ភាគ: ១២៧

2.7K 125 12
                                    

ភាគ:១២៧
យ៉ុនហ្គីគ្រវីក្បាលហួសចិត្ត និងចរិតវ័យក្មេង របស់ប្រពន្ធ ទោះមានកូនពីបី ក៏ដោយ អារឿងមើលថែកូនមួយ ហ្វីឡាមិនសូវប្រសព្វ លួងកូនប៉ុន្មានទេ ច្រើនតែសម្តីធំដាក់កូន រាល់ថ្ងៃមាននាយ ជាអ្នកមើលថែយកទៅក្រុមហ៊ុនផង យកទៅកាសុីណូផង ហត់នឿយបន្តិចមែន តែមានក្តីសុខណាស់ ព្រោះចង់ឱ្យប្រពន្ធធូកម្លាំង ស្រណុកកាយ បន្ទាប់មកហ្វីយូ
ក៏ដើរតេះតាស់ ទៅរកលោកប៉ា នាងតូចឡើងអង្គុយលើភ្លៅប៉ាពេបមាត់យំ រំអួយដាក់ប៉ា ហើយគ្រប់គ្នាក៏បន្តជជែកគ្នាលេងបន្តទៀត ៖
" ហេតុអី ប៉ាម៉ាក់មកលេងកូន? " ហ្វីយ៉ាអង្គុយក្បែរម្តាយ នាងឱបចង្កេះម្តាយជាប់ ចិតកូនពៅលាក់មុខ នៅតែធ្វើឫកពាដូចកូនក្មេងដដែល ធម្មតាប៉ាម៉ាក់ មិនសូវមកលេងទេ ពួកគាត់រវល់កិច្ចការរៀងៗខ្លួន ម្តេចពេលនេះគាត់មកលេង ដោយមិនផ្តល់ដំណឹងជាមុនអ៊ីចឹង។
" ម៉ាក់ឮថាកូនឈឺ ណាមួយម៉ាក់មកមានការ ជាមួយប៉ាកូន "
ហ្វីយ៉ាញញឹម អង្អែលក្បាលកូនស្រីតិចៗ នាងងាកទៅមើលមុខប្តីរួចតបសម្តីនិងកូនស្រី។
" ប៉ាឡើងមកនេះ ដើម្បីឱ្យដុកទ័រប្រចាំ របស់កូន ចាត់ចែង
រឿងចាក់ស្ទីមស៊ែល ឱ្យកូន មិនត្រឹមតែកូនទេ លោកយាយកូន ជំទាវមីង ម៉ាក់កូន ត្រូវចាក់ទាំងអស់គ្នា វាជាស្ទីមស៊ែល ដែលទទួលបាន ក្រោយពីការសម្រាល ហ្វីយូរួច "
តាំងពីតូចមកហ្វីយ៉ា មានដុកទ័រប្រចាំកាយ ពិគ្រោះជំងឺផ្ទាល់ខ្លួនជាប្រចាំ ក្រោមការយកចិត្តទុកដាក់ពីប៉ាតូច
ក្រោយពិនិត្យដឹងថានាង មានជំងឺតំណរពូជពីម្តាយផង
ឳពុកផង។
ទម្លាប់មួយ ជារៀងរាល់ខែ ហ្វីយ៉ាតូចបញ្ជូលឈាមប្រភេទO+ទៅបំពេញកោសិកា រាង្គកាយ ព្រោះនាងមានជំងឺតំណរពូជ ឆ្លងពីលោកម្ចាស់មីន តែវាអាចបាត់ទៅវិញ នៅក្នុងករណី ពិសេសណាមួយ ជាហេតុដែល លោកម្ចាស់បារម្ភពីកូនស្រីម្នាក់នេះ ជាងគេ។
លោកម្ចាស់មីន បានរៀបចំឱ្យខាងមន្ទីពែទ្យ នៅអូស្ត្រាលី ធ្វើស្ទីមស៊ែល ដែលបានពីឈាមទងសុក ក្រោយសម្រាលហ្វីយូរួច មកធ្វើជាស្ទីមស៊ែល ចែកចាយ ចាក់ចូលក្នុងខ្លួនអ្នកផ្ទះ ជាពិសេសផ្តោតសំខាន់លើហ្វីយ៉ា ដែលពូកែឈឺច្រើនជាងគេ ពុះនាងមានហ្សែននេទិចខ្សោយ។
" តែកូនយ៉ា អត់បានឈឺផង " ហ្វីយ៉ាសម្លឹងមើលមុខលោកប៉ា ពេញដោយការងើយឆ្ងល់ ព្រោះនាងមិនយល់ពិតមែន ឱ្យតែឮថាតម្រូវឱ្យចូលព្យាបាល ឬទៅមន្ទីពេទ្យ នាងធុញទ្រាន់ខ្លាំងណាស់ ជារឿងធម្មតាសម្រាប់
អ្នកខ្លាចម្ជុល។
" ចាក់ដើម្បីឱ្យចៅយ៉ា មានសុខភាពល្អ " លោកស្រីមីន អង្គុយក្បែរចៅ គាត់លើកដៃទៅអង្អែលក្បាលចៅស្រី ដោយប្រាប់នាងបន្ថែម ខ្លាចថានាងមិនយល់ ពីចំណុចមួយនេះ ព្រោះគាត់ក៏ចាក់ដែរ ដើម្បីបំពេញកោសិកាចាស់ៗ និងទប់ស្កាត់ការកើតជំងឺមហារីក ផ្សេងៗទៀត។
" ពេលណាបងយកកូន? " នៅសុខៗហ្វីឡា ក៏បន្លឺសំណួរមួយប្រយោគ សួរទៅកាន់ជុងហ្គុក ព្រោះឃើញជុងហ្គុក ស្ងាត់មាត់ មិននិយាយអ្វី ដ៏តែសោះ នាងក៏សួរ ទៅដល់រឿងយកកូន យកចៅតែម្តង។
" ហ្អឺស!! សំណួរនេះ មិនមែនត្រូវសួបង " អស់សំណើចបន្តិចហើយ ហ្វីឡាយ៉ុនណា កើតកូនរួចហើយ នៅឡើយតែគូរនាយប៉ុណ្ណោះ ដែលមិនទាន់មានកូន មានចៅនិងគេ ជុងហ្គុកសើចដើមក តបសម្តីទៅកាន់ហ្វីឡាវិញ។
" គិតថាកូនជាអ្នកខុសឬ? មកពីហ្សែនប៉ាអន់ ហ្អឹកៗ " មួម៉ៅ មិនតិចទេ នៅសុខៗចាស់ៗ ក៏និយាយរឿងយកកូន ទាំងដែលម្នាក់ៗ មិនសួរពីចិត្តនាង ពួកគាត់កៀបសង្កត់ នាងខ្លាំងណាស់ ធម្មតាហ្វីយ៉ា មិនសូវចង់ឱ្យ មានអ្នកបញ្ជាទេ នាងចង់មានភាពម្ចាស់ការលើខ្លួនឯង។
" បង្ខំមិនបាន ឱ្យធ្វើដូចម្តេច? " ហ្វីឡាអង្អែលថ្ពាល់កូន ក៏យល់ពីចិត្តកូនធ្វើម្តាយគេ មិនមែនស្រួល តែចិត្តមួយចង់ឱ្យកូនមានអនាគតល្អ រួមរស់ជាមួយ មនុស្សដែលនាងស្រលាញ់ ចង់ឱ្យកូនមានសុភមង្គល ព្រោះពួកគេនៅជាមួយគ្នាជិតមួយឆ្នាំហើយ ម្តាយគ្រាន់តែបារម្ភ។
" តាមសម្រួលអូន កុំបង្ខំកូន " យ៉ុនហ្គីញញឹមស្ងួត យល់ពីចិត្តកូនច្រើនជាង ប្រពនហធ ធម្មតាធ្វើជាឳពុក ដឹងថាកូនចូលចិត្តអី មិនចូលចិត្តអី ដឹងថានាងមិនទាន់បើកចិត្តទទួលយកប្អូនប្រុសនៅឡើយ នេះជាបញ្ហា តូចមួយ តែស្មុគស្មាញ។
" បងចង់ឱ្យពួកយើង លាក់បាំងជំទាវមីង ដល់ពេលណា? "
ហ្វីឡាក៏សួរបក ទៅកាន់ស្វាមី នេះជារឿងដែលនាងពិបាកបែងចែកបំផុត ជាង១ឆ្នាំហើយ ទំនាក់ទំនង ពួកគេទាំងពី បានត្រឹមតែជាការលួចលាក់ មិនអាចបើកចំហរបាន។
" ម៉ាក់ចេះចាត់ចែងហើយ កុំបារម្ភអីហ្វីឡា " លោកស្រីមីន សម្លឹងមុខកូនប្រសា ដឹងថាកូនព្រួយចិត្ត គាត់ក៏ព្រួយបារម្ភដែរ តែធ្វើម្តេច ពេលវេលាសមគួរ គាត់ជាអ្នកចេញមុខមកបកស្រាយដោយខ្លួនឯង ប្រាប់លោកជំទាវចន ដោយផ្ទាល់មាត់។
" កូនគ្រាន់តែមានប្រផ្នូលមិនល្អ ពេលពួកយើងលាក់បាំងរឿងទាំងនេះ ជាមួយគាត់ តែប៉ុណ្ណោះ អ្នកម៉ាក់ "
" កុំគិតដូច្នេះ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now