ភាគ: ១១២

1.1K 63 13
                                    

ទំហំចិត្តជាភរិយាស្របច្បាប់ សួរថាស្រីណាដែលមិនប្រចណ្ឌ
ស្រីណាមិនចេះ ឈឺចាប់ នៅសុខៗ ក៏ដើរមកទាន់ បានឃើញទង្វើស្វាមីសម្លាញ់ចិត្ត ឈរបឺតមាត់គ្នា យ៉ាងស្និតស្នាលគ្នាជាមួយស្រីផ្សេង ខណៈម្តាយក្មេក ដូចជាសាទរនិងទង្វើឆ្គាំឆ្គងមួយនេះ ខ្លាំងណាស់ លោកស្រីផាក កំពុងឈរក្រព័ទ្ធដៃ ញញឹមពេញចិត្ត មើលក្មួយស្រីបឺតជញ្ជក់មាត់ កូនប្រុសគាត់យ៉ាងសមចិត្ត។
សំឡេងធ្លាក់បែកកែវស្រាក្រហម ក៏លាន់ឮ តំណាលគ្នា យ៉ុនណាឈរក្តាប់ដៃ យ៉ាងណែន ស្ទើរតែបាក់ក្រចក ឈឺកាយ
មិនពិបាកទ្រាំ ដល់ឈឺចិត្តឡើយ បេះដូងមួយចំណែកស្រាប់តែ ប្រេះបែកជាពីរ ខណៈឃើញ សកម្មភាពផ្អែមស្អិតរបស់ស្វាមី ដូច្នេះ។
" ឯងធ្វើស្អីសុីរ៉ា! " ជីមីនភ្ញាក់ខ្លួន ទម្រាំរុញសុីរ៉ាចេញបាន ក៏វាហួសពេលទៅហើយ ជីមីនបានស្រែកគំហសដាក់ប្អូនស្រីជីតួតមួយ យ៉ាងខ្លាំង បន្ទាប់មកក៏រុញនាងចេញ លើកដៃទៅជូតបបូរមាត់ខ្លួនឯងចេញ អារម្មណ៍ខឹងក្រោធ ក៏ចាប់ផ្តើមមាន កែវភ្នែកចងកំហឹង ក្រហមរងាល។
" អូនសុំទោសបងសម្លាញ់ អា៎វ! បងថ្លៃ ជម្រាបសួរចាសរីករាយណាស់ យើងជួបគ្នាពីរដងហើយ ភ្លេចនែនាំឈ្មោះ ខ្ញុំឈ្មោះសុីរ៉ាចា៎ស! ត្រូវជា ផាច់! " ស្រីស្រស់ត្បិតថាឃើញប្រពន្ធបងប្រុស មកដល់ពិតមែន តែនាងមិនខ្វល់ នាងនៅតែសម្តែង ជាសត្វខ្លាលាក់ក្រចក មានល្បិចកល រាប់រយជំពូក សុីរ៉ាញញឹមពព្រាយ ដាក់ជីមីន ទោះបងប្រុសស្តី ក៏ពិតមែន នាងទៅតែដើរចូលទៅក្បែរគាត់ បន្ទាប់មកលើកដៃទៅប៉េះបបូរមាត់សិចសុីរបស់គាត់ ហើយធ្វើជាភ្ញាក់ខ្លួន ងាកទៅម្ខាង ភ្ញាក់ផ្អើល និងវត្តមានបងថ្លៃរបស់
នាង គឺយ៉ុនណា។
សុីរ៉ាជាក្មេងស្រី មានពិសពល់ ខ្លាំងណាស់ នាងលូកដៃទៅចាប់ដៃយ៉ុនណា ធ្វើដូចមុននេះ គ្មានរឿងអ្វីកើតឡើង អ៊ីចឹង ចំណែក
ជីមីនវិញ ភ្ញាក់ខ្លួនព្រឺត ងាកទៅរកប្រពន្ធ រួចដើរចូលទៅខណៈ
យ៉ុនណាព្រលែង មួយកំផ្លៀង ទះផ្ទៃមុខរលោងស្រិល របស់ប្អូនថ្លៃ តែយ៉ុនណាមិនដែលស្គាល់ សុីរ៉ាទេ នាងទះសុីរ៉ា មកពីសុីរ៉ា ឈ្លើយដាក់នាងពេក សម្តីឈ្លើយនិយាយឡកឡាយ ដាក់នាងមុននេះ ក្មេងមិនស្គាល់ចាស់ទុំ។
" ថោកទាប " យ៉ុនណាក្តាប់ដៃយ៉ាងណែន នាងឆ្អែតចិត្ត នាង
សម្លក់មុខសុីរ៉ា ពេញដោយកំហឹង ទះរួច ក៏បោះសម្តី
ថាឱ្យសុីរ៉ា ដែលជាក្មេងស្រី ស្រេកឃ្លាន ប្តីអ្នកដទៃ
យ៉ុនណា ទះរួច បម្រុងដើរ ចាកចេញ ក៏ប៉ុន្តែ ៖
" ហេតុអីឯងហ៊ានទះកំផ្លៀងសុីរ៉ា? ឯងគ្មានហេតុផលទេ នាងជាក្មួយម៉ាក់ណា " លោកស្រីផាក ស្ទុះទៅឱបក្មួយស្រីដែលយំសសិត រួចស្ទុះទៅចាប់ដើមដៃកូនប្រសា ដោយច្របាច់ដើមដៃនាង ណែនជាប់ បញ្ជាក់ពីទំហំចិត្ត របស់លោកស្រីថាលោកស្រី កំពុងកាន់ជើងក្មួួយស្រី ច្រើនជាង លោកស្រីមិនយល់ថាយ៉ុនណា ជាកូនប្រសា របៀបណាឡើយ បែរជាគិតថាយ៉ុនណាគ្មានហេតុផល ចិត្តអាក្រក់ ទាំងដែលទង្វើ ក្មួយគាត់ វៀរចាកពីក្រមសីលធម៌។
" តែខ្ញុំគឺជាយ៉ុនណា មីន ម៉ារីណា យ៉ុនណា ប្រពន្ធរបស់
ផាក ជីមីន " ខ្លាចអីនិងតម្លើងសំឡេង ពីរថ្ងៃហើយដែលនាងសង្កេតឃើញថាចរិតម្តាយក្មេក យ៉ាប់ជាងសព្វមួយដង នាងព្យាយាម មិនគិតអាក្រក់ពីគាត់ តែខួរក្បាលមួយចំណែក របស់នាង ប្រាប់នាងថា នាងត្រូវរកយុតិធ៌ម ឱ្យខ្លួនឯង ការពារកិត្តយសខ្លួនឯង យ៉ុនណាជ្រុលសម្តីធំ ដាក់ម្តាយក្មេក មិនសូម្បីទឹកភ្នែកមួយតំណក់ នៅនិងមុខគាត់ឡើយ ព្រោះនាងឆ្អែតចិត្ត នាងក៏មានបេះដូងដែរ ម្តេចគាត់កាន់ជើង មនុស្សខុសទៅវិញ នាងគឺជា យ៉ុនណា គ្មាននរណាអាច មកមងាយនាង ឬចង់ឈ្នះនាង បានឡើយ នាងក្រើនរំលឹកម្តាយក្មេក ថានាង ជាភរិយារបស់ ផាក ជីមីន កូនប្រុសគាត់។
" ឯង..."
" ម៉ាក់! "
" ប្រពន្ធឯងវាពេកជ្រុលហើយ នាងឡើងចាង នាងដេកសុីលើ
គំនរលុយរបស់ឯង ដល់ថ្នាក់ដុះស្លាបហើយ គួរតែចាប់នាង
ចូលក្អមវិញ " លោកស្រីផាក បម្រុងលើកដៃទះកំផ្លៀងកូនប្រសាវិញ ខណៈនាងតូចឈររងចាំទទួល មិនដើរចេញទៅណាទាំងអស់ ម្តាយក្មេកចិត្តធំ កូនប្រសាក៏ចិត្តខ្លាំងដែរលោកស្រីផាក បែរជាខឹងក្រោធ ជាមួយកូនប្រសា ថ្លើមធំរបស់គាត់ ដែលមិនចេះគោរព្ធ ម្តាយក្មេក ក៏ប៉ុន្តែត្រូវបានកូនប្រុសគាត់ ជីមីន ចាប់ដៃគាត់ជាប់ ឃាត់គាត់ទាន់ នាយកំលោះបានចាប់ដើមដៃម្តាយ រួចគ្រវីក្បាលតិចៗ ព្រោះមិនចង់ឱ្យ ម្តាយប្អូន ព្រមទាំងប្រពន្ធ កើតជាវិវាទ រវាងគ្នានិងគ្នាទាំងដែលម្នាក់ៗ មិនព្រមស្តាប់ហេតុផល។
" ជម្រាបលារ " រឿងគ្រប់យ៉ាងបកស្រាយ ដល់ស្អែកទៀតក៏គ្មានអ្នកយល់ដែរ អ៊ីចឹងហើយនាង សុខចិត្តចាញ់ ក្នុងន័យជាអ្នកឈ្នះ នាងលើកដៃសំពះ ជម្រាបលារ ម្តាយក្មេករួច ក៏ដើរចេញ មិនខ្ចីសម្លឹងមើលមុខប្តី របស់នាងឡើយ។
" សុំទោស សុីរ៉ាសិនទៅ " នៅចំពោះមុខម្តាយ និងប្អូនស្រី
ជីតួតមួយ ជីមីនមិនចង់ឱ្យអ្នកទាំងពីរ គិតយ៉ុនណា ក្នុង
អត្តន័យផ្សេងឡើយ ជីមីនបានឃាត់ ចាប់ដើមដៃប្រពន្ធជាប់ ចង់ឱ្យនាង ត្រឡប់មកសុំទោសសុីរ៉ាវិញ ឮដូច្នេះសុីរ៉ា ញញឹមពេបជ្រាយ ពេញចិត្ត ពេញថ្លើម ដែលគ្មាននរណាម្នាក់ កាន់ជើង យ៉ុនណា។
សម្តីជីមីនមុននេះ កំពុងប្រហារចិត្តយ៉ុនណា ខ្លាំងណាស់ នាងតូចងាកមកវិញ ញញឹមបែបអស់សំណើច សម្លឹងមើលមុខប្តីដោយការអស់សង្ឃឹម ដែលគេកាន់ជើង ប្អូនស្រីជីតួតមួយ របស់គេ និងម្តាយរបស់គេ នាងរលាស់ដៃចេញ ពីការចាប់របស់ប្តី។
" លែង! "
" ឱ្យមានហេតុផលបន្តិចទៅ យ៉ុនណា! "
" ប៉ាម៉ាក់អូននៅទីនេះ ម៉ាក់បងក៏នៅទីនេះ ពួកយើងមកនិយាយគ្នារឿងលែងលះគ្នា តែម្តងទៅ មុននិងឱ្យអូនធ្វើសុំការសុំទោស ដោយខ្ជាក់ ពាក្យអភ័យទោស ចេញពីមាត់របស់អូន " នាងមិនយល់ពីជីមីនសោះឡើយ ពីដើមមកជីមីនមិនដែល ចេះបង្ខំនាងទេតែពេលនេះ ផ្សេងពីពេលមុន ម្តេចក៏គេព្យាយាម ចង់បង្ខំឱ្យនាងសុំទោស សុីរ៉ា? ទាំងដែលនាងមិនបានខុស អ្នកដែលខុសគឺគេ ជាមួយ និងសុីរ៉ា។
និយាយដល់ចំណុចនេះ អាចនិយាយ ឬថាស្តីឱ្យនាងជាក្មេងរឹងទទឹង ក៏នាងយល់ព្រមដែរ នាងមិនសុំទោសឡើយ ដរ៉ាបណានាងមិនខុស តើមើលពីត្រង់ណាឃើញថានាងខុស? យ៉ុនណា ស្រាប់តែ ហ៊ានខ្ជាក់សម្តី អពមង្គលចេញមក ប្រសិនបើជីមីន នៅតែចង់ឱ្យនាងសុំទោស នាងច្រមក់ ប្អូនស្រីជីតួតមួយ របស់គេទៀត លែងលះជាមួយនាងតែម្តងទៅ ទាន់លោកប៉ាអ្នកម៉ាក់នាង មកលេងល្មម ហើយម្តាយរបស់ប្តីនាង ក៏នៅទីនេះដែរ។
ជីវិតប្តីប្រពន្ធ ទោះទើបតែរៀបការថ្មីថ្មោង តែនាងរស់នៅជាមួយប៉ាធំ ជាង១៨ឆ្នាំមកនេះ ប៉ាធំមិនយល់ពីជម្រៅចិត្តរបស់នាងទៀតឬ? យ៉ុនណារឹងរូស ដោយពេល តែនាងហ្មត់ចត់ ជីវិតគូរ បើរស់គ្មានក្តីសុខ ក៏បញ្ចប់ ត្រឹមនេះទៅចុះ នាងមិនសោកស្តាយ កើតទុក្ខឈឺក្បាលឡើយ តម្រឹមកូនម្នាក់ នាងអាចចិញ្ចឹមរស់បាន ដោយមិនពឹងផ្អែក យសស័ក្តិរបស់គេ យ៉ុនណានិងយាយដោយសម្តីក្រេវក្រោធ ដាច់អហង្ការ ចំពោះស្វាមី។
" ហ្អឹក! អ្នកមីងសុីរ៉ាឈឺ គាត់គ្មានធម៌មេត្តា គាត់វាយក្មេងដែល
ជានីតិជន បើនៅអេស្បាញ គាត់ប្រហែលជាជាប់គុក១០ថ្ងៃផង ក៏ថាបាន " ទំហំនៃការឈឺមិនសូវជាប៉ុន្មានទេ តែនាងឈឺចិត្តច្រើនជាង សុីរ៉ា រៀបរាប់ទាំងទឹកភ្នែក ហូរស្រក់ចេញមករហាម ដាមជោកថ្ពាល់ យំសសិត ដូចកូនក្មេងពីរឆ្នាំ នាងពិសពល់ខ្លាំងណាស់ ពូកែសម្តែង ចូលតួរកម្សត់នៅចំពោះមុខជីមីន និងម្តាយជីមីន ធ្វើខុសមិនទទួលកំហុស។
សុីរ៉ានិយាយប្រៀបប្រដូច ទង្វើយ៉ុនណា ធ្វើដាក់នាង ប្រៀបដូចធ្ងន់ធ្ងរ ទូលរែកភ្នំមួយអ៊ីចឹង ទាំងដែលខ្លួននាង បានធ្វើទង្វើថោកទាបជាងនេះ ទៅទៀត ស័ក្កិសមនិងយ៉ុនណា គិតថាពួកគេ ទាំងពីរនាក់ បានបឺតមាត់គ្នា ដោយពេញចិត្តទៀតផងនោះ ធ្វើឱ្យយ៉ុនណាស្ទើរតែទប់ កំហឹងមិនចង់ជាប់។
" សុីរ៉ា! ឱ្យចេះគោរព្ធបងថ្លៃផង " ជីមីនមិនជ្រើសកាន់ជើងនរណាទាំងអស់ សុីរ៉ាខុស នាងពិតជាខុសមែន យ៉ុនណាក៏ខុសដែរ ដែលមកបញ្ចេញចរិតក្មេងមិនល្អ នៅចំពោះមុខម្តាយក្មេក តែយ៉ាងណាចិត្តជាប្តី ក៏មានមនោសញ្ចេតនា ជាមួយប្រពន្ធដែរ ជីមីនខាំមាត់សម្លុតសុីរ៉ា ខណៈសុីរ៉ា វាចាប្រយោគមិនសមរម្យ ដាក់ប្រពន្ធខ្លួន យកគុកច្រវាក់ មកនិយាយជាមួយសាច់ញាតិ របស់ខ្លួនឯងដូច្នេះ។
" ប្រពន្ធអាចរកថ្មីបាន តែម្តាយនិងប្អូន ចាប់ជាតិថ្មី ក៏មិនអាចរកបានផង ជីមីន ម៉ាក់សង្ឃឹមថាកូនយល់ " លោកស្រីផាក ដើរចេញមកឈរពាំងមុខក្មួយស្រី ជាខែលការពារនាង មិនឱ្យនាងខុស ឬទទួលកំហុស ព្រោះគាត់កាន់ជើងសុីរ៉ា បែរជាឃើញនិងយល់ថា កូនប្រសាខុស មិនគោរព្ធម្តាយក្មេក ទៅវិញ គាត់ក៏បោះប្រយោគ មួយចាក់ដោត បេះដូងយ៉ុនណា គាត់និយាយបណ្តើរ សម្លឹងមុខយ៉ុនណាបណ្តើរ តែសម្តីសំដៅ បញ្ជាក់ច្បាស់ៗ ថាគាត់និងសុីរ៉ា សំខាន់ជាងយ៉ុនណា អត្តន័យរបស់គាត់ កូនប្រសាគ្មានតម្លៃសម្រាប់គាត់ឡើយ។
" ម៉ាក់! " លោកស្រីផាក ពោលសម្តីមិនសមរម្យ ចេញមកធ្វើឱ្យជីមីនទ្រាំស្ទើរមិនចង់បាន ម្តាយពេលនេះ ខុសពីម្តាយនាយពីមុន គាត់ធ្វើអ្វីក៏ដោយ យកចិត្តក្តៅមកដោះស្រាយ មិនចេះបែងចែក ថានរណាមួយ ជាអ្នកខុស អ្នកណាជាអ្នកត្រូវ មិនវាសគូរ ត្រង់ចំណុចត្រូវទេ អារកាត់ កាន់ជើងក្មួយស្រី ជីមីនសម្តីធំដាក់ម្តាយ បន្តិចព្រោះ បើមិនមានហេតុ ក៏មិនមានផលដែរ គាត់ជាចាស់ទុំ
គួរតែចេះបែងចែក ថាអ្វីខុសនិងត្រូវ ឱ្យប្រាកដ មិនមែន
គិតច្បោលៗ បែបនេះឡើយ។
" លែងដៃអូន! "
" អូន...ស្តាប់បងសិនណា កុំរឹងរូស សុំទោសសុីរ៉ា សិនទៅ "



______
និពន្ធដោយ: មីនស៍ហ្វា
(ជីមីនហា៎😒)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now