ភាគ: ១៣៦

1.2K 89 14
                                    

យប់ថ្មើរនេះហើយ មិនដឹងថា ម្ចាស់តូចកើតឆ្គួតស្អីទេ ផឹករហូតលើកដាច់ពីមួយដប ចូលមួយដប មិនព្រលែងកែវពីដៃសោះ
ផឹកស្រាវីស្គីអស់ជាង១០ដបហើយ នៅក្លឹបបងប្រុស នាយកំលោះផឹកស្រវឹង និយាយឡែបឡប់ តែម្នាក់ឯង ថេយ៉ុងដែលជាបងប្រុស អង្គុយរឹតទ្រូង ហួសចិត្តក្បែរប្អូន ចាប់ទាញដណ្តើមកែវស្រា ពីដៃរបស់ប្អូន ក៏ប្អូននៅតែរឹងទទឹង មិនព្រមឈប់ផឹកដដែល ថេយ៉ុង
គ្រវីក្បាលហួសចិត្ត ក្រោកពីសាឡុង ចេញមកខាងក្រៅ ដើម្បីខលទាក់ទងហៅហ្វីយ៉ា មកមើលលោកប៉ារបស់នាង ៖
" អឡូហ្វីយ៉ាក្មួយ មកជួយឃាត់ប្រុសពៅ បន្តិចមក
វាផឹកស្រាគ្មានខ្លាច ថាវាស្រវឹងងាប់ទេ វាផឹកយកងាប់ យករស់តែម្តង ពូខ្លាចវាបើកឡានទៅវិញ មិនកើត ទឺត!! អឡូ...ពុទ្ធោអើយ! ឈ្លោះគ្នាទៀតហើយឬ? " ថេយ៉ុងខលទូរស័ព្ទទៅក្មួយស្រី ប្រាប់ដំណឹងក្មួយ ពីប្អូនប្រុសដែលមកខូចចិត្ត ក្រៀមក្រំផឹកនៅក្លឹបរបស់នាយ ច្រើនម៉ោងហើយ មិនព្រមឈប់ដ៏តែសោះ ថេយ៉ុងនិយាយមិនទាន់ចប់ផង នាងតូចហ្វីយ៉ាក៏ចុចបិទ ផ្តាច់ទំនាក់ទំនងភ្លាម។
" ឯណាប្រុសពៅ? " ថេយ៉ុងគ្រវីក្បាល តិចៗ មិនដឹងថាជួយនិយាយឱ្យហ្វីយ៉ាឈប់ខឹង បានយ៉ាងម៉េចទេ ដឹងត្រឹមថានាងមិនព្រមស្តាប់ការបកស្រាយ បន្ទាប់មក ថេយ៉ុងក៏ដើរចូលក្នុងក្លឹបវិញ។
" គាត់ចេញទៅបាត់ហើយ លោកប្រុស "
" បើកឡានតាមវាផង ខ្លាចវាកើតគ្រោះថ្នាក់ ដោយប្រការ
ដោយណាមួយ "

អ្នកដែលកំពុងខូចចិត្ត បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ បើកឡានរេចង្គូតពេញផ្លូវ បើកឡានបណ្តើរយំបណ្តើរ រហូតដល់ភ្លើងស្តុប ឡានផ្សេងទៀតឈប់អស់ហើយ ក៏មានរថយន្តកុតាន័រ ធំមួយគ្រឿងបើកមក បើកបរទទឹងផ្លូវ ម្ចាស់តូចរវល់តែយំយែក រៀបរាប់ទុកសោក ពេលនោះស្រាប់តែ ផាំង!! ៖
" អ្ហាយ!! " ឡានម្ចាស់តូច បានរេចង្កូតគេចផុត ពីឡានកុតាន័រ
តែបានរេចង្គូត ទៅបុកដើមឈើ ក្បែរចិញ្ចើមផ្លូវ ធ្វើឱ្យរថយន្តម្ចាស់តូច បើងផ្ងារ បែកធុងសាំង ហូរហៀសាង មនុស្សម្នានាំគ្នាមកជួយទាញនាយសង្ហា ចេញពីឡាន ពេលនេះម្ចាស់ឡានកំពុងសន្លប់បាត់បង់ស្មារតី បែកក្បាល ហូរឈាម ស្រោចពេញអាវ។
កូនចៅក្រោមបង្គាប់ របស់ថេយ៉ុង បានខលប្រាប់ចៅហ្វាយនាយ មុននិងជួយម្ចាស់តូចចេញពីឡាន ដែលក្រឡាប់ បញ្ជូនម្ចាស់តូចទៅមន្ទីពេទ្យ ទាន់ពេលវេលា។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now