ភាគ: ២៩

1K 68 2
                                    

១២ឆ្នាំកន្លង...

ពេលវេលាពិតជាដើរលឿនណាស់ ធ្វើឱ្យមនុស្សយើងគ្រប់គ្នាដឹងថា ពេលវេលាមិនរងចាំពួកយើងទេ មួយពព្រិចភ្នែកសោះ
នាឡិការបង្វិលពេលវេលា បានកន្លងទៅអស់រយះពេលជាង១២ឆ្នាំ ភាពសប្បាយរីករាយ ទុក្ខកង្វល់ លាយឡំ ច្របូកច្របល់ចូលគ្នា ក្រឡេកមកមើលគ្រួសារ ត្រកូលមីន ដែលរស់នៅ យ៉ាងមានតែក្តីសុខសុភមង្គល ជារៀងរហូតមក ពេលនេះ លោកម្ចាស់មីនវ័យកាន់តែចរ ទៅមុខតែកម្លាំងនិងភាពសង្ហានៅដូចដើម ចំណែកកូនភ្លោះទាំងពី ក៏លូតលាស់ ធំធាត់ពេញវ័យ សម្រស់ល្អឆើតឆាយកម្ពស់កម្ពរ ក៏ជិតស្មើឳពុកដែរ។

ព្រឹកនេះពិតពិសេស ជាសព្វមួយដង ដោយសារតែលោកម្ចាស់មីនទើបតែឡើងមកពីកោះវិញ ក័បានផ្តល់ដំណឹងទៅ ប្អូនៗ រួមទាំងហៅកូនស្រីភ្លោះទាំងពីរមកផងដែរ ហៅពួកគេមកនិយាយជុំគ្នា
វត្តមានសមាជិកគ្រួសារ បានមកជួបជុំគ្នា ដូចជាកំពុងកិច្ចពិភក្សារឿងអ្វីមួយអ៊ីចឹង ព្រោះទឹកមុខម្នាក់ៗ កំពុងផ្ចង់ស្មារតី គិតរឿងអ្វីមួយ អាចថាជារឿងអនាគត ក៏ថាបាន។

" បងតាមយោបល់ពួកឯង " ក្រោយពិភាក្សា រឿងគ្រប់យ៉ាងជាមួយគ្នា គិតគូរបញ្ជូនកូនស្រីភ្លោះទាំងពីរ ទៅរៀនក្រៅប្រទេសរួចមក យ៉ុនហ្គីក៏និយាយ សរុបសេចក្តីចុងក្រោយ ការជ្រើសព្រោះជំនាញ ការជ្រើសទីតាំងសកលវិទ្យាល័យ បានចាត់ចែងរួចរាល់ហើយ នៅតែភាគគី កូនស្រីទាំងពីរ។

" បងមិនសួរកូនសិនទេហ្អេស? " ត្រូវហើយ លោកប៉ាអ្នកម៉ាក់តែងចង់ឱ្យកូនល្អ តែចង់ឱ្យកូន រៀនបានខ្ពង់ខ្ពស់ មានចំណេះចេះដឹង តែចំពោះរឿងមួយ ឱ្យពួកនាងរស់នៅបែកគ្រួសារ បែកលោកប៉ាអ្នកម៉ាក់ តើពួកនាងព្រមដែរទេ នៅកូរ៉េនេះ ក៏មានសាលាល្អៗដែរ ម្តេចមិនដាក់ ពួកនាងរៀននៅទីនេះ ជិតលោកប៉ាអ្នកម៉ាក់ផង ជីមីនអង្គុយ ស្តាប់មកជាយូរហើយ ទើបនិងដាច់ចិត្ត សួរបងប្រុសធំ ឱ្យគាត់សាកសួរ ចិត្តកូនស្រីភ្លោះ ទាំងពីសិនទៅ។

" ចុះហ្វីឡាគិតយ៉ាងណាដែរ? " ម្នាក់សួរបងប្រុស ចំណែកម្នាក់ទៀតរងចាំសួរចិត្ត ប្អូនស្រី ជុងហ្គុក បានសម្លឹងទៅហ្វីឡា សួរចិត្តនាងក្នុងនាម ជាម្តាយកូនភ្លោះទាំងពីរ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now