្អរបស់យាយ
ថាយាយចាស់ម្នាក់នេះ ស្រលាញ់ចៅប៉ុណ្ណា
យកបបរថ្មីមក "
" ចៅមិនញ៉ាំទេ ចង់គេង "
" លេបថ្នាំនេះសិនទៅ " លោកជំទាវយកថ្នាំមួយប្រភេទ មកឱ្យចៅស្រីលេប។
" ជាអ្វី? " នាងតូចដែលអង្គុយយំ ឱបក្បាលជង្គង់ ក៏ងាកមកមើលលោកយាយ។
" យាយនិងមិនប្រាប់ប៉ាចៅ ព្រមទាំងយាយបង្កើត
របស់ចៅ រឿងយប់មិញចាត់ទុកជាអសារបង់ យាយនិងប៉ះប៉ូវគ្រប់យ៉ាង ជូនចៅវិញ " លោកជំទាវបានយកថ្នាំពន្យាកំណើត មកឱ្យចៅស្រីលេប ដោយបង្ខំនាង រហូតដល់នាងលេបចូលទៅក្នុងពោះបាត់។
" ជំទាវយាយ មិនយល់ពីចៅ ហ្អឹកៗ ចៅមិនលេបទេ
ខេះខេះ!! "
" ចៅនៅតែជាចៅសំណព្វរបស់យាយ ជារឿងរហូត "
" អ្ហឹកៗ ជំទាវយាយ អាក្រក់ណាស់ ហ្អឹកៗ "
" សឺត!! យាយធ្វើនេះព្រោះយាយ ស្រលាញ់ចៅណា
ហ្វីយ៉ា "
" អ្ហាយ!! ចេញទៅហ្អឹកៗ ចេញទៅខ្ញុំស្អប់លោកយាយ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Tahanan ng mga kuwento. Tumuklas ngayon