ភាគ: ៦៧

1.3K 85 13
                                    

ប្រទេសអូស្ត្រាលី...

ព្រឹកមិនទាន់ ម្ចាស់តូចក្រោកពីដំណេកសក់ក្បាល រញ៉េរញ៉ៃអាវគ្មានរបៀបរៀបរយ រត់តិបតុបៗ ចុះតាមកាំជណ្តើរ មកជាន់ខាងក្រោម ត្រូវបានអរក្សពីរនាក់ ស្ទុះមកចាប់ ហាមឃាត់ដំណើរម្តងទៀត ធ្វើឱ្យម្ចាស់តូចក្រពុលមុខ ជាខ្លាំង សម្លឹងសម្លក់ពួកគេ
ហើយនៅតែចង់ចាកចេញទៀត ខំរើបម្រះពីការចាប់គ្រៀករបស់
ពួកគេ រហូតដល់ម្តាយដើរចូលមក ៖
" លែងយើង វាស្អីរបស់ពួកឯង ចេះតែយ៉ាងម៉េចក្នុងខ្លួន? "
ម្ចាស់តូចរើបម្រះពីការចាប់ រារាំងហាមឃាត់ដំណើរ ក៏បានរុញពួកគេចេញឆ្ងាយ រួចតម្លើងឫក ជាចៅហ្វាយ ស្តីថាឱ្យពួកគេខ្លាំងៗ។
" មុនថាឱ្យកូនចៅ កូនគួរតែចេះមើលខ្លួនឯងខ្លះផង ប្រុសតូច
រូបរាងដូចខ្មោចទឹក ក្លិនស្រាជោកខ្លួន ជាម្ចាស់តូចត្រកូលចនឬយ៉ាងម៉េច? ម៉ាក់ខកចិត្តចំពោះកូនណាស់ " លោកជំទាវមិនកាន់ជើងកូនប្រុសឡើយ គាត់ដើរចេញពីសាឡុង មកថាស្តីឱ្យឍកូន យកចង្អុលដៃរុញដើមទ្រូងមាំ របស់កូនប្រុស ប្រាប់ឱ្យខ្លួនគេ ចេះទៅឆ្លុះកញ្ចក់មើលខ្លួនឯងខ្លះផង សភាពនៅពេលនេះ
មនុស្សមិនចំមនុស្ស ខ្មោចមិនចំខ្មោច។
" ម៉ាក ម៉ាក់កុំនិយាយបន្ទរបានទេ កូនប្រញាប់ណាស់ "
" ម៉ាក់និងមិនឱ្យឯងទៅណាជាដាច់ខាត ទុកពេលវេលាផ្ទាល់ខ្លួនឱ្យចៅស្រីម៉ាក់ផង នាងធំពេញវ័យហើយ "
" ម៉ាក់...ម៉ាក់កំពុងតែនិយាយពីអី នាងខឹងកូនណា នាងរត់ចោលកូន " លោកជំទាវដើរចេញហើយ តែក៏ឈប់ទ្រឹង មួយកន្លែងក្រោយកូននិយាយការពិតចេញមក ជាមូលហេតុដែលនាងតូច ចាកចេញពីទីនេះ គាត់ខឹងកូនប្រុសពេក ក៏បង្វិលខ្លួន ដើរមករកកូនជាថ្មី រួចយារដៃទះកំផ្លៀងកូន មួយកំផ្លៀង ឱ្យគេស្វាងពីការស្រវឹងយប់មិញ។
" ផាច់!! ឳថោកទាបដូចជាឯង ហ៊ាននិយាយពាក្យអស់
ទាំងនេះ ចេញមកដែរហ្អេស ប្រុសតូច? ម៉ាក់គិតរួចហើយ
ថាចៅម៉ាក់ ប្រហែលជាខឹងរឿងអ្វីម្យ៉ាង ឯងជាមេនាំរឿង អង្គរក្ស ហាមស្តាប់បញ្ជាម្ចាស់តូច របស់ពួកឯង " លោកជំទាវកាចពិតមែន តែមានហេតុផលបំផុត កាចប៉ុណ្ណឹងហើយកូនប្រុសនៅឡើយតែអាចខិលខូចបានដដែល ចុះទម្រាំគាត់ស្លូតទៀតនោះ តើគេមិនកាន់តែផ្គើន គាត់ហើយទេហ្អី?
" ជំទាវម៉ាក់ វាមិនមែនដូចម៉ាក់គិតនោះទេ បាន!កូនទៅដោយខ្លួនឯងក៏បាន យ៉ាងណាកកូនត្រូវតែទៅតាមនាង
មកអូស្ត្រាលីវិញ ឱ្យដ៏តែបាន "
" ម្ចាស់តូច កុំរឹងទទឹងទាន វាមិនមែនជាលទ្ធិផលល្អឡើយ ឡើងទៅសម្រាកវិញ ប្រសើជាងទាន "
" លែងដៃយើង " អ្នកកំលោះ សម្លក់កូនចៅក្រោមបង្គាប់ មុននិងរលាស់ដៃចេញពីការចាប់ របស់ពួកគេ រួចរត់ឡើងទៅបន្ទប់វិញ ទៅរៀបចំខ្លួនឱ្យបសនរៀបរយ ជាងនេះនិងរៀបចំអីវ៉ាន់ចាំបាច់ខ្លះ ត្រៀមហោះហើរទៅបារាំង នាពេលបន្តិចទៀតនេះ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now