ភាគ: ៣១

1.2K 57 3
                                    

ប្រទេសបារាំង...

រយះពេលហោះហើរ ចំណាយពេល៨ម៉ោង ក៏បានមកដល់ទឹកដីប្រទេសបារាំង ជុងហ្គុកសុខចិត្ត បើកបររថយន្ត ដោយខ្លួនឯង ពីទីក្រុងប៉ារី សម្តៅទៅរក ផ្ទះហ្វាមម៉ារីតា ៣០នាទីពីទីក្រុងប៉ារីស នៅតាមដងផ្លូវ មានផ្ការីកជាច្រើន ចម្រុះលាយពណ៌គ្នា ព្រោះជិតដល់និទាឃរដូវ កូនភ្លោះទាំងពីរអង្គុយក្នុងឡានស្ងៀមស្ងាត់ ដោយសារ ឃើញពួកគេស្ងាត់ ដូច្នេះ ម្ចាស់តូចយល់អារម្មណ៍កូនស្រីទាំងពីរ ក៏បានបើកដំបូលឡានស៊េរីទំនើប ឱ្យពួកគេស្រូបយកខ្យល់អាកាសត្រជាក់ ស្រួលនាពេលល្ងាច មានស្រទាប់ផ្កាធ្លាក់ពីលើមកបក់ផាត់ ប៉ះដៃហ្វីយ៉ា នាងក៏រាដៃចាប់ រួចញញឹម ធ្វើឱ្យអ្នកអង្គុយក្បែរខ្លួន ឈោងដៃមកអង្អែលក្បាលកូន ៖

" ចូលចិត្តដែរទេកូន? ឮថាផ្ទះលោកតា ផ្កាឡាវេនដឺចាប់ផ្តើមរីក
ហើយ វានឹងស្រស់ស្រាយជាងតាមដងផ្លូវនេះទៅទៀត " ពេលឃើញទឹកមុខកូនញញឹម នាយក៏មានក្តីសុខណាស់ដែរ ចិត្តមិនចង់ឱ្យនាង រងសំពាត មករកនៅក្រៅប្រទេស បែកពីឳពុកម្តាយ គេងយំនឹករាល់ថ្ងៃនោះទេ ជុងហ្គុកអង្អែលក្បាលកូនស្រី ដោយបញ្ចេញស្នាមញញឹមផ្អែម។

" លោកប៉ាធ្លាប់មកផ្ទះលោកតាដែរហ៏? " នាងតូចបោះស្រទាប់ផ្កាចោល ងាកមកនិយាយសួរនាំលោកប៉ា មើលទៅលោកប៉ាប្រហែលជាធ្លាប់ មកលេងផ្ទះហ្វាមម៉ារីតា ដែលនាងមិនធ្លាប់ដឹង។

" ប៉ាមកកាលជំនាន់ មង្គលការលោកប៉ាអ្នកម៉ាក់កូន វាកន្លងទៅច្រើនឆ្នាំគួរសម ដែរហើយ " នាយកំលោះងាកមករកកូនស្រី ញញឹមដាក់នាង ពិតមែនហើយ នាយធ្លាប់មកម្តង បើគិតមកទល់ពេលនេះវាស្មើនិង១៨ឆ្នាំទៅហើយ ពេលពួកនាងកើតរួច បានប៉ុន្មានថ្ងៃ។

" ហ្វីយ៉ាបើកចម្រៀងបន្តិចទៅ បងចង់ស្តាប់បទចម្រៀង "លោកប៉ានិងកូនស្រីពៅ កំពុងតែនិយាយឆ្លើយឆ្លងសម្តីគ្នា ភ្លេចគិតអារម្មណ៍កូនស្រីច្បង ទឹកមុខស្រងូតស្រងាត់ នាងនឹកៀផ្ទះ នាងនឹកលោកប៉ាអ្នកម៉ាក់ ថែមទាំងនឹកប៉ាធំ ខ្លាំងទៀតផង។

" ចាសបងស្រី "

" យ៉ុនណាអូខេទេកូន? មានមិនស្រួលខ្លួនត្រង់ណា អាចប្រាប់
ប៉ាណា ប៉ាបារម្ភពីកូន "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now