ភាគ: ៤២

1.4K 52 3
                                    

រថយន្តស្ព័រទំនើប ស៊េរីចុងក្រោយ បានមកឈប់សំចតនៅខាងមុខខ្លោងទ្វារ សកលវិទ្យាល័យ ផ្នែកគ្រប់គ្រងជំនួយ ដោយមានស្ត្រីវ័យចំណាស់ម្នាក់ នៅខាងក្នុងរថយន្តទំនើបនោះ លោកជំទាវចនបានមករងចាំចៅស្រី សំណព្វចិត្ត នៅខាងមុខសកលវិទ្យាល័យ របស់នាង ដោយមានអង្គរក្សមកជាមួយ រថយន្តចតក្បែរចំណតឡានក្រុង ធ្វើឱ្យនិសិត្សផ្សេងទៀត និងអ្នកឆ្លងកាត់ទីនោះ
មានការងើយឆ្ងល់ ព្រោះមិនធ្លាប់ស្គាល់ ស្ត្រីចំណាស់រូបនេះ ដែលជាបុគ្គលល្បី ក្តោបក្តាប់ជំនួញ រាប់លានដុល្លា ផ្ទេសិទ្ធឱ្យកូនប្រុស លោកជំទាវចនបើកកញ្ចក់ឡាន ដោះវ៉ែនតាខ្មៅចេញ ក្រឡេកសម្លឹងមើលទៅខាងក្នុងបរិវេន សកលវិទ្យាល័យ រងចាំចៅស្រី ៖

" សម្រេចចិត្តហើយហ្អេស ថាមិនទៅមើលកុន ជាមួយពួក
យើង? "

" គ្នាមិនបានទៅទេ សុំទោសផងណា នោះជំទាវយាយ កំពុងរងចាំផង បាយ៍!!បាយ៍!! "

" មិនអីទេ ចាំពេលក្រោយក៏បានដែរ " នាងតូចអៃលីងលើកដៃបាយ៍ៗមិត្តសម្លាញ់ នាងញញឹមសម្លឹងមើលហ្វីយ៉ា រហូតដល់នាងចូលឡានផុត បើកចាកចេញទៅ ទើបខេត៍ធី បបួលនាងជិះឡានទៅជាមួយ ទៅមើលកុនជាមួយគ្នា រួច ខេត៍ធីនិងជូនអៃលីង ត្រឡប់ទៅផ្ទះវិញ។

លោកយាយរបស់ហ្វីយ៉ាបាននាំនាងតូច ទៅញ៉ាំអាហារកូរ៉េនៅភោជនីយដ្ឋាន មួយកន្លែងកណ្តាលទីក្រុងសុីដនីយ៍ ដែលល្បីឈ្មោះជាងគេ លោកយាយ របស់នាង គិតពីសុខភាពចៅស្រី ឃើញចៅស្រីនៅផ្ទះ ញ៉ាំបាយតិចៗ ដូចសត្វឆ្មា ខ្លាចក្រែលោនាងទ្រលាន់ អាហារខាងប៉ែកអឺរ៉ុបនេះ គាត់ក៏នាំនាងចេញមកខាងក្រៅញ៉ាំអាហារ កូរ៉េឆ្ងាញ់ៗ។

គោលដៅបន្ទាប់ពីអាហារ ថ្ងៃត្រង់បានបញ្ចប់សព្វគ្រប់ រួចមក លោកជំទាវចន បាននាំចៅស្រីទៅមួយកន្លែងទៀត ជាកន្លែងប្រាថ្នា ជាឋានសួគ៌ ក្តីសុខរបស់មនុស្សស្រីៗ ថ្ងៃនេះពីរនាក់ចៅយាយ សុំដើរលេងចាយលុយ ថែរក្សាសម្រស់ ចូលហាងកែសម្ភស្ស ម៉ាហ្សាស្បែក ផាត់មុខប្តូរពណ៌សក់ឱ្យចៅស្រី តែងខ្លួននាងដូច ឱ្យដូច ជាក្មេងស្រីប៉ែកអឺរ៉ុបអ៊ីចឹង នាងបានប្តូរឈុតនិសិត្ស មកជាឈុតក្មេងសុភាពរាបសា គ្រោងរ៉ូបសម្រុងត្រឹមជង្គុង ក្រងសក់ទម្លាក់វែកចំហៀង ដំណើរចេញពីកន្លែងមួយ ទៅកន្លែងមួយ ដោយមានអង្គរក្សតាមការពារសុវត្តិភាព លោកជំទាវជាប់ជានិច្ច។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now